សុខ ពិសី ព្រមានថា «រាង(ឬ)នៅ?» ក្នុងស្នាដៃថ្មី
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ នាង ([email protected]) - ភ្នំពេញថ្ងៃទី១៩ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 20, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើគេកម្រឃើញ តារាចម្រៀង សុខ ពិសី រាំកន្ត្រាក់ញ៉ាក់ តាមចម្រៀងរបស់នាងនោះ នៅពេលនេះ តារាចម្រៀងដ៏មានប្រជាប្រិយ នៅក្នុងចិត្តយុវវ័យរូបនេះ បានចេញបទញាក់សារជាថ្មី ជាមួយនិងក្បាច់រាំរបស់ខ្លួន បង្កឲ្យទស្សនិជនជាច្រើន មិនងាកមកចាប់អារម្មណ៍មិនបាន។
ជាចម្រៀងថ្មី របស់ផលិតកម្មសាន់ដេ ដែលតារាចម្រៀងសំនៀងស្រទន់ កញ្ញា សុខ ពិសី ដែលមានសាច់សខ្ចី ចេញមកបកស្រាយ។ ចម្រៀងនេះ មានចំណង់ជើងថា «រាង(ឬ)នៅ?»។ តារាចម្រៀងវ័យក្មេង ដែលតែងច្រៀង តែបទចម្រៀងបែបមនោសញ្ចាតនាកំសត់ និងបទប្រពៃណីខ្មែរតែប៉ុណ្ណោះ បានបកស្រាយចម្រៀងនេះ ជាចង្វាក់ញ៉ាក់ ដោយភ្ជាប់នឹងក្បាច់រាំ ដ៏ប្លែកភ្នែកផងដែរ។
បទ «រាង(ឬ)នៅ?» នេះបានច្រៀងរៀបរាប់ ពីចិត្តសាវារបស់មនុស្សប្រុស ដែលក្បត់ចិត្តស្រីច្រើនស្ទើរាប់មិន អស់ តែចុងក្រោយក៏ត្រូវស្រីក្បត់វិញ ទើបធ្វើឲ្យ សុខ ពិសី សួរទៅបុរសម្នាក់នោះ ថា«ម៉េចរាងឬនៅ បងឯង?»។ នៅលើបណ្ដាញសង្គម ចម្រៀងនេះ ទទួលបានការគាំទ្រ ចូលចិត្ត និងការចែករំលែកយ៉ាងច្រើន។ គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ការផ្សាយពាណិជ្ជកម្មខ្លី នៃចម្រៀងនេះ ទទួលបានមនុស្សចុចចូលទៅមើល ច្រើនជាង២ម៉ឺននាក់ ហើយមានការចែករំលែងជិត៥០០ដង៕
» ចង់ដឹងថាបទនេះ កញ្ញា សុខ ពិសី ច្រៀងយ៉ាងណានោះ សូមទស្សនាដូចតទៅ៖