ម៉ាដូណា បង្ហើប​ថា​ត្រូវ​គេ​«រំលោភ»​ពេល​មក​ញ៉ូយក អាយុ​២០​ឆ្នាំ

កំពូលតារាចម្រៀងប៉ុបអន្តរជាតិ បានពន្យល់ថា បន្ទាប់ពីនាងបានឆ្លងកាត់កុមារភាព នៅរដ្ឋមីឈីហ្គែននោះមក នាងបាន​ផ្លាស់មករស់នៅទីក្រុងញ៉ូយកវិញ តែទីក្រុងដ៏ទំនើបរបស់សហរដ្ឋអាមេរិកមួយនេះ មិនបានទទួលនាងដៃពីរនោះឡើយ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: October 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កំពូលតារាចម្រៀងប៉ុបអន្តរជាតិ បានពន្យល់ថា បន្ទាប់ពីនាងបានឆ្លងកាត់កុមារភាព នៅរដ្ឋមីឈីហ្គែននោះមក នាងបាន​ផ្លាស់មករស់នៅទីក្រុងញ៉ូយកវិញ តែទីក្រុងដ៏ទំនើបរបស់សហរដ្ឋអាមេរិកមួយនេះ មិនបានទទួលនាងដៃពីរនោះឡើយ។


រូបថតតារាចម្រៀ ម៉ាដូណា នៅលើថាសចម្រៀងរបស់នាង។ (រូបថត madonna.com)

ទីក្រុងប៉ារីស - នាង ម៉ាដូណា (Madonna) បានបង្ហើបតាមរយៈកិច្ចសម្ភាសមួយ កាលពីថ្ងៃសុក្រទី០៤ខែតុលានេះថា នាង​ត្រូវបានគេចាប់រំលោភ ដោយគម្រាមនាងនឹងកាំបិត នៅពេលនាងមកដល់ទីក្រុងញ៉ូយកនាឆ្នាំដំបូង ខណៈពេលដែលនាង​នៅមិនទាន់ក្លាយខ្លួន ជាស្ដេចចម្រៀងប៉ុប របស់អាមេរិកនៅឡើយ។

«ផ្ទះរបស់ខ្ញុំត្រូវបានគេគាស់លួចបីដង»

នៅក្នុងអត្ថបទនិយាយពីជីវិតផ្ទាល់ខ្លួនមួយ ផ្សាយដោយទស្សនាវដ្ដីហាភើស៍ បាហ្សា (Harper's Bazaar) អ្នកចម្រៀង ម៉ាដូណា ដ៏ល្បី បានពន្យល់ថា បន្ទាប់ពីនាងបានឆ្លងកាត់កុមារភាពនៅក្នុងរដ្ឋមីឈីហ្គែន រួមមក នាងបានប្ដូរមក​កាន់ទីក្រុង​ញ៉ូយក ប៉ុន្តែរូបនាងមិនត្រូវបានទីក្រុងនេះទទួល ជាមួយនឹងបេះដូងធំទូលំទូលាយនោះទេ។ នាងបាននិយាយថា «នៅឆ្នាំ​ទីមួយ គេបានប្លន់ខ្ញុំជាមួយនឹងកាំភ្លើងខ្លីមួយដើម។ ខ្លួនខ្ញុំត្រូវបានគេរំលោភនៅលើដំបូងអាគារមួយ ជាមួយនឹងកាំបិតភ្ជង់​គម្រាមពីក្រោយខ្នង ហើយផ្ទះរបស់ខ្ញុំត្រូវបានគេគាស់លួច ដល់ទៅបីដងទៀត។ ខ្ញុំមិនដឹងថាមកពីហេតុអ្វីទេ ព្រោះខ្ញុំគ្មាន​របស់អ្វីមានតម្លៃទៀតទាល់តែសោះ បន្ទាប់ពីគេបានលួចកូនវិទ្យុរបស់ខ្ញុំ តាំងពីលើកដំបូងមកនោះ។»

