លទ្ធផលពីជំនួបកំពូលលើកទី៣ ហ៊ុន សែន-សម រង្ស៊ី នៅព្រឹទ្ធសភា
- ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទាំងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ សុទ្ធតែបានចាត់ទុកការចរចាលើកនេះ បានទទួលជោគជ័យ ហើយនឹងឈានទៅបញ្ចប់ជម្លោះក្រោយការបោះឆ្នោត ដ៏រ៉ាំរ៉ៃជិត១ឆ្នាំ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)
នយោបាយ - អ្វីដែលជាលទ្ធផលគួរឲ្យកត់សម្គាល់នោះ គឺក្រុមតំណាងរាស្ត្រជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិ នឹងយល់ព្រមចូលប្រជុំក្នុងរដ្ឋសភា រីឯគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នឹងត្រូវមានសមាសភាគ៩រូប៖ ៤រូបមកពី គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល ៤រូបមកពី គណបក្សសង្គ្រោះជាតិ និង១រូបទៀតមាន ដោយមានការរយល់ព្រមពីគណបក្ស ដែលមានអាសនៈ ក្នុងសភា។
ដោយឡែក បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង៧រូប និងមន្ត្រីស្និតនឹងគណបក្សនេះ មួយរូបទៀត ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃសរ ត្រូវបានលោក យឹម សុវណ្ណថ្លែងថា កំពុងត្រូវបានគេរៀបចំដោះលែង ឲ្យមានសេរីភាពវិញ បន្ទាប់ពីមានការសាកសួរមួយទៀត នៅតុលាការព្រឹកនេះ៕
ខាងក្រោមនេះ ជាលទ្ធផលទាំងស្រុង នៃជំនួបកំពូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤៖