រៀមច្បងគ្រួសារអាយុ១០ឆ្នាំ តែទម្ងន់តែ៣គ.ក និងដើរមិនទាន់រួច
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៤ មិនា ២០១៥
- កែប្រែចុងក្រោយ: March 27, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើប្រៀបធៀប ទៅនឹងប្អូនស្រីបង្កើត អាយុប្រាំឆ្នាំ ដែលមានទម្ងន់ ជាង១០គីឡូក្រាម ទៅហើយនោះ កុមារា យឿន សំណាង ជាកូនច្បងអាយុ១០ ពីគ្រួសារដែលមានបងប្អូន២នាក់ មានទំងន់តែ ២គីឡូក្រាមប៉ុណ្ណោះ។ កុមារា ដែលមានកាយសម្បទារមិនប្រក្រតីនេះ រស់នៅក្នុងភូមិព្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ហើយរហូតមកដល់ពេលនេះ កុមារាដ៏កំសត់ មិនទាន់អាចដើរបាន ឬមានសកម្មភាពអ្វី ដោយខ្លួនឯង បាននៅឡើយ ដោយអ្វីៗគ្រប់យ៉ាង ត្រូវបានអ្នកម្តាយ និងប្អូនស្រី ជាអ្នកមើលថែ និងធ្វើជំនួសទាំងអស់។
អ្នកស្រី កេង ចាន់គា ជាម្តាយក្នុងវ័យ៤៧ឆ្នាំ បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ក្នុងជីវិតអាពាហ៍ពិពាហ៍គាត់ មានកូនពីរនាក់ កូនប្រុសច្បងឈ្មោះ យឿន សំណាង ខាងលើ ជាក្មេងចម្លែក មានរូបរាងតូចខុសធម្មតា ឯកូនទីពីរជាកូនស្រីឈ្មោះ យឿន ចាន់គីម អាយុ៥ឆ្នាំ មានកាយសម្បទា ដូចក្មេងស្រីទូទៅធម្មតា។ អ្នកស្រីបញ្ជាក់ថា សព្វថ្ងែអ្នកស្រីនៅតែបន្តមើលថែ សំណាង ទោះជាមានជីវភាពខ្វះខាតក៏ដោយ។ រហូតមកដល់ពេលនេះ អ្នកស្រីប្រាប់ថា កុមារាខាងលើ គ្រាន់តែអាចនិយាយបានប៉ុណ្ណោះ តែមិនអាចធ្វើចលនាបាន ដូចក្មេងទូទៅទេ ទោះជាមានជើងដៃគ្រប់គ្រាន់ក៏ដោយ។
ប្រពន្ធកសិករខាងលើ បានឲ្យទស្សនាវដ្តី ដឹងទៀតថា កូនប្រុសរបស់គាត់ មានសភាពបែបនេះ តាំងពីកំណើតមកម្លេះ ហើយគ្រូពេទ្យមិនបានបញ្ជាក់ថាកូន អ្នកស្រីមានជំងឺអ្វីនោះទេ។ អ្នកស្រីបន្តថា មានការហត់នឿយខ្លាំង នៅពេលមើលថែកូនម្នាក់នេះ ពេលខ្លះ មិនទាំងមានទ្រព្យធន់អ្វី នៅក្នុងគ្រួសារផង ព្រោះបានចំណាយ ដើម្បីព្យាបាលកូន។ អ្នកស្រីបានរៀបរាប់ថា គ្រួសារអ្នកស្រីខ្វះខាត ព្រោះជាកសិករ ឆ្នាំណាធ្វើស្រែបានមិនអីទេ តែឆ្នាំខ្លះគ្មានអ្នកស្រី និងកូនតូច ហាក់គ្មានអ្វីទីពឹង៕