រ៉ឺម៉ក​ដឹក​ស្លឹក​គ្រៃ​បុក​លិចស៊ីស​ពី​ក្រោយ រួច​សំពះ​សុំ​ការ​អនុគ្រោះ

គ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើង នៅតាមបណ្តោយផ្លូវ ២០៥ កែងផ្លូវ ៣២៨ក ក្នុងសង្កាត់​ទួល​ស្វាយ​ព្រៃទី២ ខណ្ឌចំកាមន រវាងរ៉ឺម៉កដឹកស្លឹកគ្រៃ និងឡានលិចស៊ិស RX៣៥០ មួយគ្រឿង ដែលបង្កដោយរ៉ឺម៉កដឹកស្លឹកគ្រៃ មក​បុក​ពី​ក្រោយ ព្រោះ​តែ​ជាន់​ហ្វ្រាំង​មិនជាប់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 19, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់ចររាចរណ៍ មិនជាធំដុំ តែបានបង្កការភ្ញាក់ផ្អើល នៅតាមបណ្តោយផ្លូវ ២០៥ កែងផ្លូវ ៣២៨ក ហើយ​វា​ក៏ជាហេតុការណ៍ ដែលបានប្រាប់ ទៅអ្នកប្រើប្រាស់ទ្រូងផ្លូវគ្រប់រូប ថាត្រូវមានការប្រុងប្រយ័ត្ន គោរពពីគម្លាត​នៃ​ការបើកបរ (រវាង​យាន្ដ​ពីរ) និងមានការយល់អធ្យាស្រ័យគ្នា។

ឡានដែលរងការខូចខាតម៉ាក LEXUS RX ៣៥០ ស្លាកលេខភ្នំពេញ ២AD-៣៤៥៩ បើកបរដោយ​បុរស​ម្នាក់ ជិះជាមួយប្រពន្ធ កំពុងធ្វើដំណើរទៅតាមផ្លូវខាងលើ ត្រូវបានរ៉ឺម៉កដឹកស្លឹកគ្រៃបុកពីក្រោយ នៅពេល​ដែល​​គាត់​ជាន់ហ្វ្រាំងឈប់ភ្លាមៗ ព្រោះផ្លូវចង្អៀត។ ដោយឡែក រ៉ឺម៉កដែលមានដឹកស្លឹកគ្រៃ មិនអាចឈប់ ទាន់​​ពេល​​បាន ក៏ជ្រុលទៅបុកឡានខាងលើ ពីក្រោយបណ្តាលឲ្យ មានការខូចខាតមួយចំនួន។

ភ្លាមៗ បន្ទាប់ពីមានបញ្ហា ម្ចាស់រ៉ឺម៉កដឹកស្លឹកគ្រៃ ដែលជាយុវជនម្នាក់ អាយុប្រមាណជាង២០ឆ្នាំ មិនស្គាល់​អត្តសញ្ញាណ និងដែលកំពុងធ្វើដំណើរចេញ ពីផ្សារដើមគ ឆ្ពោះទៅកាន់កំពង់ដរអរិយ៍ក្សត្រនោះ បាន​ចុះ​ពី​លើ​រ៉ឹមកខ្លួន មកសុំទោសម្ចាស់ឡាន ដោយបញ្ជាក់ពីកំហុសរបស់ខ្លូនថា៖ «ខ្ញុំសុំទោស ខ្ញុំអត់មានចេតនា​ទេ ប៉ុន្តែ​រ៉ឺម៉កខ្ញុំជាន់ហ្វ្រាំងមិនជាប់ ខ្ញុំគ្មានលុយទេ!»។

តបនឹងពាក្យសម្តី សុំអធ្យាស្រ័យខាងលើ ម្ចាស់ឡាន LEXUS ជាបុរសវ័យកណ្តាលម្នាក់នេះ មិនបង្ហាញ​អត្តសញ្ញាណដែរ បាននិយាយខ្លាំងៗ ទៅកាន់យុវជន ម្ចាស់រ៉ឺម៉កនោះវិញថា៖ «ជាន់ហ្វ្រាំងស៊ីមិនស៊ី ខ្ញុំមិនដឹង​ទេ សំខាន់ត្រូវយកឡានខ្ញុំទៅជួសជុល។ បើឡានអ្នកឯង កំពុងស្រឡាញ់ ហើយគេមកបុក ឲ្យខូចអញ្ចឹង​​អ្នក​​ឯង​គិតយ៉ាងម៉េច?»។ គ្មានចម្លើយ តែយុវជនម្ចាស់រ៉ឺម៉ក នៅតែសុំអធ្យាស្រ័យ ដោយនិយាយថា ខ្លូនគ្មាន​ប្រាក់ សម្រាប់ជួសជុលឡាននេះទេ។ បន្ទាប់ពីការជជែកគ្នា ពីម៉ោង៧ និង ៣០នាទី ព្រឹកថ្ងៃទី១៩ ខែសីហា រហូត​ដល់​ម៉ោង០៨ជាង ទើបម្ចាស់ឡាន សម្រេចយកសំណង ពីម្ចាស់រ៉ឺម៉ក៥០ដុល្លារ ដើម្បីបញ្ចប់រឿង។

មុននឹងចេញទៅ ស្រ្តីជាប្រពន្ធម្ចាស់រថយន្ដ បានប្រើពាក្យសម្តីមួយចំនួន ទៅកាន់បុរសម្ចាស់រ៉ឺម៉កថា៖ «ខ្ញុំ​យល់​មុខប្តីខ្ញុំទេ គាត់អាណិតអ្នកឯង បើខ្ញុំវិញ ត្រូវឲ្យទិញឡានថ្មីសងខ្ញុំ ព្រោះខ្ញុំកំពុងស្រឡាញ់​ឡាននេះ​ណាស់»។

អ្នកឃើញហេតុការណ៍ម្នាក់ ជាម្ចាស់ហាងលក់ភេផ្ជៈនៅក្បែរនោះ បាននិយាយទៅកាន់យុវជនម្ចាស់រ៉ឺម៉កថា៖ «ខ្ញុំក៏អាណិតប្អូនដែរ តែនេះប្អួនជាអ្នកខុស ថ្ងៃក្រោយ ត្រូវជិះប្រយ័ត្នឲ្យមែនទែន»។ ម្ចាស់ហាងលក់ភេសជ្ជៈ បានប្រាប់ឲ្យដឹងថា សំណាងហើយ ដែលឡាននេះ មិនខូចត្រង់ភ្លើងស្តុបសងខាង (ចង្កៀងឡានចំហៀង) ព្រោះ​វាមានតម្លៃថ្លៃ ម្ខាងថ្លៃប្រមាណជាង ១២០០ដុល្លាឯណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...