បាល់ទាត់ពិភពលោក៖ អេស្ប៉ាញ​និង​ព័រទុយហ្គាល់​ព្រឺព្រួច នៅ​ចំពោះ​វីរភាព​​ម៉ារ៉ុក​និង​អៀរ៉ង់

ក្រុមម៉ារ៉ុក ត្រូវបានផាត់ចេញ ពីព្រឹត្តិការណ៍ពិភពលោកមួយនេះ តាំងពីក្រុមនេះ បានប្រកួតចាញ់ក្រុម ព័រទុយហ្គាល់ ក្នុងជុំទីពីរ កាលពីប៉ុន្មានថ្ងៃមុនមកម្លេះ។ ប៉ុន្តែទល់នឹងក្រុម អេស្ប៉ាញ នៅយប់ថ្ងៃនេះ ក្រុមបាល់ទាត់មកពីប្រទេស ស្ថិតក្នុងទ្វីបអាហ្វ្រិកខាងលិច បានបង្ហញពីវីរភាពរបស់ខ្លួន ដោយបាននាំមុខក្រុម អេស្ប៉ាញ់ ដល់ទៅពីរដង។ ក្នុងការប្រកួតមួយទៀត ក្រុម អៀរ៉ង់ ក៏បានប្រយុទ្ធយ៉ាងស្វិតស្វាញណាស់ដែរ ទល់នឹងក្រុម ព័រទុយហ្គាល់ របស់កំពូលកីឡាករ រ៉ូណាល់ដូ (Cristiano Ronaldo)។
បាល់ទាត់ពិភពលោក៖ អេស្ប៉ាញ​និង​ព័រទុយហ្គាល់​ព្រឺព្រួច នៅ​ចំពោះ​វីរភាព​​ម៉ារ៉ុក​និង​អៀរ៉ង់
ពីឆ្វេងទៅស្ដាំ៖ កីឡាករ រ៉ូណាល់ដូ (ព័រទុយហ្គាល់) កំពុងបណ្ដើរបាល់ និងកីឡាករ ដាវីដ ស៊ីលវ៉ា (អេស្ប៉ាញ)។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៥ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 25, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមុនលទ្ធផល នៃការប្រកួតជុំចុងក្រោយ នៅក្នុងពូល B ក្រៅពីក្រុមជម្រើសជាតិ ម៉ារ៉ុក មួយចេញ ក្រុមបាល់ទាត់បីទៀត មានក្រុម អេស្ប៉ាញ (៤ពិន្ទុ) - ព័រទុយហ្គាល់ (៤ពិន្ទុ) និងក្រុម អៀរ៉ង់ (៣ពិន្ទុ) សុទ្ធតែមិនទាន់ដឹងច្បាស់ថា តើខ្លួនបានឆ្លងវគ្គ ឬខ្លួនត្រូវបានផាត់ចេញ នៅក្នុងព្រឹត្តិការណ៍​បាល់ទាត់ពិភពលោកនេះ នៅឡើយ។

នៅក្រោយការប្រកួត ដ៏តឹងតែង និងពោរពេញដោយវីរភាព លទ្ធផលបានបញ្ជាក់ថា គឺក្រុម អៀរ៉ង់ ដែលត្រូវផាត់ចេញ ពីការប្រកួតពិភពលោក នៅប្រទេសរ៉ុស្ស៊ី បន្ទាប់ពីក្រុមបាល់ទាត់ មកពីអាស៊ីខាងលិចមួយនេះ បានប្រកួតត្រឹមតែស្មើ ១-១ ជាមួយក្រុម ព័រទុយហ្គាល់ និងការប្រកួតរវាងក្រុម អេស្ប៉ាញ និងក្រុម ម៉ារ៉ុក ទទួលបានលទ្ធផលស្មើ ២-២ ដូចគ្នា។

ប៉ុន្តែក្រុមជម្រើសជាតិ ដែលត្រូវបានជម្រុះចេញ (អៀរ៉ង់ និងម៉ារ៉ុក) សុទ្ធតែបានប្រយុទ្ធយ៉ាងអង់អាច ជាពិសេសបើគេនិយាយ សម្រាប់ក្រុម ម៉ារ៉ុក ដែលការប្រកួតជុំចុងក្រោយ ទល់នឹងក្រុម អេស្ប៉ាញ មានន័យស្មើ នឹងរកមុខមាត់ឲ្យក្រុមខ្លួននោះ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អេស្ប៉ាញ និងក្រុម ម៉ារ៉ុក៖

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អៀរ៉ង់ និងក្រុម ព័រទុយហ្គាល់៖

ខាងក្រោមនេះ ជាពិន្ទុផ្លូវការ នៃក្រុមនីមួយៗ នៅក្នុងពូល B។ រីឯកម្មវិធីនៃការប្រកួតវគ្គ ១ភាគ៨ ដំបូងគេ នៅថ្ងៃអាទិត្យខាងមុខនេះ ក៏ត្រូវបានដឹង ជាផ្លូវការដែរ៖ ក្រុម អេស្ប៉ាញ (ជាប់លេខមួយ ក្នុងពូល B) នឹងត្រូវជួប​នៅវេលារសៀល ជាមួយក្រុម រ៉ស្ស៊ី ដែលជាប់លេខពីរ ក្នុងពូល A ខណៈក្រុម ព័រទុយហ្គាល់ (ជាប់លេខពីរ ក្នុងពូល B) នឹងត្រូវជួប​នៅវេលាយប់ ជាមួយក្រុម អ៊ុយរូហ្គាយ ដែលជាប់លេខមួយ ក្នុងពូល A។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...