ខ្សែរ​ក្រវ៉ាត់​ធ្វើ​ពី​ឈើ​សុទ្ធ ស្នាដៃ​កូន​ខ្មែរ (vdo)

បើអ្នកបានឃើញខ្សែរក្រវ៉ាត់មួយ ដែលធ្វើពីឈើសុទ្ធមួយនេះ លោកអ្នក​ច្បាស់​ជា​អត់ទ្រាំ មិន​សរសើរ​មិន​បាន​ឡើយ។ ហើយ​ការ​សរសើផ្សេងទៀត ក៏អាចនឹងកើតឡើងមកបន្ថែម នៅពេលដែលដឹងថា អ្នកបង្កើតវា​ជា​វិចិត្រករ​ចម្លាក់​ខ្មែរ ដ៏​ចំណាន​មួយ​រូប។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយករាណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៦ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 15, 2015
  • ប្រធានបទ: សូនរូប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងអាជីពជាវិចិត្រករចម្លាក់ ភាពចាំបាច់នៃទេពកោសល្យ ជារឿងមួយ។ ប៉ុន្តែគំនិតឆ្នៃប្រឌិត ជារឿង​ដ៏សំខាន់​មួយទៀត ដើម្បីអាចធ្វើឲ្យវិចិត្រកររូបនោះ អាចសម្រេចនូវផលិតផលដ៏ពិសេសៗបាន។

ផលិតផលពិសេសនោះ មានឈ្មោះហៅថា «ខ្សែរក្រវ៉ាត់កូនខ្មែរ» ដែលធ្វើអំពីឈើសុទ្ធសាត និងមាន​រូបរាង​គួរឲ្យចាប់អារម្មណ៍។ ខ្សែរក្រវ៉ាត់នេះ មានតម្លៃសមរម្យ បើធៀបនឹងវត្ថុសិល្បៈជាច្រើនទៀត និងមាន​គុណភាព ដែលអាចទុកចិត្តបាន។ មិនតែប៉ុណ្ណោះ គំនិតឆ្នៃប្រឌិតមួយនេះ ថែមទាំងបានជួយផ្ដល់ការងារ ឲ្យយុវជន​ប្រមាណជាង១០នាក់ទៀតផង។

ក្នុងការសាកសួរផ្ទាល់ ដោយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ លោក ម៉ៅ ជីមន ជាវិចិត្រករ និងជាម្ចាស់អាជីកម្មសូនឆ្លាក់ នៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានឲ្យដឹងថា ខ្សែរក្រវ៉ាត់ដែលធ្វើពីឈើនៅហាងរបស់លោក មានតម្លៃចាប់ពី៣៥ដុល្លា ដល់៦៥ដុល្លា អាស្រ័យទៅតាម​ប្រភេទ នៃឈើដែលអតិថិជនចង់បាន។ លោកប្រាប់ទៀតថា ក្នុងខ្សែរក្រវ៉ាត់មួយ ត្រូវចំណាយពេលពីប្រាំថ្ងៃ ទៅប្រាំពីរថ្ងៃ ក្នុងនោះប្រើឈើអស់ពី២ ទៅបីគីឡូក្រាម (ឈើជ្រុងពីគីឡូកន្លាស់ ឈើមូលបីគីឡូក្រាម) ដើម្បី​ផលិត។

ជាង មន បានបញ្ជាក់ថា លោកបានបើកអាជីវកម្ម ក្នុងភូមិពានាជើង ស្រុកស៊ីធរកណ្តាលនេះ អស់រយៈ​ពេល​ពីរឆ្នាំមកហើយ។ លោកថា ពីមុនមិនសូវមានអ្នកស្គាល់ច្រើនទេ តែមួយរយៈចុងក្រោយនេះ មានភាព​ប្រសើឡើងហើយ។

ម្ចាស់អាជីវកម្មរូបនេះ បានថ្លែងប្រាប់ទៀតថា លោកនៅមិនទាន់មានការលក់ ជាទ្រង់ទ្រាយធំនោះទេ។ តែ​បើ​ទោះជាអាជីវកម្មរបស់លោក នៅមានលក្ខណៈជាគ្រួសារក៏ដោយ ក៏កន្លងមកថ្មីៗនេះ លោកបាន បង្កើន​កូន​ជាង បាន១០នាក់បន្ថែមទៀត ដើម្បីធ្វើការងានេះ ជាមួយលោក ខណៈពេលដែលចំនួនអតិថិជន ក៏មានការ​កើនឡើងដែរនោះ។ ក្នុងនោះមានអតិថិជនខ្លះ បានយកឈើ ដែលពួកគាត់មានរួចហើយ មកឲ្យពួកលោកឆ្នៃ ដោយគ្រាន់តែគិតថ្លៃឈ្នួល និងជ្រើសរើសម៉ូដតែប៉ុណ្ណោះ។ តែអតិថិជនមួយចំនួនទៀត បានកុំម៉ង់ង (Commande) របស់ធ្វើស្រាប់តែម្តង។

អ្នកផលិតខ្សែរក្រវ៉ាត់«កូនខ្មែរ» លោក ម៉ៅ ជីមន បានពោលដោយមោទនភាពថា គោលបំណងរបស់លោក គឺចង់ជួយសង្គមខ្មែរ ជាពីសេសលោកបានរួមចំណែក បង្កើតការងារឲ្យកូនខ្មែរជំនាន់ក្រោយ ផ្តោតសំខាន់​ទៅ​លើជនក្រីក្រ និងកុមាកំព្រា។ លោកបានថ្លែងថា៖ «ខ្ញុំចង់ជួយជនពិការ និងជនទីទាល់ក្រនៅក្នុងសង្គម»៕

វីដេអូបង្ហាញពីសកម្មភាពផលិតខ្សែរក្រវ៉ាត់នេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...