អ៊ឺរ៉ូ២០១២៖​ បារាំងធ្លាប់បំបាក់អេស្ប៉ាញរួចហើយ ចុះឆ្នាំ២០១២នេះវិញ?

បារាំងមិនដែលចាញ់អេស្ប៉ាញ ម្ដងណាឡើយ​ នៅរៀងរាល់ការជួបប្រកួតបាល់ទាត់ ហើយបារាំងចង់បន្តទំលាប់នេះបន្ដទៅទៀត នៅក្នុងការជួបប្រកួត នាថ្ងៃសៅរិ៍ទី២៣មិថុនា ខាងមុខនេះ។ សូមអាន នូវការរំលឹកឡើងវិញ អំពីអនុស្សាវរីយ៍ដ៏ល្អ របស់ក្រុមជំរើសជាតិបារាំង ដែលបានជួបអេស្ប៉ាញ ២ដងចុងក្រោយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បារាំងមិនដែលចាញ់អេស្ប៉ាញ ម្ដងណាឡើយ​ នៅរៀងរាល់ការជួបប្រកួតបាល់ទាត់ធំៗ និងជាផ្លូវការ ហើយក្នុងឆ្នាំនេះ បារាំងចង់បន្តទំលាប់នេះ បន្ដទៅទៀត នៅក្នុងការជួបប្រកួត នាថ្ងៃសៅរិ៍ទី២៣មិថុនា ខាងមុខនេះ។ សូមអាន នូវការ រំលឹកឡើងវិញ ពីអនុស្សាវរីយ៍ ដ៏ល្អ របស់ក្រុមជំរើសជាតិបារាំង ដែលបានជួបអេស្ប៉ាញ ២ដង ចុងក្រោយគេ។


បារាំងដែលបានប្រកួតឈ្នះអេស្បាញ បានលោតសប្បាយជាមួយនឹងជ័យជំនះ។

ជួបប្រកួតនៅឆ្នាំ ១៩៨៤ បារាំង ទល់នឹងអេស្ប៉ាញ ៖ ២-០

បន្ទាប់ពីបានបំបាក់ ព័រទុយហ្គាល់ កាលពេលនោះ ជាមួយនឹងពិន្ទុ ៣-២ ក្នុងវគ្គ ១ភាគ២ផ្ដាច់ព្រ័ត្រមក បារាំងត្រូវឡើងមក ដល់ វគ្គផ្ដាច់ព្រ័ត្រ ហើយត្រូវជួបប្រកួត ជាមួយនឹងក្រុមអេស្ប៉ាញ។ កាលនោះក្រុមបារាំងមានសេចក្ដីទុកចិត្ត លើខ្លួនឯង សម្បើមណាស់ ព្រោះបានជួបប្រកួត ៥ដង ឈ្នះទាំង៥ដង​ នៅក្នុងការដណ្ដើមពានរង្វាន់អ៊ឺរ៉ូឆ្នាំនោះ។ តែការជួបប្រកួត នោះ មិនមែនជាការជួបប្រកួត ដែលល្អជាងគេនោះទេ ព្រោះក្រុមបារាំងកាលនោះ រងសម្ពាធយ៉ាងខ្លាំងពីសំណាក់ ក្រុមជំរើស ជាតិអេស្ប៉ាញ។ តែទោះជាយ៉ាងណាក៏ដោយ ក៏កីឡាករ មីសែល ផ្លាទីនី (Michel Platini - បច្ចុប្បន្នជានាយក UEFA) បានស៊ុតមួយគ្រាប់ចូលទីអេស្ប៉ាញ នៅនាទីទី ៥៧ ហើយបន្ទាប់មក កីឡាករម្នាក់ទៀត ប្រុយណូ ប៊ែលឡូន (Bruno Bellone) បានបន្ថែមពិន្ទុអោយបារាំង នៅមុនបញ្ចប់ការប្រកួតបន្តិច (នាទីទី ៩០) ហើយធ្វើអោយ បារាំងបានក្លាយជាម្ចាស់ ពានរង្វាន់ ដែលធំប្រចាំអ៊ឺរ៉ូនោះ ជាលើកទីមួយ។

សូមអញ្ជើញទស្សនាខ្សែរវីដេអូ ដែលគ្រូបង្វឹក របស់ក្រុមបាល់ទាត់បារាំងកាលពីពេលនោះ បានរំលឹកឡើងវិញ៖

ជួបប្រកួតនៅឆ្នាំ ២០០០ ក្នុងវគ្គ ១ភាគ២ផ្ដាច់ព្រ័ត្រមក បារាំង ទល់នឹងអេស្ប៉ាញ ៖ ២-១

បន្ទាប់ពីបានក្លាយជាម្ចាស់ពានរង្វាន់ពិភពលោក ក្នុងឆ្នាំ ១៩៩៨មក បារាំងបានត្រឡប់ចូលមកប្រកួត ក្នុងពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០០០ ដោយបានសំរេចក្នុងការឆ្លងផុត ការជួបជុំជុំរុះ ហើយបានឡើងមកជួបជាមួយ នឹងអេស្ប៉ាញ។ តែនៅក្នុងជុំជំរុះ នោះ បារាំងកាលនោះបាន ទាត់ចាញ់ហូឡង់ ជាមួយនឹងពិន្ទុ ២-៣ តែបានឈ្នះ ការប្រកួត២ផ្សេងទៀត មុននឹងបានឆ្លង មក ១ភាគ៤ផ្ដាច់ព្រ័ត្រ។

នៅពាក់កណ្ដាលម៉ោងដំបូង ក្រុមបារាំងក្នុងពេលនោះ មានប្រៀបច្រើនជាង  ដោយបានស៊ុតបញ្ចូលទីអេស្បាញ បានដល់ ទៅ២គ្រាប់ រួចទៅហើយ។ ចូលមកដល់ពាក់កណ្ដាលម៉ោងទីពីរ និងដោយមានពិន្ទូ ២-១ នាំមុខនោះ ក្រុមកីឡាករបារាំង មិនបានធ្វើអ្វីផ្សេង ក្រៅតែខំប្រឺងទប់ បញ្ជៀសកុំអោយ អេស្ប៉ាញ មានពិន្ទុមកស្មើរវិញតែប៉ុណ្ណោះ។ ជាអកុសល នៅពេល ជិតដល់បញ្ចប់ម៉ោងទៅហើយ អាជ្ញាកណ្ដាលបានផ្លុំកញ្ចែ ស៊ុតបាល់ពិន័យ ដែលជាកំហុសរបស់អ្នកចាំទីបារាំង ហ្វាប៊ីយាង បាទែស (Fabien Barthez)។ តែគឺកីឡាករអេស្ប៉ាញ រ៉ាអ៊ូល (Raul) នោះទៅវិញទេ ដែលមិនបានរកសំណាង ដាក់អោយ ក្រុមខ្លួន ហើយបានទាត់បញ្ចូលទីខុសទិសដៅ។ បន្ទាប់ពីជ័យជំនះ ទល់នឹងអេស្ប៉ាញនេះរួចហើយ បារាំងបានកំណត់ ឡើងវិញ ពីជោគវាសនារបស់ខ្លួន នៅពេលនោះ យ៉ាងច្បាស់ថា នឹងអាចទៅអោយដល់វគ្គផ្ដាច់ព្រ័ត្រ។

សូមអញ្ជើញទស្សនាខ្សែរវីដេអូ ដែលនឹងសង្ខេបឡើងវិញ​ ពីការប្រកួតនេះ៖

---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...