«សម្បុក​ពីងពាង»​ក្នុង​រាជធានី សុទ្ធ​ជា​បន្ទុក​របស់​អគ្គីសនី​កម្ពុជា?

នៅពេលធ្វើដំណើរ លើផ្លូវណាមួយក៏ដោយ ឲ្យតែនៅក្នុងរាជធានីភ្នំពេញ គេឃើញមានខ្សែភ្លើងជាច្រើន ប្រទាក់​គ្នា​បេះ​មិន​ចេញ មិន​ថា​ផ្លូវ​តូច​ឬ​ផ្លូវ​ធំ​ឡើយ។ តើខ្សែរភ្លើងទាំងនោះ ជាបន្ទុករបស់អង្គសនីកម្ពុជាឬ?
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៩ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 20, 2015
  • ប្រធានបទ: សម្ភាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាចម្លើយ និងជាការពិត គឺខ្សែរទាំងនោះ មិនមែនជាបន្ទុក របស់អគ្គិសនីកម្ពុជាទាំងអស់នោះទេ វាជាខ្សែ​របស់​ក្រុមហ៊ុនផ្សេងៗជាច្រើន ដែលមានដំណើរការ នៅក្នុងរាជធានីភ្នំពេញ មាន៖ ក្រុមហ៊ុនទូរស័ព្ទ, ក្រុមហ៊ុន​អ៊ិនធើណែត, ក្រុមហ៊ុនទូរទស្សន៍ជាដើម។

ទាក់ទងជាមួយបញ្ហានេះ មន្ត្រីជំនាញម្នាក់ កំពុងបម្រើការងារនៅក្នុងសា្ថប័ន អគ្គិសនីកម្ពុជា ជាតំណាង និង​ជា​អ្នកគ្រប់ផ្នែកវិញ្ញាសារប្រឡង ជ្រើសរើសបុគ្គលិក ចូលបម្រើការងារនៅអគ្គិសនីកម្ពុជា មានប្រសាសន៍ថា ជា​ការ​ពិត មានផ្លូវខ្លះខ្សែរភ្លើងមានច្រើនស្អេកស្កះ រហូតបង្កគ្រោះថ្នាក់ នៅពេលមានភ្លៀង ឬ«ទុស្សេ»​ដាច់​ខ្សែ​ក៏​មាន។ លោកអះអាងថា

លោកបញ្ជាក់ថា នៅរាជធានីភ្នំពេញ តើមានផ្ទះមួយណាមិនប្រើទូរស័ព្ទ ឬទូរទស្សន៍នោះ ហើយខ្សែរទាំងនោះ បានដាក់បង្គោល ឬអ្នកជំនាញទៅភ្ជាប់ជាប្រព័ន្ធធំៗ ដូចអគ្គិសនីកម្ពុជាឬទេ? តែហេតុអ្វីបានជាពលរដ្ឋ​មួយ​ចំនួន​ធំ នៅតែគិតថា រាល់បណ្តាញខ្សែរភ្លើងខ្វាត់ខ្វែង នៅតាមផ្លូវ ជាបន្ទុករបស់អគ្គិសនីកម្ពុជាទៀត? វា​ត្រឹម​ត្រូវ​ណាស់ ដែលផ្ទះណាក៏ប្រើអគ្គិសនីនោះ តែរាល់ខ្សែភ្លើង ដែលភ្ជាប់ចូលបន្ទប់ទាំងនោះ គឺមានអ្នកជំនាញ​អគិ្គសនី ចុះត្រួតពិនិត្យ និងបំពាក់ជូន ដល់សំយាបផ្ទះប្រជាពលរដ្ឋ គឺមិនមែនជាខ្សែដែលជាប់នៅរុំ ជុំវិញ​បង្គោល​ជាច្រើន តាមបណ្តោយផ្លូវនោះទេ។

លោកអះអាងពន្យល់បន្ថែមថា ជាក់ស្តែងកាលពីឆ្នាំ២០១២ ប្រទេសកម្ពុជាមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង ដោយ​អតីតព្រះមហាក្សត្រ ព្រះបាទ ព្រះនរោត្ដម សីហនុ យាងចូលទិវង្គគត។ ពេលនោះភ្លាមៗ សាលារាជធានី​ភ្នំពេញ បានពង្រាយកម្លាំងបន្ទាន់ ដើម្បីចុះកាត់ខ្សែខ្វាត់ខ្វែងទាំងនោះ នៅលើផ្លូវសំខាន់ៗមួយចំនួន ដូច​ជា ផ្លូវនរោត្ដម ផ្លូវមាត់ទន្លេមុខព្រះបរមរាជវាំង និងផ្លូវដែលក្បួនដង្ហែ ត្រូវឆ្លងកាត់ផ្សេងទៀត ក្នុងរាជធានី​ភ្នំពេញ។ លោកអះអាងថា តែការកាត់ខ្សែខ្វាត់ខ្វែង នាកាលនោះ មិនបានប៉ះចំ លើខ្សែភ្លើងរបស់អគ្គីសនីកម្ពុជា សូម្បី​មួយ​ខ្សែឡើយ។

លោកបានស្នើរ ទៅដល់បណ្តាញក្រុមហ៊ុននានា ដែលមានដាក់ ឬអួសខ្សែបណ្តាញរបស់ខ្លួន នៅក្នុងរាជធានី សូមមេត្តាជួយបង្កើនសណ្តាប់ធ្នាប់ ឲ្យល្អជាងមុន ដើម្បីការពារសុខសុវត្តិភាព ឲ្យដល់ប្រជាពលរដ្ឋ ដែល​កំពុង​ប្រើប្រាស់សេវា នៅក្នុងផ្ទះទាំងអស់ដោយគ្មានក្តីបារម្ភ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...