នាវា​​កំសាន្ដ​​ឯកជន​​ដ៏​​ទំនើបដំបូង​គេ ដែលមានចំណត​​កាណូត (vdo)

នាវាកំសាន្ដឯកជនទំនើប ដែលមានឈ្មោះថា «ចាដ (J'ade)» រចនានិងបង្កើតឡើងដោយ ក្រុមហ៊ុន CRN នេះ ជានាវា​កំសាន្ដ​ដំបូង​គេក្នុងពិភពលោក ដែលមានចំណតកាណូតមួយនៅក្នុងនាវានោះ។
Loading...
  • ដោយ: ដ. កែវ ដោយ ដ. កែវ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០១ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 02, 2014
  • ប្រធានបទ: ស៊ីវីល័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្ដី និង​សារព័ត៌មាន​ជា​ច្រើន នៅ​ទ្វីប​អ៊ឺរ៉ុប បាន​បង្កើន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​នាវា​នេះ បន្ទាប់​ពី​វា​ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ នៅ​ក្នុង​«ពិពណ៌​នាវា​នៅ​ម៉ូណាកូ (Monaco yacht show)»។ នាវា​ដ៏​ប្រណិត​មាន​បណ្ដោយ​ប្រមាណ​ជា៦០ម៉ែត្រ។

តាម​ពិត​ទៅ ក្នុង​ពេល​កន្លង​មក នាវា​កំសាន្ដ​ឯកជន​ជា​ច្រើន ត្រូវ​បាន​រចនា​រូបរាង និង​ផលិត​ចេញ​មាន​ទំហំ​ប្រហាក់​ប្រហែល​គ្នា​ តែ​នាវា​ទាំង​នោះ មាន​យ៉ាង​ច្រើន​ណាស់ រោង​ចំណត​សម្រាប់​ចត​រថយន្ដ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​នាវា ចាដ ជា​ប្រភេទ​នាវា​ឯកជន​ដំបូង​គេ ដែល​អាច​ទទួល​ឲ្យ​ចត​បណ្ដែត​ទឹក នូវ​កាណូត​មាន​ម៉ាស៊ីន​មួយ។

ចំណតបណ្ដែតទឹកនេះ ត្រូវបានរចនាជាមួយនឹងផ្លូវដើរ និងបន្ទប់ទទួលភ្ញៀវមួយនៅក្បែរនោះ។ ស្ថាបត្យកម្ម​នៃតួនាវាទាំងមូល ក្រៅពីកន្លែងនេះ ក៏មានលក្ខណៈប្រិតប្រៀងខ្លាំងណាស់ដែរ ដោយដាក់បញ្ចូលគ្នា​នូវភាព​បូរាណ និងទំនើប នៃជម្រើសសម្ភារៈបំពាក់ នៅក្នុងនាវា។ នាវាអាចទទួលអ្នកបម្រើការ១៣នាក់ និង​អតិថិជន​ចំនួន១០នាក់ ឬសម្រាប់អ្នកមានប្រាក់ អាចនឹងទិញដាច់ នូវនាវាទាំងមូលក៏បាន។

នរណាខ្លះ ចង់ជិះកំសាន្ដជាមួយនាវា «ចាដ»? ខាងក្រោមនេះជារូបភាព និងវីដេអូ បង្ហាញពីចំណត​បណ្ដែត​ទឹក និងការបំពាក់សម្ភារៈ ឲ្យនាវានេះ។

ទស្សនាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...