នៅពេលដែល Jack Sparrow ចុះសួរសុខទុក្ខកុមារឈឺនៅពេទ្យ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 12, 2015
- ប្រធានបទ: សកម្មភាពតារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាភាពយន្ដអាមេរិក លោក ចន្នី ដេប បានត្រឡប់មកបន្តថតបញ្ចប់ នូវភាពយន្ដចុងក្រោយ នៃកម្រងរឿង «Pirates of Caraïbes»។ ឆ្លៀតឱកាស នៅក្នុងរយៈពេល នៃការថតភាពយន្ដនេះ តារាភាពយន្ដបានធ្វើដំណើរ មកសួរសុខទុក្ខកុមារៗ ដែលកំពុងសម្រាកព្យបាលជំងឺ នៅមន្ទីរពេទ្យ «Lady Cilento» នៃក្រុង «Brisbane» ប្រទេសអូស្ត្រាលី។ ធ្វើដំណើរមក ដោយសារឧទ្ធម្ភាគចក្រ លោក ចន្នី ដេប ដែលស្ថិតក្នុងសម្លៀកបំពាក់ ជាតួអង្គ «ហ្សាក ស្ប៉ារូវ» និងដែលអមដំណើរ ដោយតួអង្គ ស្គ្រំម (សម្ដែងដោយ «Stephen Graham») បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់ក្រុមកុមារមានជំងឺ និងឪពុកម្ដាយរបស់ពួកគេ។
អ្នកម្ដាយរបស់កុមារឈឺមួយរូប បានថ្លែងប្រាប់បណ្ដាញវិទ្យុ និងទូរទស្សន៍ អេប៊ីស៊ី អូស្ត្រាលី ថា៖ «វាពិតជាវិសេសវិសាលណាស់។ ទាំងអស់គ្នា បានព្យាយាមឲ្យលោក (ចន្នី ដេប) ដើរទៅមុខ ប៉ុន្តែតារាភាពយន្ដរូបនេះ នៅតែជាប់ស្អិត ជាមួយក្មេងៗ ដែលលោក បានគិតថា ចង់នៅឲ្យបានយូរបន្តិច។»
យុទ្ធនាការនេះ ត្រូវបានរៀបចំដោយ «មូលនិធិមន្ទីរពេទ្យ សម្រាប់កុមារ (Children's Hospital Foundation)» ហើយបានបង្កើតឲ្យមាន ភាពសប្បាយរីករាយ ទៅឲ្យកុមារជាច្រើននាក់ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅទីនោះ៕
» ខាងក្រោមនេះ ជាវីដេអូមួយទៀត ថតដោយអ្នកនៅក្នុងហេតុការណ៍៖