តូរ៉ូមួយក្បាលធ្វើអត្តឃាត ព្រោះភ័យនឹងភ្លើងឆេះស្នែង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 27, 2017
- ប្រធានបទ: គោសម្លាប់ខ្លួន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេល ដែលភាពសប្បាយរីករាយរបស់មនុស្ស បានឈានដល់ដំណាក់កាលមួយ... តូរូ (Toro ឬគោឡើងក) មួយក្បាល បានបោលយកក្បាល បុកនឹងបង្គោលឈើដ៏មាំ បណ្ដាលឲ្យសត្វពាហនៈ បានស្លាប់នៅនឹងកន្លែងយ៉ាងខ្លោចផ្សារ ដោយសារជ្រួលភ័យ នឹងភ្លើងដែលត្រូវបានដាក់ដុតបញ្ឆេះ នៅចុងស្នែងទាំងសងខាងរបស់វា។
ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដានេះ នៅក្នុងក្រុង «Foios» (ក្បែរក្រុង «Valence») ខណៈមនុស្សច្រើនរយនាក់ កំពុងប្រារព្ធ លេងល្បែងប្រពៃណីប្រចាំតំបន់ ឈ្មោះ «Toro Embolado»។ ជាថ្មីម្ដងទៀត ហេតុការណ៍ដ៏អាណោចអាធម បានបង្កឲ្យផ្ទុះ ការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ក្រុមអ្នកការពារសត្វ។
សមាគមការពារសត្វគោឡើងក ហៅជាភាសាអង់គ្លេស «Bulls Defenders United» បានយកវីដេអូខាងលើនេះ មកបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន បណ្ដាលឲ្យមានការចែករំលែកបន្ត ប្រមាណជាង៤០០០ដង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ សមាគមបានអំពាវនាវ ឲ្យបញ្ចប់ទៅ នូវល្បែងដែលហួសសម័យនេះ និងដែលធ្វើឡើង ក្រោមឆ័ត្រ«ប្រពៃណី» តែគ្មានអ្វីសប្បាយ ក្រៅតែការធ្វើទារុណកម្ម ដ៏សាហាវព្រៃផ្សៃ ពីសំណាក់មនុស្ស ទៅលើសត្វ ដែលមិនដឹងអ្វីនោះប៉ុណ្ណោះ។
ខាងក្រោមនេះ ជាបទយកការណ៍មួយផ្សេងទៀត របស់ទូរទស្សន៍ «EuroNews» នៅក្នុងហេតុការណ៍ប្រហាក់ប្រហែលគ្នា កើតនៅក្នុងក្រុង «Medinaceli» ភាគកណ្ដាល នៃប្រទេសអេស្ប៉ាញ៖