«ខ្ញុំរួមរ័ក្សជាមួយប្អូនស្រីភ្លោះប្រពន្ធខ្ញុំ ដោយចៃដន្យ»
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២២ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 23, 2015
- ប្រធានបទ: ច្រឡំស្នេហ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលយើងរៀបការ ជាមួយស្ត្រីម្នាក់ ដែលមានបងប្អូនស្រីភ្លោះ អញ្ចឹង បើយើងជ្រើសរើស ការចេញដើរកំសាន្ដ ទៅណាមកណា ជាមួយពួកនាងទាំងពីរនាក់ មិនមែនសុទ្ធជាគំនិតល្អនោះទេ។ នេះជាអ្វី ដែលអ្នកប្រើប្រាស់គេហទំព័រ វេទិកាជជែកកំសាន្ដមួយ ដ៏ល្បីឈ្មោះនៅអាមេរិក ហៅថា Reddit បានលើកមកបង្ហាញ ប្រាប់ពិភពលោក ថាខ្លួនបានច្រឡំរួមរ័ក្សដោយចៃដន្យ ជាមួយប្អូនស្រីភ្លោះ របស់ភរិយាខ្លួន រហូតធ្វើឲ្យផ្ទុះចេញ ជារឿងអាស្រូវលែងលះ។
បុរសអ្នកប្រើប្រាស់គេហទំព័រ ដែលដាក់រហស្សនាមផ្ទាល់ខ្លួនថា «Not Thesis» បានរៀបរាប់ជាដំបូងថា ខ្លួនបានទៅស្នាក់នៅក្នុងក្រុង ឡាស វេហ្គាស ជាមួយនឹងស្ត្រីជាទីស្រឡាញ់ និងប្អូនស្រីភ្លោះ របស់នាង។ នៅយប់មួយ បន្ទាប់ពីបានទទួលទានសុរា យ៉ាងជោគជាំ បុរសយើងបានត្រឡប់មកគេង ជាមួយស្ត្រីម្នាក់ ដែលបុរសគិតថា ជាភរិយារបស់ខ្លួន។
បន្ទាប់ពីបានឆ្លងកាត់ការរួមរ័ក្សភិសម័យ យ៉ាងគគ្រឹកគគ្រេង ជាមួយគ្នារួច បុរសបានភ្ញាក់ដឹងខ្លួនឡើងបន្តិចមកវិញ ហើយបានព្យាយាមយកដៃខ្លួន ទៅស្ទាបសុដន់ របស់ស្ត្រីគូស្នេហ៍របស់ខ្លួន។ រំពេចនោះ ដោយសារសុដន់របស់ស្ត្រីម្នាក់នេះ ជាសុដន់ក្លែងក្លាយ ដាក់ជាតិស៊ីលីកូន មិនមានភាពពិតនោះ ទើបបុរសភ្ញាក់ខ្លួនក្រញាងថា ខ្លួនទើបនឹងបានរួមរ័ក្ស ជាមួយនាង ជូឌី (Jody) ប្អូនស្រីភ្លោះ របស់ប្រពន្ធ។
«បើទោះជានាង ជាបងប្អូនភ្លោះ មានសម្ផស្សដូចគ្នា សឹងតែទាំងស្រុងក៏ដោយ ដែល ជូឌី មិនបានទាក់ទាញចំណាប់អារម្មណ៍ របស់ខ្ញុំនោះទេ។ ជូឌី ចូលចិត្តដើរលេង អាត្មានិយម និងមានដើមទ្រូងសិប្បនិមិត្ត។ ប៉ុន្តែភរិយាខ្ញុំវិញ នាងទន់ភ្លន់ មានរាងកាយពីធម្មជាតិទាំងស្រុង ហើយចិត្តនោះក៏ល្អដែរ។» នេះជាការបញ្ជាក់បន្ថែម របស់បុរស «Not Thesis»។ ប៉ុន្តែហេតុការណ៍ មិនមែនបញ្ចប់ត្រឹមនេះទេ។ ព្រោះក្រោយពីភ្ញាក់ដឹងខ្លួនភ្លាម ភរិយារបស់បុរសយើង បានចូលមកទាន់ នៅក្នុងបន្ទប់ រួចរឿងអាស្រូវក្នុងគ្រួសារ ក៏បានផ្ទុះឡើង។
«នាងបានស្រែកដាក់ខ្ញុំ។ ជូឌី បានភ្ញាក់ឡើង ហើយបានលោតចេញ ពីគ្រែ។ ខ្ញុំមិនដឹងថា ត្រូវពន្យល់ប្រាប់នាង ពីអ្វីនោះទេ។» ជាលទ្ធផលចុងក្រោយ៖ បុរសបានចែកផ្លូវ ពីភរិយាខ្លួន ជាស្ថាពរ។
ការរៀបរាប់របស់ Not Thesis ដែលដាក់បង្ហោះ នៅគេហទំព័រ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកចូលរួមជជែកជាច្រើននាក់ នៅក្នុងវេទិការ Reddit។ ប៉ុន្តែបើតាមសារព័ត៌មាន «Métro» របស់ប្រទេសអង់គ្លេស បានពន្យល់ថា អ្នកសរសេរដែលមានឈ្មោះ «Not Thesis» នៅតែស្ថិត ក្នុងសភាពអនាមិកជាដដែល (ទាក់ទងមិនមានចម្លើយ) ហើយឈ្មោះមនុស្ស ដែលស្ថិតក្នុងសាច់រឿង ត្រូវបានប្ដូរទាំងអស់។ ដូច្នេះ ហេតុការណ៍នេះ អាចគ្រាន់តែជាការស្រមើស្រម័យ បង្កើតឡើងដោយអ្នកសរសេរ ឈ្មោះ «Not Thesis» នេះតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងហោចណាស់ វាជាមេរៀនមួយ សម្រាប់ស្វាមីភរិយាទូទៅ នៅក្នុងលោក ដែលគួរត្រូវប្រយ័ត្ន និងជៀសវាង៕