សភាធ្វើសិក្ខាសាលា ប្រមូលតែ NGO ដែលស្និតនឹងរដ្ឋាភិបាល?
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 10, 2015
- ប្រធានបទ: ច្បាប់ NGO
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋសភាពកម្ពុជា នៅតែរងការចោទប្រកាន់ ថាជារដ្ឋសភាដែមានភាពលំអៀង ទៅរកក្រុមបក្សពួកតែម្ខាង។ បើសូម្បីអ្នកតំណាងរាស្ត្រ ក៏មានការបែកចែកសិទ្ធិ នៃការនិយាយស្ដីរនោះ តែសម្រាប់សិក្ខាសាលាថ្នាក់ជាតិ ដើម្បីជជែកពិភាក្សាពីច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល រៀបចំដោយរដ្ឋសភាវិញ ក៏ស្ថាប័នជាតិមួយនេះ បានរងនូវការរិះគន់ដូចគ្នាដែរថា បានរើសអើងយកតែ ក្រុមអង្គការសមាគម ដែលមាននិន្នាការលំអៀង ទៅបក្សកាន់អំណាច ឬជាអង្គការសមាគម ដែលបង្កើតឡើង ដោយរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងត្អូញត្អែរ ពីការរឹតត្បិតរបស់រដ្ឋសភា ដែលជាស្ថាប័នរបស់ជាតិ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាអង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងសិក្ខាសាលា រៀបចំឡើងដោយរដ្ឋសភា កាលពិថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ភាគច្រើនជាអង្គការសង្គមស៊ីវិល មកពីគណបក្សប្រជាជនកម្ពុជា។
មន្រ្តីសិទ្ធិមនុស្សរូបនេះបានបន្តថា សិក្ខាសាលា ដើម្បីកិច្ចពិភាក្សា និងទទួលអនុសាសន៍របស់សង្គមស៊ីវិល ស្តីពីច្បាប់សមាគម និងអង្គការសង្គមស៊ីវិល ដែលកំណត់ចំនួនអ្នកចូលរួមនោះ មានអង្គការសង្គមស៊ីវិលពិតប្រាដក ឬអង្គការសង្គមស៊ីវិលដែលឯករាជ្យ ចូលរួមត្រឹមតែ៣០នាក់ប៉ុណ្ណោះ ពីក្នុងចំណោមអ្នកចូលរូម រាប់រយនាក់នោះ។
លោកដាក់ការសន្និដ្ឋានថា សិក្ខាសាលានោះ ទំនងជាត្រូវបានរៀបចំ ឲ្យមានអ្នកចូលរួមរួចជាស្រេច ពីក្រុមដែលមាននិន្នាការ«គាំទ្រ» ឲ្យមានច្បាប់នេះ។ លោក ណៃ វង់ដា បានថ្លែងឲ្យដឹងថា៖ «អង្គការសង្គមស៊ីវិល ដែលជាអ្នកមិនគាំទ្រនោះ មានចំនួនប្រមាណជាង៣០នាក់។ ក្រៅពីនោះ (...) សុទ្ធតែជាក្រុមយុវជន ពីខាងគណបក្សកាន់អំណាច អង្គការសង្គមស៊ីវិល ខាងគណបក្សកាន់អំណាច ខាងរដ្ឋាភិបាល។ ពួកគាត់គាំទ្រមិនងាយរ៉េ។»
ការចូលរួមមួយ ដើម្បីគ្រាន់តែចូលរួម... ឬសិក្ខាសាលាបង្គ្រប់កិច្ច
លោក បានបន្តថ្លែងទៀតថា សម្រាប់សមាគមរបស់លោក មិនមានការអអញ្ជើញណាមួយ ពីរដ្ឋសភាឲ្យចូលរួមឡើយ។ តែបើទោះជាមាន ក៏សមាគមលោកសម្រេចចិត្ត មិនចូលរួមដែរ។ លោកបានបញ្ជាក់ថា ស្ថាប័នរបស់លោក មិនចង់បានការចូលរួមមួយ ដើម្បីគ្រាន់តែចូលរួមនោះឡើយ គីត្រូវការនូវភាពជោគជ័យ ឬលទ្ធផលមួយ ដែលអាចទទួលយកបាន។ មិនចង់ចូលរួម ព្រោះមិនចង់ចូលដៃចូលជើង ក្នុងការប្រឹក្សាយោបល់ តាមបែបបង្គ្រប់កិច្ច ដែលរៀបំឡើងដោយរដ្ឋសភានោះឡើយ។
