ការ​ថត​រូប​ដ៏​ចម្លែក​របស់​ប្រធានាធិបតី ហូឡង់ នៅ​បី​ថ្ងៃ​មុន​ផុត​តំណែង

នៅបីថ្ងៃមុនប្រគល់សោរ វិមានប្រធានាធិបតី អេលីហ្សេ (Elysée) ទៅឲ្យម្ចាស់ថ្មី សម្រាប់រយៈពេល៥ឆ្នាំទៅមុខនោះ លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ប្រធានាធិបតីផុតតំណែង បានឆ្លៀតឱកាសថតរូបប៉ុន្មានសន្លឹក នៅក្នុងសាលទទួលភ្ញៀវ របស់វិមាន។ នោះ គឺជារូបថតផ្លូវការចុងក្រោយ សម្រាប់អាណត្តិ ជាប្រធានាធិបតីរបស់លោក។
ការ​ថត​រូប​ដ៏​ចម្លែក​របស់​ប្រធានាធិបតី ហូឡង់ នៅ​បី​ថ្ងៃ​មុន​ផុត​តំណែង
លោក ហ្វ្រង់ស៊័រ ហូឡង់ ប្រធានាធិបតីផុតអាណត្តិរបស់ប្រទេសបារាំង។ (រូបថត AFP)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី១៣ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 14, 2017
  • ប្រធានបទ: វប្បធម៌ថតរូប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) តែងសុបិន្តចង់ក្លាយជា «ប្រធានាធិបតីសាមញ្ញ» ដែលនៅជិត ជាមួយពលរដ្ឋបារាំងបំផុត។ តែជាលទ្ធផលចុងក្រោយ លោកនឹងត្រូវចាកចេញពីវិមានប្រធានាធិបតី អេលីហ្សេ (Elysée) ជាមួយនឹង «អប្រជាប្រិយភាពដ៏ខ្លាំង» មិនដែលធ្លាប់ជួប ក្នុងចំណោមប្រធានាធិបតីបារាំង រហូតមកដល់ថ្ងៃនេះ។ អាណត្តិជាប្រធានាធិបតីរបស់លោក ក៏បានបញ្ចប់ទៅ ជាមួយនឹងតុល្យភាពនយោបាយបែកបាក់យ៉ាងសម្បើមដែរ នៅក្នុងគណបក្សសង្គមនិយម (PS) របស់លោក។

រឿងដែលពិបាកទទួលយក ជាងរឿងខាងលើនោះ គឹលោក ហូឡង់ នឹងត្រូវប្រគល់អំណាច ជាប្រមុខរដ្ឋប្រទេសបារាំង នៅថ្ងៃទី១៤ ខែឧសភានេះ ទៅឲ្យលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលមានវ័យត្រឹមតែ៣៩ឆ្នាំ ហើយធ្លាប់ជាទីប្រឹក្សា និងរដ្ឋមន្ត្រីរបស់លោកនោះផងទៀត។ លោក ម៉ាក្រុង ដែលទើបនឹងហក់ចូលប្រឡូក ក្នុងនយោបាយ តែបែរជាទទួលបាន នូវភាពជោគជ័យ ដោយសារតែលោក បានសន្យាបង្កើតគោលនយោបាយថ្មី ខុសពីនយោបាយរបស់លោក ហូឡង់។

បើសិនជាលោក ហ្វ្រង់ស៊័រ ហូឡង់ មិនសូវជាសប្បាយចិត្ត ជាមួយម្ចាស់វិមានអេលីហ្សេថ្មីនោះ តែលោកគ្មានអំណាចអ្វី ដើម្បីជំទាស់ការសម្រេចចិត្ត របស់ប្រជាជនបារាំងនោះឡើយ។ រឿងដែលលោកគួរធ្វើ នៅពេលនេះ គឺត្រូវបន្យល់ទុករឿងដែលល្អៗ ឲ្យបានច្រើនបំផុត សម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់ប្រវត្តិសាស្ត្រ។

ដូច្នេះហើយ លោកប្រធានាធិបតីផុតអាណត្តិ បានជ្រើសរើសការថតរូបផ្លូវការ ជាលើកចុងក្រោយបំផុត កាលពីថ្ងៃទី១១ ខែឧសភាកន្លងមក នៅក្នុងសាលទទួលភ្ញៀវ នៃវិមានអេលីហ្សេ ក្រោមស្នាដៃរបស់លោក «Joel Saget» ជាងថតរូបដ៏ល្បីម្នាក់ របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។ កម្រងរូបថតទាំងនោះ បានថតរូបលោក ហូឡង់ ជាមួយនឹងកាយវិការប្លែកៗជាច្រើន ដែលគេកម្រ ឃើញលោកធ្វើជាសាធារណៈ។ ទស្សនាវដ្ដីបារាំងមួយ ឈ្មោះ «Gala» បានហៅការថតរូបនោះ ថាមានលក្ខណៈដ៏«ចម្លែក»៕

» រូបថតមួយចំនួន ដែលត្រូវបានដាក់បង្ហោះ នៅលើបណ្ដាញសង្គម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...