គ្រូបង្វឹកណាទទួលប្រាក់ឈ្នួលខ្ពស់ជាងគេ នៅពិភពលោក២០១៤?
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើអ្នកដឹងថា តើគ្រូបង្វឹកនៃក្រុមបាល់ទាត់ ទាំង៣២ ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំប៉ុន្មានដែរឬទេ? ក្នុងចំណោមគ្រូបង្វឹកទាំងនោះ តើគ្រូបង្វឹកណាមួយ ដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេ និងតិចជាងគេ?
គ្រូបង្វឹកជាតិអ៊ីតាលី របស់ក្រុមបាល់ទាត់រ៉ូស្សី។ (រូបថត ហ្វីហ្វា)
បាល់ទាត់ពិភពលោក - គ្រូបង្វឹកមានតួនាទីច្រើន (អ្នកបង្ហាត់ អ្នកសម្រេចយុទ្ធសាស្ត្រ អ្នកជ្រើសកីឡាករឲ្យចូលប្រកួត...) នៅក្នុងក្រុមបាល់ទាត់។ ប៉ុន្តែបើគេសរុបមកឲ្យខ្លី គ្រូបង្វឹកមានតួនាទី ជាអ្នកទទួលខុសត្រូវស្របច្បាប់ ផ្នែកបច្ចេកទេស នៅចំពោះសហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ ហ្វីហ្វា (FIFA)។ គ្រូបង្វឹកណាដែលស្គាល់យុទ្ធសាស្ត្រ និងស្គាល់បច្ចេកទេសខាងបាល់ទាត់ បានកាន់តែច្រើនកាលណា គ្រូបង្វឹកនោះនឹងមានសង្ឃឹមនាំជ័យជំនះ ឲ្យក្រុមបាល់ទាត់នោះកាន់តែខ្លាំង។
ដូច្នេះ បើគ្រូបង្វឹកមានតួនាទីច្រើន និងជាអ្នកទទួលខុសត្រូវ ក្នុងការស្វែងរកជ័យជំនេះ ឲ្យក្រុមបាល់ទាត់ ដែលនាំភាពសប្បាយរីករាយ ឲ្យប្រទេសមួយទាំងមូលនោះ តើគេគួឲ្យប្រាក់ឈ្នួល ទៅគ្រូបង្វឹកទាំងនោះក្នុងកម្រិតណា? រួចចុះពីក្នុងចំណោមគ្រូបង្វឹក នៃក្រុមបាល់ទាត់មកពី៣២ប្រទេស ដែលមកជួបគ្នាប្រកួត នៅបាល់ទាត់ពិភពលោកឆ្នាំ២០១៤ទាំងនេះ តើគ្រូបង្វឹកណាមួយ ទទួលបានប្រាក់ឈ្នួលបានច្រើនជាងគេ?
ទទួលឯកត្តកម្ម រួចជាស្រេច ...
ចំណាត់ថ្នាក់ទីមួយ ដែលទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ បានរហូតដល់ទៅ ១១,២លានដុល្លាអាមេរិក ត្រូវបានផ្ដល់ទៅឲ្យគ្រូបង្វឹករបស់ក្រុមបាល់ទាត់រ៉ូស្សី។ លោក ហ្វាប៊ីយ៉ូ កាពើឡូ (Fabio Capello) ជនជាតិអ៊ីតាលី បានក្លាយជាគ្រូបង្វឹកដែលមានប្រាក់ឈ្នួល ក្នុងមួយឆ្នាំ បានច្រើនជាងគេពីក្នុងចំណោមគ្រូបង្វឹក នៃក្រុមបាល់ទាត់ដែលមកប្រកួត ក្នុងបាល់ទាត់ពិភពលោកឆ្នាំ២០១៤នេះ។ បើទោះជាក្រុមបាល់ទាត់រ៉ូស្សី ដែលលោកដឹកនាំនោះ មិនប្រាកដថា អាចយកពានរង្វាន់ពិភពលោកបានក៏ដោយ តែខ្លួនលោកផ្ទាល់បានទទួលឯកត្តកម្មនេះ រួចជាស្រេចហើយ។
ចំណាត់ថ្នាក់ទីពីរ បានទៅលើលោក រ៉យ ហូដសុន (Roy Hodgson) ដែលជាគ្រូបង្វឹករបស់ក្រុមអង់គ្លេស។ លោក ហូដសុន ទទួលបានប្រាក់ប្រចាំឆ្នាំ ប្រមាណជា ៥,៨លានដុល្លារ។ ចំណាត់ថ្នាក់បន្ទាប់មកទៀត ដែលទទួលបានប្រាក់ឈ្នួល ៤,៣លានដុល្លារ ជាគ្រូបង្វឹករបស់ក្រុមអ៊ីតាលី លោក សេស្សា ប្រេនឌឺលី (Cesare Prandelli)។