សូមស្តាប់កិច្ចសម្ភាសទាំងស្រុងដូចខាងក្រោម៖
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ចំពោះការចោទប្រកាន់ខាងលើនេះ បានឡើយនាថ្ងៃនេះ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន។
បើតាមការអះអាងរបស់អ្នកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្គមស៊ីវិល ដែលចូលរួមក្នុងសិក្ខាសាលា របស់រដ្ឋសភានោះ មិនដែលមានមុខក្នុងការតវ៉ា ប្រឆាំងនឹងការអនុម័តច្បាប់នោះទេ ប៉ុន្តែពួកគេមានឱកាស ក្នុងការលើកជាសំនួរនោះ ដោយភាគច្រើនពីក្នុងនោះ បានបង្ហាញជំហរ ក្នុងការគាំទ្រឲ្យមានច្បាប់នេះ។ ការថ្លែងរបស់អ្នកស្រី បានធ្វើឡើងក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដដែល បន្ទាប់ពីសិក្ខាសាលារបស់រដ្ឋសភា ត្រូវបានបញ្ចប់។
បង្កើតច្បាប់ ព្រោះ... បាត់កៅអី
រីឯប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត វិញ ក៏បានលើកឡើង ប្រហែលគ្នានេះដែរ។ តែយ៉ាងណា លោកបានសរុបជារួមវិញថា អង្គការសង្គមស៊ីវិលឯករាជ្យពិតប្រាកដ (មិនស្ថិតក្រោមគណបក្សនយោបាយណាមួយ) នៅតែបដិសេធ មិនចង់បានច្បាប់មួយនេះដដែល។ លោកបានថ្លែងថា គោលបំណង ដែលរដ្ឋាភិបាលជម្រុញដាច់ខាត ត្រូវតែបង្កើតឲ្យមានច្បាប់នេះ ជាចាំបាច់នោះ ព្រោះតែសម្លេងឆ្នោត និងអំណាចរបស់គណបក្សកាន់អំណាចថយចុះ ក្នុងអំឡុងឆ្នាំ២០១៣ បន្ទាប់ពីចរន្តសហគម ឬអង្គការមូលដ្ឋាន សង្គមស៊ិវិលមួយចំនួន ដែលចម្រុញឲ្យបរិបទនយោបាយនៅកម្ពុជា ឆ្ពោះទៅរកតាមបែបលិទ្ធិប្រជាធិបតេយ្យ។
លោក អំ សំអាត បានថ្លែងឡើងថា៖ «ឆ្នាំ២០១៣ ការបោះឆ្នោតមានអ្វីកើតឡើង? ធ្វើឲ្យអំណាច និងសម្លេងឆ្នោតរបស់គណបក្សកាន់អំណាច វាថយចុះ។ នេះហើយ ជាហេតុដែលគណបក្សកាន់អំណាច និងរដ្ឋាភិបាល ជម្រុញធ្វើយ៉ាងណា ត្រូវតែមានច្បាប់ដើម្បីគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល។»
សូមស្តាប់កិច្ចសម្ភាសទាំងស្រុងដូចខាងក្រោម៖
គេសង្កេតឃើញថា សន្និសីទថ្នាក់ជាតិ ដែលរៀបចំឡើងដោយរដ្ឋសភា កាលពីថ្ងៃទី៨ ខែកក្កដានេះ មិនថាឡើយ ត្រឹមអង្គការសង្គមស៊ិវិលទេ សូម្បីតែអ្នកសារព័ត៌មានជាច្រើន ក៏មិនត្រូវបានអនុញាត ឲ្យចូលយកព័ត៌មានដែរ ក្រោមហេតុផលតែមួយគត់ ព្រោះគ្មាន«កាតពិសេស»។ សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ៕