ខឹងប្រុសក្បត់ ដុតលិង្គពេលកំពុងគេង រួចថតវីដេអូដើម្បីសងសឹក
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៧ សីហា ២០១៥
- កែប្រែចុងក្រោយ: August 19, 2015
- ប្រធានបទ: ស្នេហា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើសិនជាស្ត្រីជាច្រើន បានសម្រេចចិត្ត កាត់ប្រដាប់ប្រដាប្ដី ឬគូសង្សារបស់ខ្លួន ដែលមានចិត្តផិតក្បត់នោះ ប៉ុន្តែស្ត្រីម្នាក់នេះ បានជ្រើសរើស យកវិធីមួយខុសគេ។
បន្ទាប់ពីបានដឹងថា សង្សាររបស់ខ្លួន បានក្បត់ហ៊ានលួចចេញ ទៅមានចិត្តលើស្ត្រីម្នាក់ទៀត ស្ត្រីម្នាក់នេះ បានបើកយុទ្ធនាការសងសឹកមួយយ៉ាងពិសេស កម្រកើតមាន នៅក្នុងលោក៖ នោះគឺដុតលិង្គរបស់ប្រុសចិត្តសាវ៉ារូបនេះ។
នៅពេលដែលបុរសកំពុងគេងលក់ស្កប់ស្កល់ នៅលើគ្រែរបស់ខ្លួន នាងបានលបមកក្បែរ រួចចាក់អាលកុលដុតឆេះ (៩០អង្សា) ពីលើខោស្លីប ម្ដុំត្រង់លិង្គរបស់បុរស។ បន្ទាប់មកនាង បានយកដែកកេះមកកេះដុត បង្កឲ្យមានអណ្ដាតភ្លើងឆេះឡើង។
ដុតលិង្គ មិនប្រាកដថា ជារឿងឡើងថានសួគ៌ សម្រាប់បុរសរងគ្រោះនោះទេ។ អញ្ចឹងហើយ ទើបបុរសនោះ បានភ្ញាក់ឡើងយ៉ាងក្រញ៉ាង ហើយស្ទុះស្ទារធ្វើអ្វីគ្រប់យ៉ាង ដើម្បីពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ... ចិត្តស្ត្រី សាហាវអញ្ចឹង! លើកក្រោយ សុំឲ្យរាង៕