កុំ​ដុត​បន្ថែម​ ព្រោះ​គោ តូរ៉ូ ភ្លើង​ឆេះ​ស្នែង​អាច​ធ្វើ​ឲ្យ​សន្លប់​បាន!

ប៉ុណ្ណឹង អាចរៀងចាលឬទេ? ឬលើកក្រោយៗ ត្រូវយកវិធីដដែល មកលលេងជាមួយនឹងគោតូរ៉ូ ឲ្យបានប្លែកជាងនេះ បើទោះបុរសនេះ មានតួនាទី ជាអ្នកពញ៉ាក់ឲ្យគោ ដែលមានភ្លើងឆេះស្នែងហើយ កាន់តែឆេះដុំទៀតក៏ដោយ។
តើមានវីធីណាផ្សេង ដែលធ្វើឲ្យគោឡើងក បញ្ចេញកំហឹងឬទេ?
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 10, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឈុតឆាក បានកើតឡើងតាំងពីថ្ងៃទី៣ ខែសីហា ឆ្នាំទៅម៉ិញ នៅក្នុងទីលានមួយ នៃក្រុង មីស្លាតា (Mislata) នៃ​ប្រទេសអេស្ប៉ាញ ប៉ុន្តែវីដេអូគ្រប់ជ្រុង ទើបនឹងត្រូវបានគេកាត់ត ដាក់បញ្ចូលគ្នា ហើយយកមកបង្ហោះ កាល​ពី​ម្សិលម៉ិញនេះប៉ុណ្ណោះ។ គោឡើងក ដែលមានស្នែងដុតឆេះ ដោយអណ្ដាតភ្លើង ដ៏សន្ធោសន្ធៅ បានបញ្ចេញ​កំហឹងរបស់វា«មែនទែន» ទល់នឹងបុរសម្នាក់ ដែលចេះតែមកលលេង ឌឺដង់ ញាក់មុខមាត់ដាក់វា។

បុរសនោះបានគេចខ្លួន ឡើងទៅលើជណ្ដើរ កណ្ដាលទីលាន ដែលដាក់សម្រាប់សម្ដែងឈុតឆាកនេះ តែគោ​ឡើងក បានទៅទាន់ពីក្រោយ ហើយបានគាស់បុរស ត្រូវមួយស្នែងឆេះភ្លើង ប៉ើងខ្ទាតឡើងវិលបួនប្រាំត្រឡប់ ធ្លាក់មកខាងក្រោយវិញ។ ហេតុការណ៍នេះ បង្កឲ្យបុរសដួលដេកនៅនឹងដី ស្ងាត់មាត់ឈឹង រហូតលុះត្រា​មាន​ក្រុមអ្នកជួយសង្គ្រោះ បានចូលមកអូសចេញ ដោយខ្លាចគោ តូរ៉ូ ត្រឡប់មកបង្ហើបមួយស្នែងទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...