Cambodian Idol៖ គណកម្មការស្ដាយនាងតូច សុវត្ថិឌី ធារិកា
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២៦ តុលា ២០១៥
- កែប្រែចុងក្រោយ: October 27, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីបានឆ្លងកាត់ ជាច្រើនវគ្គ របស់កម្មវីធី ខេមបូឌៀន អាយឌល (Cambodian Idol) មក បេក្ខនារី សុវត្ថិឌី ធារិកា បានឈាន មកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័តទៅហើយ តែគួរឲ្យសោកស្តាយ ព្រោះនាងតូច (ងារដែលអ្នកគាំទ្រហៅ) រូបនេះ មិនអាចមានវត្តមានបន្ត ក្នុងកម្មវីធីនេះតទៅទៀតឡើយ ដោយសារតែសម្លេង នៃការផ្ញើសារគាំទ្រ ទទួលបានតិចជាងគេ។
បេក្ខនារី ដែលមានសម្លេងហួសមាឌ វ័យ ១៧ ឆ្នាំ និងជាអ្នករស់នៅរាធានីភ្នំពេញរូបនេះ បានបញ្ចេញអស់ពីសមត្ថភាព ក្នុងការបកស្រាយបទចម្រៀង ទៅតាមការតម្រូវ របស់កម្មវីធីនេះ។ នៅសប្តាហ៍ទី៨ នេះ នាងតូច បានបកស្រាយចម្រៀងចំនួន ៣ បទ ពីរបទច្រៀងទោលចំនួនពីរបទ ទី១ នៅសុខៗ មានអារម្មណ៍ចង់យំ ទី២ភ្លៀង និងបទទី៣ ច្រៀងរួមជាមួយលោក ព្រាប សុវត្ថិ មានចំណងជើងថា ចប់ដោយគ្មានវាចារ ។
» កញ្ញា ឱក សុគន្ធកញ្ញា អ្នកចម្រៀងល្បី និងជាគណកម្មការមួយរូប ថ្លែងស្ដាយបេក្ខនារី ធារិកា៖
នៅពេលកំពុងបកស្រាយបទចម្រៀង បេក្ខនារីរូបនេះ បានទទួលការគាំទ្រ ពីសំណាក់ទស្សនិជនជាច្រើន និងក្រោយពេលបកស្រាយ ក៏មានការកោតសរសើរ ពីគណះកម្មការដែរ។ ប៉ុន្តែបន្ទាប់ពីប្រកាសលទ្ធផលរួច បានធ្វើឲ្យអ្នកគាំទ្រខកចិត្ត និងសោកស្តាយ ចំពោះការចាកចេញរបស់នាង។ ជាងនេះទៅទៀតនោះ លទ្ធផលនេះ បានធ្វើឲ្យគណះកម្មការ បញ្ចេញទឹកភ្នែករលីងរលោង តែខំទប់មិនឲ្យស្រក់ចុះ បញ្ជាក់ពីការ សោកស្តាយចំពោះ បេក្ខនារីវ័យក្មេងរូបនេះ ៕
» ចង់ដឹងថា ធារិកា ច្រៀងបានប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម ដូចតទៅ៖