ម៉ាដូណា ក៏បាននិយាយដែរ ពីទំនាក់ទំនងរបស់នាងជាមួយសាសនា និងការបង្ករឿងរបស់នាង។ នៅពេលនាងមាន​អាយុ​២៥ឆ្នាំ នាង​ពាក់រូបព្រះឆ្កាងរបស់ព្រះយេស៊ូ យ៉ាងសន្ធឹកសន្ធាប់នៅជុំវិញករបស់នាង។ នាងពន្យល់ថា នៅពេលនោះ​«ខ្ញុំប្រាប់គេឯងថា ខ្ញុំធ្វើដូចនេះព្រោះខ្ញុំយល់ឃើញថាព្រះយេស៊ូស៊ិចស៊ី។ មែន...គាត់ធ្លាប់ស៊ិចស៊ី តែខ្ញុំបាននិយាយអញ្ចឹង ក៏ដើម្បីជាការសន្សំ​រឿង​ដែរ។»

«ទទួលយកហានិភ័យ សម្រាប់ខ្ញុំ វាជារូបមន្ដដែលត្រូវអនុវត្ត»

«ខ្ញុំមានទំនាក់ទំនងយ៉ាងពិសេសជាមួយនឹងសាសនា។ ខ្ញុំជឿយ៉ាងស៊ប់ទៅលើពិធីបួងសួង ប្រសិនបើមិនប៉ះពាល់​នរណា​ម្នាក់។ តែខ្ញុំមិនមែនជាអ្នកប្រតិបត្តិ តាមវិន័យឥតខ្ចោះនោះទេ។ ជាពិសេសទៅទៀតនោះ គឺគេក៏មិនអាចរស់នៅក្នុង​ពិភព​មួយ ដែលគ្មានសណ្ដាប់ធ្នាប់នោះដែរ។» នាងបានបន្ថែមថា «សម្រាប់ខ្ញុំ វាមានភាពខុសគ្នារវាងវិន័យ និងសណ្ដាប់​ធ្នាប់។​ វិន័យ មនុស្សនាំគ្នាធ្វើតាមដោយមិនចាំបាច់ជជីកសួរនាំអ្វីឡើយ តែសណ្ដាប់ធ្នាប់ ចាំបាច់ត្រូវមានវា (...)។ ច៎ា ... ខ្ញុំ​ចូល​ចិត្ត​សន្សំរឿង ព្រោះវាមាននៅក្នុងសាច់ឈាមរបស់ខ្ញុំរួចជាស្រេចហើយ។ ប៉ុន្តែ៩ភាគ១០ ខ្ញុំមិនធ្វើវាដោយគ្មាន​ហេតុ​ផល​នោះ​ទេ។»

នៅក្នុងអត្ថបទ នាងម៉ាដូណា ក៏បានរំលឹកពីស្វាមីដ៏ច្រើនរបស់នាងដែរ រាប់ទាំងការស្នាក់នៅក្នុងទីក្រុងឡុងដ៍ និងបន្ទាប់​មក​ត្រឡប់មកទីក្រុងញ៉ូយកវិញ ជាមួយនឹងកូនទាំងបួនរបស់នាង។ កូនទាំងបួន ដែលនាង«ចង់បង្រៀនឲ្យស្គាល់ ហ៊ានទទួល​យកហានិភ័យ និងចេះជ្រើសរើសឲ្យធ្វើអ្វីមួយ ព្រោះវាជារឿងល្អសម្រាប់ពួកគេ ប៉ុន្តែមិនមែនដោយសារតែ គ្រប់គ្នាធ្វើ​នោះ​ទេ»។ នាងបានបញ្ចប់សេចក្ដី ដោយបញ្ចាក់ថា «សម្រាប់ខ្ញុំ ទទួលយកហានិភ័យ វាជារូបមន្ដដែលត្រូវអនុវត្ត»៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...