សម រង្ស៊ី ឈូស​ទឹក​កក​លក់ ក្នុង​បុណ្យ​សាមគ្គី​កូន​ខ្មែរ

មានវត្តមាននៅក្នុងពិធីបុណ្យជួបជុំគ្នាមួយ របស់សមាគមសាមគ្គីកូនខ្មែរ ដែលបានប្រព្រឹត្តិទៅ ក្នុងបរិវេណវត្តវ៉ាំងសែន (ភាគអាគ្នេយ៍ជាប់រដ្ឋធានីប៉ារីស) លោក សម រង្ស៊ី បានបង្ហាញកាយវិការ ពីការឈូសទឹកកកលក់ ដែលជានិមិត្តរូបមួយ ដែលលោកហៅថា ដើម្បីរៃអង្គាសប្រាស់ យកទៅជួយបេក្ខជនបេក្ខនារី នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅដើមខែមិថុនាខាងមុខ។
សម រង្ស៊ី ឈូស​ទឹក​កក​លក់ ក្នុង​បុណ្យ​សាមគ្គី​កូន​ខ្មែរ
លោក​ សម រង្ស៊ី កំពុងរវៃម៉ាស៊ីនឈូសទឹកកក ដើម្បីបានជា«ទឹកកកឈូស» សម្រាប់លក់យកប្រាក់។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៤ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 15, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពី​ចាកចេញពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ តើលោក សម រង្ស៊ី បានធ្លាក់ខ្លួន មកលក់ទឹកកកឈូសឬ? ធ្លាក់ខ្លួនឬយ៉ាងណានោះ លោក សម រង្ស៊ី បានធ្វើកាយវិការ«ជានិមិត្តរូប»នេះ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងពិធីបុណ្យជួបជុំមួយ ក្នុងបរិវេណវត្តវ៉ាំងសែន (ភាគអាគ្នេយ៍ជាប់រដ្ឋធានីប៉ារីស) រៀបចំឡើងដោយសមាគមសាមគ្គីកូនខ្មែរ នៅប្រទេសបារាំង។

ភ្ជាប់ជាមួយនឹងវីដេអូមួយ ដែលលោកបានបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោក អតីតប្រធានគណបក្សប្រឆាំង បានសរសេរថា៖ «រូបភាពបុណ្យសាមគ្គី ថ្ងៃអាទិត្យនេះ នៅទីក្រុងប៉ារីស ដើម្បីរៃអង្គាសថវិកា ជួយយុវជនសង្គ្រោះជាតិ ដែលឈរឈ្មោះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃ ០៤ មិថុនា ២០១៧។»។



មិនត្រឹមតែរវៃ ម៉ាស៊ីនឈូកទឹកកក ដើម្បីបានទឹកកកឈូស យកមកលក់ប៉ុណ្ណោះទេ តែលោក សម រង្ស៊ី នៅបានធ្វើកាយវិការ ដើម្បីលក់ទឹកអំពៅនោះផងទៀត។ ក្នុងរូបថតដែលលោកបង្ហោះ នៅពេលបន្តិចក្រោយមក ទំព័រហ្វេសប៊ុកដដែល បានសរសេរថា៖ «លក់ទឹកអំពៅ ថ្ងៃអាទិត្យនេះ នៅទីក្រុងប៉ារីស ដើម្បីរៃអង្គាសថវិកា ជួយយុវជនសង្គ្រោះជាតិ ដែលឈរឈ្មោះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃ ០៤ មិថុនា ២០១៧»។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...