អ្នក​គាំទ្រ​ថា រ​កឃើញ​ម្ចាស់​សម្លេង ខេមរៈ សេរីមន្ត ទីពីរ

បន្ទាប់ពីកាន់ដំណែង លេខ០១ប្រចាំសប្តាហ៍ ឥឡូវនេះ បេក្ខជនដដែល បានកាន់តំណែង ជ័យលាភី​លេខ​មួយ​ប្រចាំ​ខែ បន្ថែម​ទៀត។ តើ​បេក្ខជន​នោះ ពិតជាមានសម្លេងពិរោះ ដូចម្ចាស់ដើមមែន ឬយ៉ាងណា ទើប​អាច​រក្សា​ដំណែង​នេះ​បាន?
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ០៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 10, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីប្រឡងវគ្គ «សុបិន្តក្លាយជាកាពិត» របស់ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ បាន​ទទួលលេខមួយ ប្រចាំសប្តាហ៍រួច បេក្ខជនម្នាក់ មកពីខេត្តព្រៃវែង បានបន្តកាន់តំណែងលេខ០១ នេះ រហូត​មកដល់ ការប្រឡងប្រចាំខែទៀត ដោយទទួលបានសម្លេងគាំទ្រច្រើនជាងគេ ពីអ្នកទស្សនានៅនឹងកន្លែង។អ្នកខ្លះបានពោលថា បេក្ខជនរូបនេះ មានសម្លេងដូច ឬជាម្ចាស់សម្លេងទីពីរ របស់លោក ខេមរៈសរីមន្ត។

ម្ចាស់ជ័យលាភីឯកប្រចាំខែនេះ ឈ្មោះ អំ សុណា បានច្រៀងបទ «លើសពី Fan បានអត់» ដែលជា​សំនៀង​ដើម របស់លោក ខេមរៈសេរីមន្ត ជាតារា ប្រចាំនៅផលិតកម្មសាន់ដេ។ បេក្ខជនវ័យ ២២ឆ្នាំខាងលើ មានស្រុក​កំណើត នៅភូមិបឹងប្រទិប ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ។

កាលពីវគ្គប្រគួតប្រចាំសប្តាហ៍ មានបេក្ខជនប្រាំមួយរូប តែពេលប្រកូតវគ្គនេះ បានជម្រុះសល់តែ០៣ រូប​ប៉ុណ្ណោះ។ ក្នុងនោះអ្នកចម្រៀង ដែលច្រៀងបទលោក ខេមរៈសេរីមន្ត នៅតែអាចរក្សារតំណែង លេខ០១​បាន​ដដែល។ លើកនេះ អ្វីដែលធ្វើឲ្យអ្នកទស្សនា ទ្រាំមិនសរសើរសម្លេង របស់បេក្ខជន អំ សុណា មិនបាន គឺ​វគ្គ​ច្រៀងដោយគ្មានភ្លេង (ច្រៀងគោក) ដែលធ្វើឲ្យសម្លេង របស់បេក្ខជនខាងលើ ទទួលបានការគាំទ្រ​ខ្លាំង​ជាង​គេ៕

» ចង់ដឹងថា ពិតជាពិរោះ ដូចលោក ខេមរៈសេរីមន្ត ឬយ៉ាណា សូមទស្សនាវីដេអូបទ «លើសពី Fan បានអត់» ដូចខាងក្រោម៖



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...