ឥណ្ឌា៖ កុមារ​២២​នាក់​ស្លាប់ដោយ​ពុល​អាហារ​ពេល​ថ្ងៃ នៅ​សាលា​រៀន

កុមារជាច្រើនសិបនាក់ នៅក្នុងភូមិមួយក្នុងប្រទេសឥណ្ឌា បានពុលអាហារដែលផ្ដល់ជូនដោយឥតគិតថ្លៃ នៅសាលារបស់ពួកគេ។ មួយចំនួនពីចំណោមនោះ បានរងគ្រោះស្លាប់បាត់បង់ជីវិត។ ការពុលនេះ ទំនងបណ្ដាលមកពីថ្នាំ ដាក់សម្រាប់សម្លាប់សត្វល្អិត។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កុមារជាច្រើនសិបនាក់ នៅក្នុងភូមិមួយក្នុងប្រទេសឥណ្ឌា បានពុលអាហារដែលផ្ដល់ជូនដោយឥតគិតថ្លៃ នៅសាលា​របស់ពួកគេ។ មួយចំនួនពីចំណោមនោះ បានរងគ្រោះស្លាប់បាត់បង់ជីវិត។ ការពុលនេះ ទំនងបណ្ដាលមកពីថ្នាំ ដាក់​សម្រាប់សម្លាប់សត្វល្អិត។


ភាពសោកសង្រេងរបស់ឪពុកម្ដាយនៃកុមាររងគ្រោះ។ (រូបថត AFP PHOTOSTR/AFP/Getty Images)

ភាពសប្បាយរីករាយ សំណើចក្អាកក្អាយនៃកុមារទាំងនោះកាលពីម្សិលម៉ិញ តែបានក្លាយជាទុក្ខហូហៀរជាទឹកភ្នែក សម្រាប់ក្រុមគ្រួសារនៅថ្ងៃនេះ។

នៅថ្ងៃពុធទី១៧ខែកក្កដានេះ កុមារជាង២០នាក់ពីក្នុងភូមិដ៏តូចមួយផ្នែកខាងជើងនៃប្រទេសឥណ្ឌា បានពុលចំណីអាហារ ដែលពួកគេបានទទួលទានមិនឆ្ងាយប៉ុន្មានពីសាលរៀន។ កុមារទាំងនោះមានអាយុប្រមាណជា៤ទៅដល់១០ឆ្នាំ បាន​ធ្លាក់​ខ្លួនរងគ្រោះបន្ទាប់ពីពួកគេបានទទួលទានអាហារពេលថ្ងៃ។ កុមារប្រមាណជាជាង៣០ទៀត កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ ក្នុងនោះមាន៩នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

តំបន់ប៊ីហារ (Bihar) នោះជាតំបន់ដែលសម្បូរបណ្ដាជនរស់នៅច្រើនបំផុត ហើយក៏ល្បីថាជាតំបន់ដ៏ក្រីក្រជាងគេ​នៅក្នុង​ប្រទេសដែរ។ តាមលទ្ធផលនៃការអង្កេតលើកដំបូង បានឲ្យដឹងថា មូលហេតុនៃការស្លាប់នេះ អាចមកពីពុល​នឹង​ជាតិ​ហ្វូស្ប៉ាត ថ្នាំសម្លាប់សត្វល្អិតដែលគេបានដាក់នៅលើអង្ករ។ អង្ករដែលយកទៅដាំនេះ ទំនងជាមិនបានលាងជាមុនទេ ហើយបានដាក់ដាំឲ្យទៅកុមារបរិភោគតែម្ដង។

ឪពុកកុមារម្នាក់បានថ្លែងប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុក NDTV ថា «កូនៗរបស់ខ្ញុំបានត្រឡប់មកផ្ទះវិញ ទាំង​ស្រែក​ថ្ងូឲ្យរហឹម។ ខ្ញុំយកពួកវាមកអោប តែពួកវានៅតែមិនបាត់យំ ដោយនិយាយថា ឈឺយ៉ាងខ្លាំងនៅម្ដុំពោះ និងបំពង់ករ។»

ហេតុការណ៍ដ៏អាក្រក់ បានបង្កឲ្យមានការខឹកសម្បារយ៉ាងខ្លាំង ពីសំណាក់បណ្ដាជនអ្នករស់នៅទីនោះ។ នៅល្ងាចថ្ងៃ​ដដែលនោះ មនុស្សជាច្រើនរយនាក់បានចុះដើរនៅតាមដងផ្លូវ ដើម្បីប្រឆាំងនឹងអាជ្ញាធរ ហើយស្នើរឲ្យមានវិធានការ​ច្បាស់លាស់ ប្រឆាំងនឹងមន្ត្រីរដ្ឋការណាដែលជាអ្នកទទួលខុសត្រូវធ្វើឲ្យកុមារស្លាប់។ នៅពេលជាមួយគ្នានោះ អាជ្ញាធរ​ក៏បានសន្យាប្រគល់ប្រាក់ទៅដល់ក្រុមគ្រួសារនៃកុមាររងគ្រោះ ក្នុងមួយគ្រួសារ២សែនរ៉ូពីរ (ប្រមាណជាជាង​៣០០០​ដុល្លា)។

ការពុលចំណីអាហារបែបនេះ មិនមែនជាករណីកម្រនោះទេ នៅប្រទេសឥណ្ឌា ដែលអនាម័យនៅក្នុងចង្ក្រានបាយ​នៃ​គ្រឹស្ថានសិក្សា ជារឿយៗ«អាក្រក់»រកថ្លែងមិនបាន។ កាលពីឆ្នាំកន្លងទៅ ក្នុងភាគខាងលិចនៃប្រទេស សិស្ស​ប្រមាណ​ជា១៣០នាក់ បានរងគ្រោះនឹងមេរោគឈ្មោះ អ៊ីកូលី (E. Coli) ហើយត្រូវបានបញ្ជូនទៅស្នាក់នៅក្នុងមន្ទីរពេទ្យជាបន្ទាន់ និងជាច្រើនថ្ងៃ៕

សូមទស្សនាវីដេអូ ស្ដីពីព័ត៌មាននេះដូចតទៅ៖

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...