តារា​បុរស​ហូលីវូដ​ទាំង​១០​នាក់ ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ

បើតាមចំណាត់ថ្នាក់ ដែលចេញផ្សាយដោយទស្សនាវដ្ដីហ្វូប (Forbes) របស់អាមេរិក ដែលមានជំនាញខាងជំនួញ និង​ពាណិជ្ជកម្មនោះ បាននិយាយថាកំពូលតារា រ៉ប៊ើរ ដោនី (Robert Downey) សម្ដែងក្នុងភាពយន្ដ អេវេនជ័រ (Avengers)និងអាយរ៉នមេន៣ (Iron Man 3) ដែលប្រកបដោយភាពជោគជ័យ មានចំណូលខ្ពស់ជាងគេ។ តារារូបនេះ ត្រូវបានទស្សនាវដ្ដីរកឃើញថា មាន​ចំណូលរហូតដល់ទៅ៧៥លានដុល្លា។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: July 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កំពូលតួសម្ដែងទាំងអស់នេះ សុទ្ធសឹងជាតារាដែលរកចំណូលបានច្រើនជាងគេ ប្រចាំឆ្នាំ នៅពេលដែលតារាទាំងនេះ បាន​សម្ដែងក្នុងភាពយន្ដធំៗផលិតនៅហូលីវូដ។


តារាភាពយន្ដ ហ៊ូគ ចាក់មេន ដែលគេស្គាល់ថាបានសម្ដែងក្នុងរឿង អ៊ិចមេន X-Man។

បើតាមចំណាត់ថ្នាក់ ដែលចេញផ្សាយដោយទស្សនាវដ្ដីហ្វូប (Forbes) របស់អាមេរិក ដែលមានជំនាញខាងជំនួញ និង​ពាណិជ្ជកម្មនោះ បាននិយាយថាកំពូលតារា រ៉ប៊ើរ ដោនី (Robert Downey) សម្ដែងក្នុងភាពយន្ដ អេវេនជ័រ (Avengers)និងអាយរ៉នមេន៣ (Iron Man 3) ដែលប្រកបដោយភាពជោគជ័យនោះ មានចំណូលខ្ពស់ជាងគេ។ តារារូបនេះ ត្រូវបាន​ទស្សនាវដ្ដីរកឃើញថា មាន​ចំណូលរហូតដល់ទៅ៧៥លានដុល្លា។

ហើយក៏សូមបញ្ជាក់ដែរថា តារាជើងចាស់ដ៏ល្បី ថម គ្រូស (Tom Cruise) មានចំណូលតិចជាង«យ៉ាងឆ្ងាយ» តារាជើងថ្មី ឆានីង ថាថម (Channing Tatum) ដែលរកបានរហូតដល់ទៅ៦០លានដុល្លា។ ថម គ្រូសមានចំណូល ត្រឹមតែ៣៥លាន​ដុល្លារ ហើយមានមនុស្សនាំមុខគាត់ដល់ទៅ៧នាក់់។ ចំណែកឯ ឡេអូណាដូ ឌីកាព្រីយ៉ូ (Leonardo DiCaprio) បាន​ចំណាត់ថ្នាក់លេខ៦ ជាមួយ​នឹងចំណូល៣៩លានដុល្លា។

នៅក្នុងចំណាត់ថ្នាក់នេះ គេមិនឃើញកំពូលតារាចន្នី ដេប (Johnny Depp) សម្ដែងជាមេចោនៅប្រជុំកោះការ៉ាអ៊ីបទេ។

ដើម្បីកុំឲ្យអ្នកអានរងចាំយូរ សូមអញ្ជើញទស្សនារូបភាពអ្នកទាំងដប់ ដែលយើងនឹងដាក់រៀប ពីអ្នកដែលក្រ«តោកយ៉ាក»​ជាងគេ មកមុនអ្នកដែល«មាន»ជាងគេ។

១០- ឡាម នីស៊ុន (Liam Neeson) ៣២លានដុល្លា (រូបថត : Picture Perfect / Rex F/REX/SIPA)

៩- ដេនស៊ែល វ៉ាស៊ីនតោន (Denzel Washington) ៣៣លានដុល្លា (រូបថត : Rex Features/REX/SIPA)

៨- ថម គ្រូស (Tom Cruise) ៣៥លានដុល្លា (រូបថត : Andy Wong/AP/SIPA)

៧- អាដាម សេនល័រ (Adam Sandler) ៣៧លានដុល្លា (រូបថត : INTERFOTO USA/SIPA)

៦- ឡេអូណាដូ ឌីកាព្រីយ៉ូ (Leonardo DiCaprio) ៣៩លានដុល្លា (រូបថត : Francois Mori/AP/SIPA)

៥- ដវេន ចនស៊ុន (Dwayne Johnson) ៤៦លានដុល្លា (រូបថត : UNIMEDIA/SIPA)

៤- ម៉ាក វលប៊ើរ (Mark Wahlberg) ៥២លានដុល្លា (រូបថត : DDP IMAGES FILMFOTOS/SIPA)

៣- ហ៊ូគ ចាក់មេន (Hugh Jackman) ៥៥លានដុល្លា (រូបថត : Joel Ryan/AP/SIPA)

២- ឆាននីង ថាថូម (Channing Tatum) ៦០លាន (រូបថត : Snap Stills / Rex Featu/REX/SIPA)

១- រ៉ូប៊ើរ ដោនី (Robert Downey Jr.) ៧៥លានដុល្លា (រូបថត : Joel Ryan/AP/SIPA)

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...