សម រង្ស៊ី និង ហ៊ុន សែន ជួប​គ្នា​នៅ​ព្រឹទ្ធសភា​ថ្ងៃ​ស្អែក

បន្ទាប់ពីបង្ហាញឥទ្ធិពលនយោបាយរៀងខ្លួន អស់ពេលជិតមួយឆ្នាំ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះ​ជាតិ នៅគ្រាចុងក្រោយនេះ បានសម្រេចឯកភាពគ្នាថា នឹងជួបជជែកគ្នាកម្រិតកំពូលជាថ្មីនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បីទម្លាយភាពជាប់គាំងនយោបាយ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបង្ហាញឥទ្ធិពលនយោបាយរៀងខ្លួន អស់ពេលជិតមួយឆ្នាំ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះ​ជាតិ នៅគ្រាចុងក្រោយនេះ បានសម្រេចឯកភាពគ្នាថា នឹងជួបជជែកគ្នាកម្រិតកំពូលជាថ្មីនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បីទម្លាយភាពជាប់គាំងនយោបាយ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - «ក្នុងស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដោយឈរលើការគោរពផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជារាស្រ្ត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា ដោះស្រាយបញ្ចប់ញ្ហានយោបាយ ដែលកើតមានក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥»។ នេះ​ជាការបញ្ជាក់ សរសេរក្នុងសេចក្តីប្រកាសរួមរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។

សេចក្តីប្រកាសរួមរបស់គណបក្សទាំងពីរ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ ដែលអះអាងថាជំនួបកំពូលនឹង​ប្រព្រឹត្ត​ទៅនៅវិមានព្រឹទ្ធសភា ម៉ោង៩ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។ សេចក្តីប្រកាសព័ត៌មានដដែលនោះ បានពន្យល់​ថាគណបក្សទាំងពីរបានព្រមព្រៀងគ្នា រៀបចំឲ្យមានជំនួបកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ដើម្បីពិភាក្សា​លម្អិតរកដំណោះស្រាយបញ្ហានយោបាយរួម ឈានទៅបញ្ចប់ស្ថានការណ៍តានតឹងបច្ចុប្បន្ននេះ។

គួរកត់​សម្គាល់​ថា ក្រោយការបរាជ័យក្នុងកិច្ចចរចាចុងក្រោយបំផុត រវាងគណបក្សទាំងពីរ តិ្បតគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្រ្គោះជាតិ បង្ហាញចេតនាចង់ឃើញរូមមន្តកណ្តាលមួយ ដែលមិនមែនពីរភាគបី និងសាសិប​បួកមួយ នៃសមាជិកសភា ដើម្បីអនុម័តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានជំរុញ​ឲ្យ​រលកអំពើហិង្សា និងភាពតានតឹងនយោបាយ បានផ្តើមកើនឡើងជាថ្មី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

ចំពោះមុខវិបត្តិនយោបាយ និងស្មាមប្រេះឆាឯកភាពជាតិ ដែលបានអូសបន្លាយពេលជិតមួយឆ្នាំ បើគិតចាប់ពីក្រោយ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខែកក្កដា ឆ្នាំ២០១៣ គណបប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បាន​អះអាងដូចគ្នាជាថ្មីថា នឹងបញ្ចប់វិបត្តិនយោបាយត្រឹមពេលចរចាកំពូលថ្ងៃស្អែកនេះ។ តែការអះអាង​មានប្រសិទ្ធភាព​កម្រិតណា អាស្រ័យលើលទ្ធផលក្រោយការចរចា និងការអនុវត្តជាក់ស្តែងរបស់គណបក្សទាំងពីរ ត្បិតការចរចា​កម្រិតកំពូលកន្លងមក ក៏មិនអាចទម្លាយភាពជាប់គាំងនយោបាយបាននៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...