ត្រឡប់​ពី​ធ្វើ​សង្គ្រាម មក​ពញ្ញាក់​ប្រពន្ធ​កូន​ឲ្យ​រំភើប (VDO)

គ្មាននរណាម្នាក់ ពីក្នុងសមាជិកនៃគ្រួសារនេះ នឹកស្មានថា ស្វាមីឬឪពុករបស់ខ្លួន នឹងវិលត្រឡប់មកវិញ នៅមុន៣ខែ​ខាងមុខ​នេះទេ។ នេះជាវីដេអូ នៃខ្សែជីវិតពិតមួយ ដែលយើងអត់ទ្រាំមិនរំជួលចិត្តមិនបាន។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: July 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្មាននរណាម្នាក់ ពីក្នុងសមាជិកនៃគ្រួសារនេះ នឹកស្មានថា ស្វាមីឬឪពុករបស់ខ្លួន នឹងវិលត្រឡប់មកវិញ នៅមុន៣ខែ​ខាងមុខ​នេះទេ។ នេះជាវីដេអូ នៃខ្សែជីវិតពិតមួយ ដែលយើងអត់ទ្រាំមិនរំជួលចិត្តមិនបាន។


រូបភាពថតបន្តពីវីដេអូ នៅពេលគ្រួសារភ្ញាក់ផ្អើលនឹងការជួបជុំគ្នានេះ។

បើអ្នកណាមានភ្នែកទន់ ច្បាស់ជាទប់ទឹកភ្នែកមិនបានឡើយ នៅពេលដែលគេឃើញ ពីការជួបជុំគ្នា​យ៉ាងរំជួលចិត្តបែប​នេះ។ នៅក្នុងវីដេអូ គេនឹងឃើញមានគ្រប់តួអង្គ និងថែមទាំងមានសាច់រឿងបន្ដិចផង៖ ភរិយាដ៏ស្រស់ស្អាត ជាមួយ​នឹង​កូនតូចៗបីនាក់ ដែលនិយាយរៀបរាប់ពីការឃ្លាតចាកឆ្ងាយតាំងពី៩ខែមកហើយ ដើម្បីទៅធ្វើសង្គ្រាមនៅអាហ្គានីស្តង់។

អ្នកកាន់ម៉ាស៊ីនថត ដែលដឹងរឿងនេះជាមុនរួចហើយនោះ បានសួរទៅកាន់កូនស្រីទាំងទ្វេ និងម្ដាយវ័យក្មេង ថាតើពួកនាង​នឹងនិយាយថាយ៉ាងដូចម្ដេច ប្រសិនបើឪពុក និងស្វាមី វិលត្រឡប់មកវិញ។ កូនស្រីៗដែលនៅមានវ័យក្មេងនៅឡើយ បាន​ឆ្លើយមុនគេថា «ខ្ញុំនឹងនិយាយប្រាប់ឪពុកថា ខ្ញុំស្រឡាញ់គាត់ណាស់»។ នាងជាម្ដាយបាននិយាយឆ្លើយថា «ខ្ញុំចង់អោប​គាត់ឲ្យណែនក្នុងដើមទ្រូង»។

ពួកគេនិយាយថា អ្នកដែលគេរងចាំជាទីបំផុតនៅក្នុងជីវិតនេះ មិនអាចត្រឡប់មកវិញ នៅមុនបីខែខាងមុខដ៏យូ ប្រៀបបាន​នឹងបីឆ្នាំនោះឡើយ។ តែរំពេចនោះ រូបរាងបុរសម្នាក់នៅក្នុងឯកសណ្ឋានបានផុសចេញពីទឹក បង្កើតឲ្យមានភាព​នឹង​ថ្កល់​កើតឡើង។ យើងទុកឲ្យអ្នកទស្សនា ស្វែងយល់និងស្រមៃដោយខ្លួនឯង ពីហេតុការណ៍នេះ ដោយខ្លួនអ្នកផ្ទាល់ ជាពិសេស​ប្រសិនបើអ្នកជាស្ត្រីភរិយារូបនោះ។

ភាពសប្បាយរីករាយបានកើតឡើងខ្លាំង លាយឡំនឹងទឹកភ្នែក នៅក្នុងភាពស្ងាត់ជ្រងំមួយសន្ទុះ។ ការព្រាត់ប្រាសនេះ នៅ​កម្ពុជាវិញ មិនមែនថាយើងមិនដែលធ្លាប់ជួបនោះទេ។ នៅក្នុងសម័យសង្គ្រាមពីឆ្នាំ១៩៧០ មកដល់ឆ្នាំ ១៩៩៣ ហើយវា​បានកើតមាន​ឡើង សឹងតែទៅលើគ្រប់ក្រុមគ្រួសារទាំងអស់នៃប្រជាជាតិខ្មែរតែម្ដង។

វីដេអូនេះត្រូវបានដាក់នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប នៅថ្ងៃទី១៦ខែកក្កដានេះប៉ុណ្ណោះ ប៉ុន្តែវាបានធ្វើគ្រប់គ្នា​អត់ទ្រាំមិនបាន នឹងមិនចូលទៅមើល រហូតធ្វើឲ្យមានអ្នកចូលទៅទស្សនាក្នុងពេលនេះ ប្រមាណជា​ជាង១សែន​ដង​រួច​មក​ហើយ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃបុណ្យជាតិថ្ងៃទី៤ខែកក្កដា បណ្ដាញទូរទស្សន៍ ESPN ថែមទាំងយកវាទៅធ្វើជា​ភាពយន្ដខ្លីមួយ ដោយបន្ថែមសម្លេងចម្រៀងថ្ងួចថ្ងូរកំដរនោះផង ដែលធ្វើឲ្យភាពរំភើប និងទឹកចិត្តស្នេហាជាតិបានកើត​ឡើងដោយឯកឯង និងមានកម្រិតខ្លាំងឡើង៕

សូមទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...