អតីតភរិយាប្រាប់ ឡាយអ៊ិន ឱ្យនាំកូនទៅពិនិត្យ DNA
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មករា ២០១៥
- កែប្រែចុងក្រោយ: January 14, 2015
- ប្រធានបទ: តារាទូរទស្សន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចម្ងល់ទាំងនេះមិនមែនតែទស្សនិកជនទេ ដែលមានការងឿងឆ្ងល់ សូម្បីតែ ឌីជេ ឡាយអ៊ិន ផ្ទាល់ក៏គិតមិនយល់ថា ហេតុអ្វីបានជាអតីតភរិយារបស់ខ្លួន បានបោះពាក្យសម្តីថា បើលោកហ៊ានយកកូនទៅពិនិត្យ DNA ហើយលទ្ធផលចេញមកឃើញថា មិនមែនជាឈាមឬជាកូនរបស់លោក អ្នកនាង សន សុម៉ាលីនដា អនុញ្ញាតអោយជួបកូន។ តែបើពិនិត្យទៅ ឈាមឬកូនទាំងបីជាកូនរបស់លោកមែន អ្នកនាង សន សុម៉ាលីនដា នឹងមិនអនុញ្ញាតអោយជួបទេ?
ចំពោះពាក្យសម្តី ដែលអតីតភរិយារបស់លោកប្រាប់ឱ្យនាំកូនទាំងបីយកទៅពិនិត្យ DNA នេះ លោក ឡាយអ៊ិន បានត្រឹមតែសួរទៅកាន់ប្រិយមិត្តរបស់លោកថា៖ «តើបងប្អូនយល់យ៉ាងណាដែរ? ឆ្ងល់ទេ? ឮសម្តីដូច្នេះ តើលោកអ្នកមានអារម្មណ៏បែបណា? ចំពោះខ្ញុំ គិតមិនយល់ គិតមិនដល់ គិតមើលមិនឃើញសោះ»។
ចម្ងល់របស់បុរសអភ័ពព្រាត់កូនទាំងបីរូបនេះ កាន់តែធ្វើឱ្យមហាជន យល់ថា ឬមួយក៏កូនទាំងបី ដែលជាចំណងដៃអាពាហ៍ពិពាហ៍របស់លោក ជាមួយអតីតភរិយាជាទីស្រលាញ់ មិនមែនកូនពិតប្រាកដរបស់លោក? បើមើលទៅលើសារខ្លី ដែលឌីជេសំបូរវោហាស័ព្ទកំប្លុកកំប្លែងដដែលនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុក បានអះអាងថា អតីតភរិយារបស់លោកមានសាហាយស្មន់ ជាមួយបងថ្លៃខ្លួនឯង (ប្តីបងស្រី អ្នកនាងសន សុម៉ាលីន) អស់រយៈពេល៨ ទៅ៩ឆ្នាំហើយ។
ឌីជេដែលតាំងខ្លួនជាជនកំសត់រូបនេះ បានសរសេរបន្តនៅលើទំព័រហ្វេសប៊ុកខ្លួនថា៖ «ហើយការបែកបាក់គ្រួសារខ្ញុំលើកនេះ តើអាឆ្កែមួយណា នៅពីក្រោយខ្នងអ្នកនាង សន សុម៉ាលីនដា ទើបហ៊ានបំបិតសិទ្ធិឪពុកកូនខ្ញុំមិនអោយជួបគ្នា?»។
ជារឿយៗ ឡាយអ៊ិន តែងសរសេរសារផ្លែផ្កាឱ្យបុរសម្នាក់នោះ ដែលលោកគិតថា ជាសាហាយរបស់ភរិយារបស់លោក។ សារដែលលោកបង្ហោះ កាលពីពេលថ្មីនេះ ឌីជេ ឡាយអ៊ិន បានសរសេរសារបរិហារយ៉ាងដូច្នេះទៀតថា៖ «ពេលរាត្រី ចាក់បទចំរៀង Romantic ផឹកស្រាក្លែម ព្រះចន្ទ នឹកដល់កូនប្រុសទាំងបី។ សូម្បីដំណឹងតែបន្តិច ក៏គ្មានដែរ!!! អ្នកជាមនុស្ស រីឯខ្ញុំក៏ជាមនុស្សដែរតើ!!! យល់ពីអារម្មណ៏ ស្រលាញ់ប្រពន្ធកូនទេ? យល់ពីអារម្មណ៏ បាត់បង់កូនជាទីស្រលាញ់ទេ? សូម្បីសត្វសាហាវយ៉ាងណាក៏ដោយ ក៏ចេះស្រលាញ់កូនដែរ។ សូមកោតសរសើរអាឆ្កែ អាអណើ្តកលាក់មុខ លេបទៅ ច្រាសទៅ អាអត់ខួរ។ ដោយសារវាអត់ខួរ អញ្ចឹងហើយ! បានជាវា ច្រាសរបស់គេធ្វើប្រងើយ។ សង្ឃឹម ថាអារែង ស៊ីបាយឆ្ងាញ់ ដេកលក់ស្រួលហើយ នៅពេលទទួលបានសារនេះ។ សូមអាឆ្កែថ្លៃ ចេះថែរក្សាផង!!! ហាស!ហាស!ហាស! បងប្អូនអត់ដឹង តាមពិតវា ថោកទេ!។»
រាល់ការលើកឡើងរបស់លោក ឌីជេ ឡាយអ៊ិន កម្រត្រូវបានអតីតភរិយារបស់លោក ចេញមុខប្រតិកម្ម តាមបណ្ដាញសារព័ត៌មានណាស់។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកជួបអ្នក សន សុម៉ាលីនដា ដើម្បីសុំប្រតិកម្ម តែនៅមិនទាន់សម្រេចនៅឡើយ។ យ៉ាងណាក៏ដោយលោក ឡាយអ៊ិន នឹងអាចស្គាល់ពី«ខ្មៅសរ» នៅពេលលោកទៅចូលរួមស្តាប់តុលារការកាត់ក្តី និងការដាក់ពាក្យបណ្តឹងបន្ថែម របស់ក្រុមគ្រួសារអ្នកនាង សន សុម៉ាលីនដា នៅថ្ងៃទី១៥ ខែមករាខាងមុខនេះ វេលាម៉ោង២រសៀល នៅតុលារការ៕