ទាត់បង្វិលផ្កាប់ចាន ចំលិង្គ... អស្ចារ្យ តែខុសលក្ខន្តិកៈ
ការលោតបង្វិលខ្លួន ទាត់ផ្កាប់ចាន របស់កីឡាករ ទៅជាន់ចំលិង្គ ដែលខុសនឹងលក្ខន្តិកៈ។
Loading...
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 10, 2015
- ប្រធានបទ: ប្រដាល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងការប្រកួត MMA នៃខ្សែរក្រវ៉ាត់ «One Championship 28» ឬ «Dynasty of Champions» ក្នុងប្រទេសសិង្ហបូរី បណ្ដាទស្សនិកជន បានទស្សនានូវសន្ធឹកក្បាច់គុន ដ៏ពិសេសមួយ កម្រមាននរណាបញ្ចេញ។ នោះគឺកីឡាករប្រយុទ្ធ វូ ហ្សេ បានហក់បង្វិលខ្លួន ទាត់ផ្កាប់ចាន ទៅលើគូរប្រកួត កីឡាករ ហ៊ុយ វូគៀន (Hui Wu Qiang) ដែលកំពុងដេកផ្ងារខ្លួន នៅលើដី។
ប៉ុន្តែការហក់បង្វិលខ្លួននោះ បានជ្រុលជើង ទៅជាន់ចំលិង្គរបស់គូប្រកួត ដែលជាកាយវិការមួយ ហាមឃាត់ដោយវិន័យនៃការប្រកួត របស់ MMA។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏លទ្ធផលនៃការប្រកួត រវាងកីឡាករទំងន់«រុយ»ទាំងពីរនាក់ ត្រូវបានទៅលើកីឡាករ វូ ហ្សេ នៅទីបំផុត ទោះជាកាយវិការខាងលើ ត្រូវបានចៅក្រមកាត់ពិន្ទុខ្លះ ពីកីឡាករក៏ដោយ៕