ធ្លាយទៀតហើយថា ឈិត សុវណ្ណបញ្ញា គ្រោងចូលរោងការចុងឆ្នាំ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណឹងដ៏ស្រពិចស្រពិល របស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា ជិតឈានជើងចូលរោងការ ក្នុងអំឡុងពេលប៉ុន្មានខែទៀត បានលេចចេញជាថ្មី បើទោះបីជាកន្លងមក តារាវ័យក្មេងរូបនេះ តែងចេញមុខបដិសេធក៏ដោយ។
នាង ឈិត សុវណ្ណបញ្ញា តារាចម្រៀងរបស់ក្រុមហ៊ុន ហង្សមាស។ (រូបថត ហ្វេសប៊ុក)
តារា - ជាថ្មីម្តងទៀត ដំណឹងខ្សឹបខ្សៀវ ទាក់ទងនឹងស្នេហារបស់តារាចម្រៀងដ៏មានប្រជាប្រិយ កញ្ញា ឈិត សុវណ្ណបញ្ញា បានបែកធ្លាយម្តងទៀត ដោយតារាចម្រៀងសំនៀងទន់ភ្លន់រូបនេះ បានភា្ជប់ចំណងស្នេហាយ៉ាងផ្អែមល្ហែម ជាមួយបុរសអ្នកមានទ្រពសម្បត្តិក្នុងស្រុកម្នាក់ ដែលគ្រោងនឹងដឹកដៃគ្នា ចូលរោងការនៅអំឡុងចុងឆ្នាំនេះ។
បន្ថែមលើសពីនេះ មានគេអះអាងទៀតថា គ្រួសាររបស់បុរសម្នាក់នោះ ពេញចិត្តពេញថ្លើមនឹងកញ្ញា ឈិត សុវណ្ណបញ្ញា ណាស់ ដោយសារតែនាងជាតារា ដែលមានភាពរួសរាយរាក់ទាក់ មានចរិតល្អ សុភាពរាបសាស្លូតបូត និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលា។
ការបង្ហើបពីដំណឹង ដ៏រំជើបរំជួលរបស់តារាចម្រៀងស្រី នៃផលិតកម្មរស្មីហង្សមាសរូបនេះ កំពុងតែត្រៀមខ្លួនចូលរោងការនោះ បានកើតឡើងជាថ្មីទៀត បន្ទាប់ពីរឿងរ៉ាវស្នេហា របស់តារារូបនេះ ត្រូវបានបណ្តាសារព័ត៌មានជាច្រើន លើកឡើងជារឿយៗផងដែរពី ទំនាក់ទំនងស្នេហារបស់នាង ។ ពួកគេបានលើកឡើងថា ឈិត សុវណ្ណបញ្ញា មានទំនាក់ទំនងជាមួយនឹងកូនថៅកែលក់រថយន្ត ក្រោយមក ក៏ថានាងមានទំនាក់ទំនងប្លែក ជាមួយនឹងក្មួយមន្ត្រីធំ បុរសជនជាតិចិន ហើយចុងក្រោយនេះ ថានាងមានទំនាក់ទំនងស្នេហ៍ជាមួយនឹងអ្នកមាន អំណាចម្នាក់នៅក្នុងស្រុក។
តែបើមើលពីរូបសម្ផស្ស និងចរិកឬកពាវិញ ឈិត សុវណ្ណបញ្ញា ត្រូវបានគេដឹងថា នាងមិនអន់នោះឡើយ តារារូបនេះ ពិតជាមានមន្តស្នេហ៍ខ្លាំងមិនធម្មតានោះទេ ដែលបានអន្ទងចិត្តបុរសៗជាច្រើន ទាំងនៅក្នុងស្រុក និងក្រៅស្រុក។ គេបានដឹងទៀតថា នៅក្នុងអំឡុងពេលនាងចេញច្រៀង នៅសហរដ្ឋអាមេរិក និងកាណាដា នាងបានអន្ទងចិត្តបុរស អាណិកជនខ្មែរនៅទីនោះមិនតិចនាក់នោះទេ។
កញ្ញា ឈិត សុវណ្ណបញ្ញ ដែលអ្នកក្នុងពិភពសិល្បៈអះអាងថា នាងកំពុងលាក់បាំងស្នេហា ទុំជោមួយនេះ កន្លងមកធ្លាប់បដិសេធរឿងនេះ ដល់សារព័ត៌មាននានាដែរថា «រឿងខ្ញុំរៀបការនេះ គេតែងលើកមកនិយាយម្តងជាពីរដង ម្តងឆ្នាំនេះ ម្តងឆ្នាំនោះ តែសម្រាប់ខ្ញុំអត់ទាន់ចង់រៀបការនោះទេ ព្រោះចង់ទុកពេលពង្រឹងការងារសិល្បៈឱ្យបានរឹងមាំសិន»។
នាងបានបញ្ជាក់យ៉ាងច្បាស់ទៀត ថាបើចង់ដឹងច្បាស់ថា នាងជិតរៀបការមែនឬយ៉ាងណានោះ មានតែថ្ងៃដែលនាងស្លៀកពាក់សំលៀកបំពាក់ «កូនក្រមុំ» តែប៉ុណ្ណោះ៕