ទាន់ប្ដីក្បត់កំពុងរួមរ័ក្ខជាមួយប្អូនស្រីភ្លោះ ស្ទុះរត់ស្រាតពេញចំណតឡាន
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២២ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 23, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាង ទីន ស៊ូ (Ting Su) អាយុ២៩ឆ្នាំ ប្រាកដជាពេញចិត្ត នឹងការបញ្ចេញកំហឹង របស់នាងជាក់ជាមិនខាន នៅពេលដែលនាងឃើញរូបថត ថតអតីតស្វាមីរបស់នាង និងប្អូនស្រីភ្លោះរបស់នាង ស្ថិតក្នុងសភាពស្រាតននលគោក នៅក្នុងចំណតរថយន្ដសម្បូរទៅដោយមនុស្សកកកុញ ហើយត្រូវបានសារព័ត៌មានយកមកចុះផ្សាយទៀតនោះ។
តាមពិតទៅ នាង ស៊ូ បានសង្ស័យនឹងកន្ទុយភ្នែក រវាងប្ដីរបស់នាង លោក ឆេង (Cheng) និងប្អូនស្រីភ្លោះរបស់នាង ដែលតែងដៀងដាក់គ្នាជាយូរមកហើយ តែនាងគ្មានឱកាសនឹងចាប់ឲ្យទាន់ ជាន់ឲ្យចំកែង នូវអំពើល្មើសជាក់ស្ដែងផ្ទាល់នឹងភ្នែក បានទាល់តែសោះ។ ប៉ុន្តែនៅលើកនេះ កំហឹងដែលប្រមូលផ្ដុំមកជាយូរនេះ បានបញ្ចេញមកសរុប ហើយគិតទាំងដើមថែមទាំងការ បូកបញ្ចូលគ្នាឲ្យអ្នកទាំងពីរចេញដើរស្រាត នៅទីសាធារណៈម្ដង។
បន្ទាប់ពីបានលួចយកទូរស័ព្ទដៃរបស់ប្ដីមកមើលរួច នាង ស៊ូ បានមកទាន់ហេតុការណ៍ ដែលដៃគូរសាហាយទាំងពីរកំពុងឡើងថានសួគ៌៧ជាន់ នៅក្នុងរថយន្ដចតនៅក្នុងចំណតរថយន្ដ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ។ ដោយនាងមានសោររថយន្ដនោះមួយដែរ នាង ស៊ូ បានចូលទៅពញាក់អ្នកទាំងពីរ ដល់ក្នុងរថយន្ដតែម្ដង។ នឹកស្មានមិនដល់ គូរស្នេហ៍ខកបំណងបានភ្ញាក់ក្រញ៉ាង ហើយស្ទុះរត់ចេញពីរថយន្ដភ្លាម ទាំងភ្លេចគិតថា ខ្លួនកំពុងនៅននលគោក ព្រោះខោអាវនៅក្នុងរថយន្ដទាំងអស់។
នាង ស៊ូ បានឱកាស ក៏ស្រវាចូលមកកាន់ចង្កូតរថយន្ដ រួចបើកចេញយ៉ាងព្រងើយ។ អ្នកដែលឃើញហេតុការណ៍នេះ បាននិយាយប្រាប់អ្នកសារព័ត៌មាន ទាំងសើចបណ្ដើរថា៖ «បុរសជាប្ដី បានរត់ទៅគោះកញ្ចក់ទ្វារថយន្ដ ហើយស្រែកហៅប្រពន្ធខ្លួនដែលនៅក្នុងឡាន... ប៉ុន្តែនាង ស៊ូ មិនមែនមកពញ៉ាក់អ្នកទាំងពីរ ដើម្បីលេងបិទពួនជាការកំសាន្ដសប្បាយទេ»។
អ្នកដែលបានឃើញហេតុការណ៍ មិនបានទុកឲ្យវាកន្លងហួសទៅទេ តែពួកគេបានទាញទូរស័ព្ទដៃចេញមកថតជារូបភាព និងវីដេអូ សឹងតែគ្រប់ៗគ្នា។ រូបភាពទាំងនេះ ត្រូវបានបង្ហោះផ្សព្វផ្សាយ យ៉ាងព្រោងព្រាត ក្នុងពេលបន្ទាប់មក។ រឿងដែលជួនគ្នា ហើយម្នាក់ៗស្វែងរកចង់ដឹង ហើយបន្តសំណើចនោះ គឺលោក ឆេង បានទាក់ទងសាហាយស្មន់ជាមួយ ប្អូនស្រីថ្លៃខ្លួន ចាប់ពីពេលដែលនាង ស៊ូ បានពរពោះឆ្លងទន្ល... ប្រសូតបាន«កូនភ្លោះ»ពីរដែរ៕