ស្រោម​អនាម័យ​មាន​រចនា​រូបភាព​ដំបូង​គេ ត្រូវ​បាន​ដាក់លក់!

ស្រោមអនាម័យ ដែលមានរូបភាពដំបូងគេ ទើបនឹងត្រូវបានដាក់ចេញ មកលក់ ដោយបងប្អូនស្រី ជាតិបារាំងបីនាក់។ រូបភាព នៅលើស្រោមអនាម័យនោះ បានប្រើប្រាស់បច្ចេកវិទ្យា បោះពុម្ភ នៅលើសារធាតុ ឡាតិច (latex) ដែលត្រូវបានយកមកធ្វើ ស្រោមអនាម័យ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 10, 2015
  • ប្រធានបទ: ផ្លូវភេទ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីមុនមក ជាច្រើនឆ្នាំ គេតែងឃើញ មានការតុបតែង គូសវាស ទៅលើប្រអប់ស្រោមអនាម័យ ដើម្បីបង្កការទាក់ទាញ ទៅដល់អតិថិជន ឲ្យចង់ទិញស្រោមនោះ ទៅប្រើ ហើយគេមិនដែលឃើញ ការតុបតែងគូសវាសនេះ ត្រូវបានគេអនុវត្តន៍ ទៅលើស្រោមអនាម័យផ្ទាល់នោះទេ។

តែពីថ្ងៃនេះទៅ បងប្អូនស្រីបីនាក់ បានងបង្កឲ្យមានការវិវត្តន៍ថ្មីមួយ ទៅក្នុងពិភពស្រោមអនាម័យ របស់បុរស។ នាង ជូលីយ៉ា (Julia) - លីហ្សា (Lizza) និងនាង ម៉ាណុង (Manon) បានដាក់ចេញមកលក់ នូវស្រោមអនាម័យ ដែល​មាន​បោះ​ពុម្ភ​រូបភាព នៅជាប់ជាមួយ (មើលក្នុងរូបភាព)។ សារជាតិ ឡាតិច ទន់ៗ ដែលយកមកធ្វើស្រោម បានក្លាយជាផ្ទៃលាតមួយ ដែល​អាចធ្វើការបោះពុម្ភពីលើបាន ដោយសារបច្ចេកវិទ្យា ដ៏ពិសេសថ្មី។

ការដាក់ចេញមកលក់ នូវផលិតផលស្រោម ដែលមានរូបភាពពីលើនេះ និងមានយីហោ «Made In Love» មិនសម្រាប់​អតិថិជនទូទៅ ទិញយកមកប្រើនោះទេ។ ផ្ទុយទៅវិញ យីហោស្រោមអនាម័យ របស់បងប្អូនស្រីទាំងបី មានបំណង​លើក​តម្លៃ នៃរូបភាពរបស់ខ្លួន ឲ្យឡើងដល់កម្រិតខ្ពស់បំផុត។ អ្នករចនារូបភាព បួននាក់ ជាអ្នកបង្កើតគំនិត និងភាពសម្បូរបែប ទៅលើរូបភាព នៃផលិតផលថ្មីនេះ។ នាង ជូលីយ៉ា បានថ្លែងឡើងថា៖ «យើងចង់លប់បំបាត់ចោល នូវរូបភាព ដែលឲ្យមក​យើង ត្រឹមតែជាស្រោមអនាម័យធម្មតា»។

ស្រោមអនាម័យនេះ នឹងមិនមានលក់ នៅក្នុងទីផ្សារធម្មតា ឬនៅក្នុងឱសថដ្ឋាននោះឡើយ តែនឹងត្រូវដាក់លក់ តែនៅ​ក្នុង​ហាងរចនាម៉ូដ ហើយនឹងមានតម្លៃ១២អ៊ឺរ៉ូ (ឬ១៤ដុល្លា) សម្រាប់ស្រោមមួយគូ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...