ប្រទះ​ឃើញ​ចង្រិត​ក្នុង​ហេមប៊ើហ្គើរ តែ​អាជ្ញាធរ​ជួយ​លាក់

«មានសត្វល្អិត? ហើយយ៉ាងម៉េចចុះ? មានបញ្ហាអ្វីឬ? ...» នេះជាចម្លើយខ្លីៗ ឆ្លើយដោយអាជ្ញាធរគ្រប់គ្រងអនាម័យរបស់ចក្រភពអង់គ្លេស ទៅនឹងការតវារបស់យុវជនមួយរូប ដែលបានប្រទះឃើញ«ចង្រិត»មួយក្បាល នៅក្នុងហេមប៊ើហ្គើរ ទិញពីហាងម៉ាកដូណាល់ (MacDonald’s) កាលពីសប្ដាហ៍មុន។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: July 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើនិយាយទៅ សត្វល្អិតនេះ វាហោះមកពីចំការនៅក្បែរនេះ។


រូបភាពជំនួស បង្ហាញពីហេមប៊ើហ្គើរ។

«មានសត្វល្អិត? ហើយយ៉ាងម៉េចចុះ? មានបញ្ហាអ្វីឬ? ...» នេះជាចម្លើយខ្លីៗ ឆ្លើយដោយអាជ្ញាធរគ្រប់គ្រង​អនាម័យ​របស់​ចក្រភពអង់គ្លេស ទៅនឹងការតវារបស់យុវជនមួយរូប ដែលបានប្រទះឃើញ«ចង្រិត»មួយក្បាល នៅក្នុងហេមប៊ើហ្គើរ ទិញពីហាងម៉ាកដូណាល់ (MacDonald’s) កាលពីសប្ដាហ៍មុន។

ហេមប៊ើហ្គើរហួសចិត្ត

ម៉ាចូវ ភីកហ្វដ (Matthew Pickford) អាយុ១៩ឆ្នាំ បានជូនដំណឹងថ្ងៃទី៨ខែកក្កដា បន្ទាប់ពីបានឃើញសត្វល្អិតមួយនេះ នៅក្រោមប៉េងប៉ោះនៃហេមប៊ើហ្គើរដែលមានឈ្មោះថា ប៊ិច ថាធ្ទី (Big Tasty) ទិញពីហាងមួយនៅភាគឦសាន​នៃប្រទេស​អង់គ្លេស។

យុវជនបានពន្យល់ថា «ខ្ញុំបានទាក់ទងទៅភ្នាក់ងារអនាម័យ និងបរិស្ថានប្រចាំតំបន់។ តែពួកគេបាននិយាយថា មានចំការ​មួយនៅជិតម៉ាកដូណាល់ ហើយសត្វល្អិតប្រហែលជាហោះមកពីទីនោះ។»

ដោយមានការទាមទារតវ៉ាបែបនេះ ទើបអធិការមួយរូបបានចុះមកផ្ទាល់នឹងកន្លែង ប៉ុន្តែមិនបានរកឃើញអ្វី​ដែល​ខុស​ប្លែកពីធម្មតានោះឡើយ។ អធិការរូបនោះបានប្រកាសថា «ការរៀបចំគ្រប់យ៉ាងដោយសហគ្រាសភោជនីយដ្ឋាន ពិតជា​មានភាពសមរម្យណាស់ ប្រសិនប្រើនិយាយទាក់ទងនឹងអនាម័យ និងមេរោគដែលបានត្រួតពិនិត្យនៅនឹងកន្លែង។»

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ម៉ាកដូណាល់ បានធ្វើការសុំទោស និងយល់ព្រមសងប្រាក់ទៅយុវជនវិញ ព្រមទាំងស្នើសុំហេមប៊ើហ្គើរមានចង្រិតនោះ មកត្រួតពិនិត្យ ប៉ុន្តែយុវជនបានបដិសេធ៕

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...