អេនជឺលីណា ជូលី កំពុង​ធ្វើ​ខ្លួន​ជា​«មេ​ផ្ទះ​គំរូ»

កំពូលតារាសំដែង នាង អេនជឺលីណា ជូលី (Angelina Jolie) ដែលបានក្លាយខ្លួន ទៅជាសមិទ្ធិករ និងផលិតករនោះ បានថ្លែងអះអាងថា អ្នកស្រីគ្មានគម្រោងថតភាពយន្ដណាទៀតទេ នៅខណៈនេះ ហើយអ្នកស្រីចង់យកពេលវេលានេះ ដើម្បីនៅជួបជុំ ជាមួយគ្រួសាររបស់អ្នកស្រី។
អេនជឺលីណា ជូលី កំពុង​ធ្វើ​ខ្លួន​ជា​«មេ​ផ្ទះ​គំរូ»
អ្នកស្រី អេនជឺលីណា ជូលី និងកូនប្រុសចិញ្ចឹមឈ្មោះ ម៉ាដុក ដែលមានដើមកំណើតខ្មែរ។ (រូបថតឯកសារ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៨ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 28, 2017
  • ប្រធានបទ: តារាហូលីវូដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីដំណឺងនៃការលែងលះ ជាមួយលោក ប្រេដ ភីត (Brad Pitt) កាលពីប៉ុន្មានខែមុននោះ នាង អេនជឺលីណា ជូលី (Angelina Jolie) កំពូលតារាសំដែងអាមេរិកាំង កំពុងធ្វើខ្លួន ឲ្យក្លាយជា«មេផ្ទះគំរូ»ម្នាក់ ហើយអ្នកស្រី គ្មានគម្រោងថតភាពយន្ដណាមួយ នៅក្នុងពេលនេះទេ។ នេះ ជាការលើកឡើង របស់តារាហូលីវូដខ្លួនឯង នៅក្នុងបទសម្ភាសមួយ ទៅកាន់ទស្សនាវដ្ដី «Vanity Fair»។

«តាំងពី៩ខែមកហើយ ខ្ញុំព្យាយាមធ្វើខ្លួនយ៉ាងល្អ នៅក្នុងតួនាទីជាស្ត្រីមេផ្ទះ បោសសំអាតអាចម៌ឆ្កែ លាងចាន និងអានសៀវភៅរឿង នៅពេលយប់» នេះ ជាការដកស្រង់សំដីប៉ុន្មានឃ្លា របស់អ្នកស្រី ជូលី ពីក្នុងបទសម្ភាសនោះ។ អ្នកស្រី បានបញ្ជាក់ថា៖ «ខ្ញុំបានទទួលបទពិសោធន៍ កាន់តែច្រើន នៅក្នុងកិច្ចការធំៗ ចំនួន៣»។

គូស្វាមីភរិយា ដែលពោរពេញដោយក្ដីសុបិន្ដ នៅក្នុងពិភពហូលីវូដ «អេនជឺលីណា ជូលី និង ប្រេដ ភីត» បានប្រកាសចែកផ្លូវគ្នាយ៉ាងភ្ញាក់ផ្អើល នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ អស់រយៈពេលពីរឆ្នាំ និងបានរួមរស់ជាមួយគ្នា អស់រយៈពេល១១ឆ្នាំជាមួយគ្នា កន្លងមក។ អ្នកទាំងពីរមានកូន៦នាក់ ក្នុងនោះ៣នាក់ ជាកូនចិញ្ចឹម (ម្នាក់បានមកពីប្រទេសកម្ពុជា)។

