សមុទ្រ អេរ៉ល បាន​រីង​ហួត​ហើយ តែ​ក្នុង​រយៈពេល​៥០ឆ្នាំ​ប៉ុណ្ណោះ

តើលោកអ្នកស្គាល់សមុទ្រទឹកសាប អារ៉ាល់ (Aral) ដែលស្ថិតនៅក្នុងប្រទេសពីរ ឬទេ? ប្រសិនបើអ្នកមិនស្គាល់ ហើយ​ចង់​ទៅស្គាល់នោះ លោកអ្នកពិតជាសោកស្ដាយជាមិនខាន ព្រោះវាបានរីងហួតបាត់ទៅហើយ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០១ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 01, 2014
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបភាពផ្កាយរណប បានបង្ហាញ​នៅ​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​បាន​បន្សល់​ទុក​នូវ​ក្ដី​សង្ឃឹម សម្រាប់​វាសនា​របស់​សមុទ្រ​ អេរ៉ល (Aral) នោះ​ឡើយ។ ជា​យូរ​ណាស់​មក​ហើយ ដែល​គេ​បាន​ចាត់​ទុក​ជា​បឹង​សមុទ្រ​ ដែល​ធំ​ជាង​គេ​នៅ​លើ​ផែនដី​យើង (មិនមែនបឹងទន្លេសាបទេ) ប៉ុន្តែ​ចាប់​ផ្ដើម​ពី​ទស្សវត្តន៍​ឆ្នាំ​៦០​មក ទឹក​សមុទ្រ​នៅ​ទី​នោះ ចាប់​ផ្ដើម​រីង​ហួត​បន្ដិច​ម្ដងៗ រហូត​លុះ​ត្រា​សមុទ្រ​ទាំង​មូល បាន​បាត់​ខ្លួន​តែ​ម្ដង ពី​ផែនទី​ពិភពលោក ក្នុង​ឆ្នាំ​២០១៤​នេះ។

រូបថតដែលទើបនឹងត្រូវបានផ្សព្វផ្សាយ ដោយ​ទី​ភ្នាក់ងារ​អាវកាស​របស់​អាមេរិក ហៅកាត់ថា ណាហ្សា (Nasa) បាន​បង្ហាញឲ្យឃើញថា សមុទ្រទាំងមូល ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណជា ៦៥ពាន់គីឡូម៉ែត្រក្រឡា បាន​បន្សល់​ទុក​នៅ​ថ្ងៃ​នេះ តែផ្នែកតូចមួយ នៅផ្នែកខាងជើង នៃ​ប្រទេស​កាហ្សាក់ស្ដង់ និងផ្នែកខាងត្បូង នៃ​ប្រទេស​អ៊ូប៊ែគីស្ដង់​​ប៉ុណ្ណោះ។

បន្ទាប់ពីត្រូវបានកាត់ផ្ដាច់ចេញពីទន្លេ អាមូ ដារីយ៉ាង (Amou-Daria) និងទន្លេសៀរ ដារីយ៉ា (Syr-Daria) នៅ​ក្នុងសម័យកាលសហភាពសូវៀតនោះមក សមុទ្រនេះបានចាប់ផ្ដើមប្រែរូបបន្តិចម្ដងៗ និងប្រែរូបកាន់តែខ្លាំង​ទៅ នៅក្រោយឆ្នាំ២០០០។ ការប្រែរូបរីងហួតហែងនេះ បង្កមកពីមូលហេតុធំៗពីរ ទឹកដែលក្លាយជាប្រៃ មាន​ជាតិ​ពុលកាន់តែខ្លាំងទៅៗ ហើយដីនិងដើមជីវសាស្ត្រនៅបាតសមុទ្ររាប់សិបហិកតា ត្រូវបានដួសយក​ចេញ​ទៅ ដាក់នៅក្នុងដីស្រែចំការទៅវិញ។

នៅពេលនេះ សីតុណ្ហាភាពនៅជុំវិញ បានឡើងខ្លាំងនៅពេលរដូវក្ដៅ និងចុះត្រជាក់ខ្លាំងដែរ នៅរដូវធ្លាក់​ទឹកកក ដោយសារតែគ្មានលំហទឹកសមុទ្រ ដែលអាចជួយផ្ដល់លំនឹង ឬជួយស្រូបយកសីតុណ្ហភាពទាំងនេះ បាន​មួយ​ផ្នែក៕


រូបថតនៅខែសីហា ឆ្នាំ២០០០។ តែខ្សែខ្មៅដែលឃើញនៅក្នុងរូប ជាបរិវេណសមុទ្រ នៅឆ្នាំ១៩៦០។


រូបថតនៅខែសីហា ឆ្នាំ២០០៥។


រូបថតនៅខែសីហា ឆ្នាំ២០១០។


រូបថតនៅខែសីហា ឆ្នាំ២០១៤។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...