យុវជន​១​ចំនួន​ខ្លាច​រអា​មិន​លេង​បុណ្យ​អ៊ុំ​ទូក ព្រោះ​នឹក​ហេតុ​ការណ៍​ជាន់​គ្នា​នៅ​កោះ​ពេជ្រ

ហេតុការណ៍ដ៏អាក្រក់ នៃឧប្បត្តិវហេតុថ្មីៗ និងការជាន់គ្នាស្លាប់រាប់រយនាក់ នៅកោះពេជ្រ បានធ្វើឲ្យយុវជន និងប្រជាពលរដ្ឋមួយចំនួន បាក់ស្បាត ខ្លាចរអា និងមិនហ៊ានទៅកំសាន្ត នៅពេលបុណ្យអ៊ុំទូក។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៥ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 06, 2014
  • ប្រធានបទ: ឧប្បទេវហេតុ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ទោះជាជួលទៀត ក៏​មិន​ទៅ​ដែរ! គ្រាន់​តែ​នឹក​ឃើញ​រឿង កាល​ពី​នៅ​លើ​កោះ​ពេជ្រ ស្លុត​មិន​ទាន់​បាត់​ផង!» នេះ​ជា​ការ​លើក​ឡើង របស់​យុវតី​ម្នាក់ ដែល​កំពុង​ជជែក​គ្នា ជា​មួយ​មិត្ត​ពីរ​បី​នាក់​ផ្សេង រម្លឹក​ឡើង​វិញ នូវ​ហេតុការណ៍​នៃ​បុណ្យ​អ៊ំ​ទូក​កាល​ពី​៣ឆ្នាំ​មុន។

ការជជែកគ្នាយ៉ាងផុលផុស បន្ទាប់​ពី​បាន​ឃើញ​ហេតុការណ៍​ឧប្បទេវ​ហេតុ​ថ្មីៗ​នេះ ដែល​កើត​ឡើង នៅ​ក្នុង​ការ​បាញ់​កាំជ្រួច​ខុស​បច្ចេកទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​៦នាក់ កាល​​ពី​យប់​​ថ្ងៃ​ទី​២៩ ខែ​តុលា ដើម្បី​អបអរ​សាទរ​ខួប​ទី​១០ នៃ​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ របស់​ព្រះ​ករុណា​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី និង​ហេតុការណ៍​មួយ​ទៀត គឺ​ការ​ធ្លាក់​ដែក​ពី​លើ​អាគារ​ក្បែរ​រង្វង់​មូល​នាង​គង់​​ហ៊ីង ដែល​បណ្តាល​ឱ្យ​ស្រ្តី​អ្នក​ដំណើរ​ម្នាក់ ស្លាប់​នៅ​ហ្នឹង​កន្លែង។

ហេតុការណ៍ ដែលបង្កឱ្យមនុស្សពីរនាក់ស្លាប់ ដោយគ្មានហេតុផលនេះ ពួកគេបានគិតថា ជាប្រផ្នូលមិនសូវល្អ នៅថ្ងៃបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលពួកគេគិតថា អាចនឹងកើតមាន​ដោយ​​ចៃដន្យ នូវរឿងរ៉ាវដ៏អាក្រក់ និងជាយថាហេតុណាមួយ។

ផ្តើមកិច្ចពិភាក្សាផ្ដើមដំបូង ដោយយុវតីម្នាក់ ដែលបានរួចរស់ជីវិត ពីហេតុការណ៍ផ្អើលរត់ជាន់គ្នាស្លាប់ចំនួន ៣៥៣នាក់ នៅលើស្ពានពេជ្រក្នុងថ្ងៃបុណ្យអុំទូក កាលពីឆ្នាំ២០១០នោះ នាងបានរៀបរាប់ប្រាប់មិត្តភក្តិថា នៅ​ក្នុងថ្ងៃនោះ ខ្លូនបានចាកចេញពីស្ពានពេជ្រ ដែលមនុស្សបានជាន់គ្នាស្លាប់នោះ ប្រមាណជា១៥នាទី បន្ទាប់​មាន​កងសន្តិសុខដេញឱ្យនៅក្រោមស្ពាន។ យុវតីដដែលនេះ បន្តថាខ្លួនមិននឹកស្មានថា មានហេតុការណ៍​​​​​​ជាន់​​​​​​គ្នាស្លាប់នោះទេ ទាល់មានការផ្អើលឈូឆរ ឡានពេទ្យដឹកសាកសព ទើបនាងដឹងមានការជាន់គ្នាស្លាប់។ នាង​បន្ថែមថា ហេតុការនេះធ្វើឱ្យនាងតក់ស្លុតខ្លាំងណាស់ រហូតមកដល់ពេលនេះ នាងនៅមិនទាន់​ភ្លេច​ហេតុ​ការណ៍​នេះនៅឡើយទេ តែងតែស្រម៉ៃឃើញជានិច្ច។

ចំណែកយុវតីម្នាក់ទៀត ដែលមិនបាននៅក្នុងព្រឹត្តិការណ៍នោះ បានបន្ទរឡើងថា ទោះបីជាបុណ្យមាន​ការប្រគុំ​តន្រ្តី និងដើកំសាន្តសប្បាយយ៉ាងណាក៏ដោយ ខ្លួននឹងមិនទៅដើរកំសាន្តឡើយ។ នាងនិយាយថា៖ «ការពារ​ប្រសើជាងព្យាបាល»។

ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ បានរៀបចំឡើងវិញនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ​២០១៤នេះ បន្ទាប់ពីផ្អាករៀបចំ ចំនួនបីឆ្នាំជាប់ៗគ្នា ដោយសារតែគ្រោះទឹកជំនន់ និងសម្ដេចព្រះនរោត្ដម សីហនុ ចូលទិវង្គត។ ថ្ងៃទីមួយ នៃការប្រារព្ធពិធីបុណ្យជាតិដ៏ធំមួយនេះ មិនសូវមានមនុស្សមើលកកកុញ ដូចឆ្នាំមុនដែលបានរៀបចំឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...