អ្នកស្រី អេនជឺលីណា ជូលី ដែលជាម្ចាស់ពាន់រង្វាន់អូស្កា ក្នុងឆ្នាំ២០០០ មិនសូវជាបានលើកឡើង ពីការលែងលះនេះទេ។ បន្ទាប់ពីរឿងរ៉ាវចែកផ្លូវ ត្រូវបានបែកធ្លាយ នៅតាមសារព័ត៌មាន អ្នកស្រីគ្រាន់តែនិយាយថា ការលែងលះ ព្រោះរឿងរ៉ាវមិនចុះសម្រុងគ្នា រវាងពួកអ្នកស្រី។ អ្នកស្រីបញ្ជាក់នៅក្នុងកិច្ចសម្ភាសថា៖ «ខ្ញុំមិនចង់និយាយពាក្យទាំងនេះមកទេ គ្រាន់តែថា រឿងរ៉ាវវាស្មុគ្រស្មាញណាស់»។

» រូបភាពលើគំរបមុខ​ របស់ទស្សនាវដ្ដី «Vanity Fair»៖

កំពូលតារាសំដែង ដែលក្លាយខ្លួនជាសមិទ្ធិករ និងជាផលិតករ បានច្រានចោលនូវការលើកឡើង ដែលថាការចែកផ្លូវ រវាងអ្នកស្រី និងលោក ប្រេដ ភីត អាចបណ្ដាលមកពីលោក ប្រេដ ភីត ចង់ឲ្យគ្រួសារនៅក្នុងផ្ទះ ជាជាងដំណើរបម្លាស់ទីជារឿយៗ ដែលគ្រួសារអ្នកស្រីតែងបានធ្វើតាំងពីច្រើនឆ្នាំមកហើយ។

អ្នកស្រី ជូលី បានថ្លែងបញ្ជាក់ថា៖ «មិនមានរឿងអញ្ចឹងទេ។ តាមពិតទៅ ការធ្វើដំណើរទាំងនោះ ជាឱកាសមួយ ពីក្នុងចំណោមឱកាសដ៏ល្អថ្លៃថ្លាទាំងឡាយ ដែលយើងបានផ្ដល់ ទៅឲ្យកូនៗរបស់យើង។»។

តារាសំដែងវ័យ៤២ឆ្នាំ បានបញ្ជាក់ថា ការលែងលះនេះ ព្រោះអ្នកស្រីមានបំណង ចង់ផ្ដល់មុខមាត់ ប្រកបដោយការធានាមួយច្បាស់លាស់ ទៅឲ្យកូនៗ។ អ្នកស្រីបានបន្តថា៖ «ខ្ញុំគិតថា វាគួរតែយំនៅពេលងូតទឹក ក្រោមតំណក់ទឹកផ្កាឈូក តែមិនមែនយំនៅមុខពួកគេទេ»។

អ្នកស្រី បានរៀបរាប់ថា នៅពេលនេះ អ្នកស្រីកំពុងធ្វើការផ្សព្វផ្សាយភាពយន្ដ ទី៥របស់អ្នកស្រី ទាក់ទងនឹងរបបខ្មែរក្រហម រឿង «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ (ជាភាសា​​អង់គ្លេស First They Killed My Father/ ជាភាសាបារាំង D'abord ils ont tué mon père)» ដែលកំពុងដាក់ឲ្យទស្សនា នៅលើគេហទំព័រ «Netflix» ដែលជំនាញខាងភាពយន្ដ និងវីដេអូ។ ប៉ុន្តែអ្នកស្រីមិនមានគម្រោង ក្នុងការថតភាពយន្ដថ្មីណាមួយទៀតនៅឡើយ។

អេនជឺ បាននិយាយថា៖ «ខ្ញុំគ្រាន់តែចង់រៀបចំ អាហារពេលព្រឹក ដ៏ឆ្ងាញ់ពិសារ ហើយធ្វើកិច្ចការក្នុងផ្ទះ។ វាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ខ្ញុំរៀនធ្វើម្ហូប តាមការទាមទាររបស់កូនៗ។ នៅពេលខ្ញុំចូលដំណេក ខ្ញុំតែសួរខ្លួនឯងថា តើខ្ញុំបានធ្វើកិច្ចការអ្វីខ្លះដែលល្អ ក្នុងនាមជាម្ដាយ ក្នុងថ្ងៃនេះ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...