Cambodia’s Got Talent៖ ខ្លួន​១សម្លេង​ច្រើន ធ្វើ​ឲ្យ​បេក្ខជន​២​រូប ទទួល​ប៉ូតុង​មាស

សមត្ថភាព នៃបញ្ចូលសម្លេង របស់ពិធីករ-ពិធីការិនី ២នាក់ ដែលបំរើការនៅក្នុងវិទ្យុមួយ ក្នុងរាជធានីភ្នំពេញ បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង និងជាគណកម្មការ ក្នុងកម្មវិធី Cambodia’s Got Talent របស់ទូរទស្សន៍ហង្សមាស អ្នកនាង ខាត់ សុឃីម ចុច​ប៉ូតុង​មាស ដោយ​ឱ្យ​អ្នក​ទាំង​ពីរ​ឆ្លង​ទៅវគ្គ Live Show ដោយមិនបាច់ឆ្លងវគ្គជម្រុះ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 23, 2014
  • ប្រធានបទ: ទេពកោសល្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សប្តាហ៍ចុងក្រោយ នៃ​វគ្គ Judge Audition ថ្ងៃ​អាទិត្យ​ទី​២១ ខែ​ធ្នូ នៃ​កម្មវិធី​ប្រលង​សមត្ថភាព​ប្លែកៗ Cambodia’s Got Talent បេក្ខជន​ពីរ​រូប ដែល​បញ្ចេញ​សមត្ថភាព​បញ្ចូល​សម្លេង បាន​ជម្រុញ​ចិត្ត​ឱ្យ​តារា​ចម្រុះ​ជំនាញ អ្នក​នាង ខាត់ សុឃីម ចុច​ប៊ូតុង​ពណ៌​មាស។ បេក្ខជន​ទាំង​ពីរ ដែល​ទទួល​បាន​ការ​ចុច ប៉ូតុង​មាស នា​សប្តាហ៍​ចុង​ក្រោយ នៃ​វគ្គ Judge Audition នេះ មាន​ឈ្មោះ​ថា​បេក្ខជន អេ ឋានរិទ្ធ និង​បេក្ខនារី ឈុន ម៉ារីណែត ដែល​បាន​បញ្ចេញ​សមត្ថភាព លើ​ការ​បញ្ចូល​សំឡេង ក្នុង​ឈុត​នៃ​រឿង​ដ៏​កំសត់​មួយ។

ក្នុងរយៈពេល​ពីរ​នាទី អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន ជិត​៦០០​នាក់ ក្នុង​ឆាក​របស់ Cambodia’s Got Talent ស្លុត​អារម្មណ៍ និង​ទោរ​ទន់ ទៅ​តាម​សាច់​រឿង ដែល​អ្នក​ទាំង​ពីរ​បាន​បញ្ចូល ជា​ពិសេស​មាន​អារម្មណ៍​រំភើប ជា​មួយ​នឹង​សមត្ថភាពប្លែក នៃ​ការ​បញ្ចូល​សម្លេង​នេះ។

ការចញ្ចូលសម្លេងរឿងកំសត់មួយនេះ ធ្វើឱ្យគេស្រមៃឃើញរូបភាពពិត ដូចមានមនុស្សជាច្រើន កំពុងនិយាយ ប្រពន្ធ ប្តី ដែលកំពុងជិតស្លាប់ និងតួអង្គដ៏ទៃទៀត ដូចជាឪពុកម្តាយ ជីដូនជីតា អ្នកបម្រើប្រុសស្រី រួមទាំង​សំនៀងខ្មែរ-ចិនប៉ៃឡាំ និងលាយឡំដោយសម្តីកំប្លុកកំប្លែង របស់អ្នកបម្រើនៅវិនាទីចុងក្រោយផងដែរ។

អេ ឋានរិទ្ធ និង ឈុន ម៉ារីណែត គឺជាមិត្តភក្ត្ររួមការងារផ្នែកពិធីករ-ពិធីការិនី គឺជាអ្នកបញ្ចូលសម្លេង​ដ៏ល្បី​ដែល​បម្រើការនៅវិទ្យុមួយ ក្នុងរាជធានីភ្នំពេញ។ ទស្សនិកជនមួយចំនួន ដែលបានស្តាប់រឿងភាគជាច្រើន របស់ស្ថានីវិទ្យុ ដែលមានកម្លាំងផ្សាយ១០៦.៥ ប្រាកដជាស្គាល់ច្បាស់ នូវទេពកោសល្យរបស់អ្នកទាំងពីរ ព្រោះថារាល់រឿងភាគទាំងអស់ ដែលផ្សាយចេញពីវិទ្យុនោះ គឺសុទ្ធតែអ្នកទាំងពីរជាអ្នកបញ្ចូលសម្លេង។ ល្ខោននិយាយទាំងអស់ ដែលមានគ្រប់តួទាំងវ័យចាស់ ក្មេង អ្នកស្រែ ចំការ អ្នកមានសំនៀងរដឺន ដែល​ផ្សាយ​នៅក្នុងមួយនោះ គឺសុទ្ធតែអ្នកទាំងពីរជាអ្នកបញ្ចូលសម្លេង។

កញ្ញា ម៉ារីណែត ពិធីការិនីសម្លេងផ្អែម រូបមួយសម្លេងច្រើន បាននិយាយថា ពួកគាត់មិនដែលធ្លាប់បានទទួល​ការបណ្តុះបណ្តាល ផ្នែកបញ្ចូលសំឡេងឡើយ ប៉ុន្តែជំនាញដែលនេះ កើតឡើងតាមរយៈការងារដែលខ្លួន​បំពេញជារៀងរាល់ថ្ងៃ។

ទស្សនាការបញ្ចូលសម្លេង របស់បេក្ខជនសម្លេងច្រើនទាំងពីនាក់ តើគាត់មានសមត្ថភាពកម្រិតណា?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...