បុរស​សង្ហា​ពិភពលោក​ឆ្នាំ​២០១៤ បាន​ទៅ​លើ​ជន​ជាតិ​ដាណឺម៉ាក (vdo)

បុរសដែលស្រស់ស្អាតសង្ហាជាងគេ នៅក្នុងពិភពលោកនាឆ្នាំនេះ បានជាប់ទៅលើជនជាតិដាណឺម៉ាក។ សុំផ្អាក ការ ទស្សនាការប្រកួតបាល់ទាត់ពិភពលោក មួយរយៈសិន ហើយអញ្ជើញមកទស្សនា ការប្រកាសលទ្ធផលនៃការប្រកួត សម្រស់របស់បុរសសង្ហាៗ ដែលហៅជាភាសាអង់គ្លេសថា «Mister World» មួយភ្លែតសិន។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសដែលស្រស់ស្អាតសង្ហាជាងគេ នៅក្នុងពិភពលោកនាឆ្នាំនេះ បានជាប់ទៅលើជនជាតិដាណឺម៉ាក។ សុំផ្អាក ការ ទស្សនាការប្រកួតបាល់ទាត់ពិភពលោក មួយរយៈសិន ហើយអញ្ជើញមកទស្សនា ការប្រកាសលទ្ធផលនៃការប្រកួត សម្រស់របស់បុរសសង្ហាៗ ដែលហៅជាភាសាអង់គ្លេសថា «Mister World» មួយភ្លែតសិន។


បុរសសង្ហាជាងគេក្នុងពិភពលោក ឆ្នាំ២០១៤ លើកពានរង្វាន់។ (រូបថតហ្វេសប៊ុក)

អធិរាជសម្រស់ពិភពលោក - បុរសជាប់ក្នុងជម្រើស មកពីប្រទេសដាណឺម៉ាក ដែលបានជាប់ជាបុរសសង្ហា ក្នុង​ពិភពលោកឆ្នាំ២០១៤នោះ មានឈ្មោះថា «ណៃក្លាស ភឺដឺសេន (Nicklas Pedersen)» មានអាយុ២៣ឆ្នាំ។

អ្នករៀបចំកម្មវិធី បាននិយាយពន្យល់ថា៖ «ភាពល្អឥតខ្ចោះនៃការចូលរួមប្រកួត តាំងពីពេលចាប់ផ្ដើមរហូតមក បូក​បន្ថែមនឹងមុខមាត់ដ៏សង្ហាស្រស់ និងអត្តចរិកដ៏ពិេសស បានធ្វើយុវជននេះមាននូវអ្វីគ្រប់យ៉ាង ដើម្បីក្លាយជាបុរស​សង្ហាជាងគេ នៅក្នុងពិភពលោក»។

បុរសសង្ហាដែលជាប់ចំណាត់លេខពីរបន្ទាប់ពី ណៃក្លាស បានជាប់ទៅលើបុរសស្បែកខ្មៅជនជាតិ នីហ្សេរីយ៉ា ឈ្មោះ អេម៉ានុយអែល អ៊ីហ្វេនយី អ៊ីគូបីសេ (Emmanuel Ifeanyi Ikubese) អមជាបន្តបន្ទាប់ដោយអ្នកជាប់ទីបី ជាជនជាតិ​ម៉ិកសិក ចូសេ ប៉ាប្លូ មីន័រ (Jose Pablo Minor)។

ការប្រកួតនេះ ត្រូវបានរៀបចំធ្វើតាំងពីថ្ងៃទី១៥ ខែមិថុនាកន្លងមក នៅទីក្រុង ទរប៊េ (Torbay) ស្ថិតនៅផ្នែកខាងត្បូង នៃរាជាណាចក្រអង់គ្លេស។ បេក្ខជនទាំងអស់មានចំនួន៤៦នាក់ មកពីប្រទេសចំនួន៤៦ដែរ បានមកចូលរួមប្រកួត​ក្នុង​កម្មវិធី ដើម្បីបានក្លាយជា«បុរសសង្ហា»ជាងគេក្នុងពិភពលោក ជាមួយនឹងរង្វាន់ជាទឹកប្រាក់ចុងក្រោយ ចំនួន ៥ម៉ឺន​ដុល្លារ។ ពីក្នុងវិញ្ញាសារប្រកួតជាច្រើន គេបានរៀបចំឲ្យមានការប្រលងប្រណាំងមួយបែប មានលក្ខណៈ​ខ្លាំងក្លា។ នោះ​គឺត្រូវចូលទៅក្នុងព្រៃ ជាមួយនឹងកងកុម្មង់ដូអង់គ្លេស ដើម្បីត្រួតពិនិត្យពីកម្លាំង ភាពអត់ធ្ងត់ និងភាពប្រាកដ​ច្បាស់លាស់ក្នុងចិត្ត។ នៅក្នុងឆ្នាំនេះ អ្នកដែលឈ្នះវិញ្ញាសារប្រភេទនេះ បានជាប់ទៅលើជនជាតិ ម៉ុលដាវី ម្នាក់​ឈ្មោះ វ៉ឡឺរីយ៉ូ ហ្គូទូ (Valeriu Gutu)៕

សូមទស្សនាការប្រកាសលទ្ធផល និងរូបភាពមួយចំនួន ពីបុរសសង្ហាជាងគេក្នុងពិភពលោក ឆ្នាំ២០១៤៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...