ចំណែកគ្រូបង្វឹកដែលក្រជាងគេ នៅក្នុងចំណោមអ្នក៣២នាក់នេះ បានធ្លាក់ទៅលើគ្រូបង្វឹករបស់ក្រុមម៉ិកស៊ិក លោក ម៉ៃហ្គើល ហេរ៉េរ៉ា (Miguel Herrera)។ លោក ហេរ៉េរ៉ា ទទួលបានប្រាក់ឈ្នួលត្រឹមតែ ២០៩ ៨១០ដុល្លាប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ចំនួនទឹកប្រាក់នេះ មានទំហំ២១ដង ច្រើនជាងប្រាក់ឈ្នួល ដែលជនជាតិម៉ិកស៊ិកធម្មតាម្នាក់រកបាន តែមិនបានស្មើនឹងប្រាក់ឈ្នួល របស់លោក ហ្វាប៊ីយ៉ូ កាពើឡូ មួយអាទិត្យផង៕
សម្រាប់លោកអ្នក ដែលចង់ដឹងពីចំណាត់ថ្នាក់ទាំងស្រុង នៃគ្រូបង្វឹករបស់ក្រុមបាល់ទាត់ទាំង៣២ ដែលមកជួបប្រកួតនៅក្នុងប្រទេសប្រេស៊ីល ឆ្នាំ២០១៤នេះ សូមអញ្ជើញតាមដានតារាងខាងក្រោមទាំងស្រុង ដូចតទៅ៖
១. Fabio Capello, រ៉ូស្សី - $11,235,210
២. Roy Hodgson, អង់គ្លេស - $5,874,570
៣. Cesare Prandelli, អ៊ីតាលី - $4,322,010
៤. Luiz Felipe Scolari, ប្រេស៊ីល - $3,973,730
៥. Ottmar Hitzfeld, ស្វីស - $3,745,130
៦. Joachim Löw, អាល្លឺម៉ង់ - $3,602,460
៧. Vicente del Bosque, អេស្ប៉ាញ - $3,386,270
៨. Louis van Gaal, ហូឡង់ - $2,738,060
៩. Alberto Zaccheroni, ជប៉ុន - $2,727,480
១០. Jurgen Klinsmann, សហរដ្ឋអាមេរិក - $2,621,740
១១. Didier Deschamps, បារាំង - $2,161,000
១២. Paulo Bento, ព័រទុយហ្គាល - $2,160,170
១៣. Carlos Queiroz, អ៊ៀរ៉ង់ - $2,098,060
១៤. Jorge Sampaoli, ឈីលី - $1,774,960
១៥. Jose Pekerman, កូឡំប៊ី - $1,678,450
១៦. Ange Postecoglou, អូស្ត្រាលី - $1,395,300
១៧. Óscar Tabárez, អ៊ុយរ៉េហ្គាយ - $1,258,840
១៨. Sabri Lamouchi, កូដឌីវ័រ - $1,037,450
១៩. Vahid Halilhodžić, អាល់ហ្សេរី - $1,007,070
២០. Marc Wilmots, ប៊ែលហ្សិក - $864,400
២១. Fernando Santos, ក្រិច - $864,400
២២. Alejandro Sabella, អាហ្សង់ទីន - $818,240
២៣. Hong Myung-bo, កូរ៉េខាងត្បូង - $795,250
២៤. Luis Fernando Suárez, ហុងឌុយរ៉ាស - $629,420
២៥. Reinaldo Rueda, អេក្វាទ័រ - $566,480
២៦. Jorge Luis Pinto, កូស្តារីកា - $440,590
២៧. Volke Finke, កាមើរូន - $394,440
២៨. Stephen Keshi, នីហ្សេរីយ៉ា - $392,420
២៩. Safet Susic, ប៊ូស្នៀ ហេហ្សេហ្គូវិន - $352,470
៣០. Niko Kovac, ក្រូអាស៊ី - $271,740
៣១. James Kwesi Appiah, ហ្គាណា - $251,770
៣២. Miguel Herrera, ម៉ិកស៊ិក - $209,810