ឃាត់ខ្លួនជនសង្ស័យប្រើគ្រឿងញៀន២នាក់ នៅស្ទឺងមានជ័យ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 10, 2015
- ប្រធានបទ: គ្រឿងញៀន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើការប្រើប្រាស់គ្រឿង នៅតែមាន ជាបន្តជាប់រហូតដូច្នេះ គេគួរតែនាំគ្នាឆ្ងល់ថា តើបណ្ដាលមកពីហេតុអ្វី? បើជនសង្ស័យ នៅតែមានគ្រឿងញៀនប្រើ មិនមែនមានន័យថា ពួកគេចេះជប់គ្រឿងញៀន មកដោយខ្លួនឯងនោះឡើយ។ នេះជាហេតុការណ៍មួយទៀត នៃការចុះចាប់ អ្នកប្រើប្រាស់គ្រឿងញៀន របស់ក្រុមអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន។
ការចុះបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលា ម៉ោង០៩ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៥ នៅបន្ទប់ជួលក្នុងភូមិ ព្រែកលាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីកងរាជអាវុធហត្ថ បានឃាត់ខ្លូនស្រ្តីម្នាក់ និងបុរសម្នាក់ រួមជាមួយថ្នាំញៀន មួយកញ្ចប់ធំផងដែរ។
កងកម្លាំងអាជ្ញាធរ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកបានឃើញស្រ្តីជនសង្ស័យព្យាយាម យកថ្នាំញៀនមួយចំនួន ដែលកំពុងប្រើប្រាស់ ទៅចាក់ចោលក្នុងបង្គន់ ខណៈដែលមន្រ្តីទាំងនោះ បានចុះទៅដល់។ ម្យ៉ាងវិញទៀត បុរសជនសង្ស័យ ដែលសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណ បានព្យាយាមប្រមូល សម្បកប្រដាប់ប្រដា ប្រើប្រាស់ជាមួយថ្នាំញៀន ទៅលាក់។
ក្នុងការចុះឆែកឆេរ ដែលប្រើពេលអស់ប្រមាណកន្លះម៉ោងនេះ កងកម្លាំងនគរបាល បានដកហូតវត្ថុតាងមួយចំនួន នឹងឃាត់ខ្លូនជនសង្ស័យទាំងពីរ បញ្ជូនទៅកាន់កងរាជអវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តធ្វើការសួរនាំ៕