តារាភាពយន្ដ ចន្នី ដេប៖ «ខ្ញុំស្រឡាញ់ វ៉ានេស្សា ជារៀងរហូត»
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ ខែមិថុនា ២០១៤
- កែប្រែចុងក្រោយ: June 18, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានបែកពីតារាចម្រៀងបារាំងដ៏ល្បី នាង វ៉ានេស្សា ប៉ារីឌី (Vanessa Paradis) កាលពីខែមិថុនាឆ្នាំ២០១២កន្លងទៅ ហើយបានភ្ជាប់ពាក្យជាថ្មី ជាមួយនឹងតារាស្រីស្រស់ស្អាតថ្មី នាងអំប័រ ហៀដ (Amber Heard) កំពូលតារាភាពយន្ដហូលីវូដ ចន្នី ដេប (Johnny Depp) បានប្រកាសនៅថ្ងៃទី១៧ ខែមិថុនានេះ ថាសេចក្ដីស្នេហារវាងតារាភាពយន្ដ និងតារាចម្រៀង នៅតែមានជាអមតៈ។
តារាភាពយន្ដ ចន្នី ដេប និងតារាចម្រៀងបារាំង វ៉ានេស្សា ប៉ារ៉ាឌី កាលពីពេលនៅជាមួយគ្នា។ (រូបថត AFP)
តារាហូលីវូដ - ការបែកបាក់រវាង ដៃគូរស្នេហាល្អូកល្អើន នៃកំពូលតារាទាំងពីរ បានបង្កការភ្ជាប់ផ្អើលយ៉ាងខ្លាំង ក្នុងអំឡុងខែមិថុនាឆ្នាំ២០១២កន្លងទៅ។ ការភ្ញាក់ផ្អើល ដោយសារតែគូរស្នេហាដ៏ល្បីល្បាញ នៅហូលីវូដ បានបង្កើតប្រវត្តិស្នេហ៍រួមគ្នា ដ៏កម្ររកបាន អស់រយៈពេលជាង១៤ឆ្នាំ តែនៅតែឈានមកដល់ទីបញ្ចប់ឲ្យទាល់តែបាន។
ប៉ុន្តែនៅក្នុងកិច្ចសម្ភាសមួយ ជាមួយនឹងទស្សនាវដ្ដីបារាំង Télé Câble Sat ចេញផ្សាយប្រចាំសប្ដាហ៍ តារាភាពយន្ដដែលល្បី នៅក្នុងរឿង«មហាចោរនៅ ការ៉ាអ៊ីប» បានថ្លែងនៅក្នុងឱកាសនៃការចេញបញ្ចាំងរឿង Transcendance ទាក់ទងនឹងអាថ៌កំបាំងមួយ ក្នុងបេះដូងរបស់ខ្លួន។
ឆ្លើយតបនឹងសំនួរដែលសួរថា តើ ចន្នី ដេប បានភ្លេចរឿងចាស់ និងរៀបចំខ្សែជីវិតសារជាថ្មី ហើយឬ? តារាប្រុសរបស់ពិភពភាពយន្ដអាមេរិកាំង បានឆ្លើយថា «មិនអាចឡើយ។ ខ្ញុំបាននិយាយ និងនៅតែនិយាយទៀតថា ខ្ញុំស្រឡាញវ៉ានេស្សា ជារៀងរហូត។ យើងបានសារអ្វីៗរួមគ្នា ច្រើនរាប់មិនអស់ ហើយយើងមានកូនពីរនាក់ជាមួយគ្នាទៀត។ វ៉ានេស្សា មាននៅក្នុងជីវិតខ្ញុំជាអមតៈ។ សេចក្ដីស្នេហា ដែលខ្ញុំមានចំពោះនាង មានទំហំធំជាងអ្វីទាំងអស់។»
តើនរណាហើយ ដែលបានស្ដាប់លឺសម្ដីនេះ មិនធ្លាក់បេះដូង? ទម្ងន់ស្នេហា និងប្រវត្តិបេះដូង ដែលទំនងមើលទៅ នៅស្រាលជាងស្នេហា រវាងតារាភាពយន្ដ ជាមួយនឹងនាង អំប័រ ហៀដ អាយុ២៨ឆ្នាំ ដែល ចន្នី ដេប ទើបនឹងជួបនៅក្នុងពេលថតភាយន្ដ Rhum Express កាលពីចុងឆ្នាំ២០១១នេះប៉ុណ្ណោះ តែបានភ្ជាប់ពាក្យជាមួយតារាស្រីរូបនេះ តាំងពីខែមករាមុនរួចជាស្រេចហើយ។ យ៉ាងណាក៏ដោយ ក៏គេនៅតែមិនដឹងឲ្យពិត ថាតើ ចន្នី ដេប ចង់ត្រឡប់ក្រោយ ឬធ្វើអ្វីឲ្យច្បាស់នោះដែរ៕