ផុស​ស្ពាន​អាកាស​ នៅ​កណ្តាល​ផ្សារ​ដើម​គ បន្ទាប់​ពី​លិច​ទឹក​អស់​៧​ថ្ងៃ

ការកកស្ទះលូ នៅផ្សារដើមគ បានធ្វើឲ្យមានផលវិបាក ដល់អ្នកលក់ និងអ្នកទិញ នៅផ្សារនេះ អស់រយៈពេល៧ថ្ងៃគត់។ «៧ថ្ងៃគត់» ព្រោះគណៈកម្មការគ្រប់គ្រងផ្សារ ទើបនឹងរកឃើញដំណោះស្រាយមួយ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១១ កុម្ភៈ២០១៥
  • កែប្រែចុងក្រោយ: February 15, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅតាមបណ្តោយផ្លូវ៣៣៦ ខាងលិចសង្កាត់ផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការកកស្ទះលូ បណ្តាលឲ្យអាជីវករ និងអ្នកទិញទំនិញ នៅផ្សារនេះ ដើរផ្សារនៅលើស្ពាន ទាំងរដូវប្រាំង។ រយៈពេលនៃកាលិចទឹក ដោយស្ទះលូនេះ មានប្រមាណជា១សប្តាហ៍គត់ ទម្រាំអ្នកគ្រប់គ្រងផ្សារ រកឃើញដំណោះស្រាយ។

អជីវករនៅផ្សារដើមគម្នាក់ មកពីខេត្តសៀមរាប សុំមិនប្រាប់ឈ្មោះ បាននិយាយនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះថា មិនសមទេ ដែលផ្សារនៅកណ្តាលរាជធានី បែរជាលិចទឹក ហើយគ្មានការដោះស្រាយ រហូតដល់មួយអាទិត្យនោះទេ។ អ្នកស្រីបន្តថា ចំពោះសេវាផ្សេងៗ ដែលម្ចាស់ផ្សារយកពីអាជីវករ គាត់ប្រគល់ឲ្យមិនដែលខាន ចុះហេតុអ្វីបានជាមានរឿង ធ្វើឲ្យពួកគាត់ពិបាក ក្នុងការលក់ដូរបែបនេះ។

នៅមិនឆ្ងាយពីនេះដែរ អតិថិជន ដែលតែងតែទៅផ្សារនេះជាប្រចាំ បានរអ៊ូរមិនតិចដែរថា មិនគួរណាទុកដល់ថ្នាក់នេះទេ ឃើញមានទឹកច្រើន ស្ទើតែអណ្តែតកន្លែងលក់បន្លែមួយចំនួន។ ខ្លះបានលើកឥវ៉ាន់ដាក់លើកៅអី បន្តគ្នាជាជួរ។ ហើយអ្នកទិញទាំងអស់ ត្រូវដើកាត់ទឹក និងឆ្លងស្ពាន ដើម្បីកុំឲ្យទទឹកសម្លៀកបំពាក់។ ទាំងនេះ ត្រូវបានអតិថិជនរូបនេះ រិះគន់ថា ម្ចាស់ផ្សារនិងចៅសង្កាត់ផ្សារដើមគ ម៉េចក៏រកដំណោះស្រាយផង? សំនួរទាំងនេះ បានក្លាយទៅជារឿងមួយដែល អជិវករនិយាយគ្នា ពីមាត់មួយទៅមាត់មួយ ទាំងជើងនៅត្រាំទឹកកខ្វក់នេះ។

ស្ទះលូ មកពីលាងសម្អាត...រាល់ថ្ងៃ!

ឆ្លើយតបទៅនឹងចម្ងល់ នៃអាជីវករទាំងនេះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈដដែលនេះ លោក សេង សារ៉ន ជាប្រធានផ្សារដើមគ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា វាមិនមែនជារឿងមួយ ដែលចម្លែកនោះទេ ដែលផ្សារដើមគរបស់លោកលិចទឹកនោះ ព្រោះផ្សារនេះ មានការបាញ់ទឹកលាងសម្អាត ស្ទើរតែរាល់ថ្ងៃ ហើយកាកសំណល់ខ្លះ បានធ្វើឲ្យស្ទះលូ។ ហេតុនេះហើយ បានជាស្ទះ។

ប្រធានផ្សារខាងលើ បានបន្ថែមថា លោកកំពុងតែនៅកន្លែងដែលលិចទឹកនោះ ហើយធ្វើការនិយាយ ពីការកាយលូដើម្បីដោះស្រាយ នូវបញ្ហាលិចទឹកនេះ ជូនអជីវករ។ លោកថា មូលហេតុដែលបានទុកឲ្យនៅលិច រហូតដល់ទៅមួយអាទិត្យនេះ គឺដោយសារ«និយាយថ្លៃ ជាមួយឡានកាយលូ មិនត្រូវថ្លៃ»។ តែឥឡូវនេះ លោកកំពុងតែដោះស្រាយបញ្ហានេះ ជាមួយក្រុមហ៊ុនឡានទាំងនោះ។ លោកថា យ៉ាងយូរនៅថ្ងៃបន្ទាប់នេះ ឬយ៉ាងហោចណាស់ ក្នុងពេលឆាប់ៗនេះ នឹងមានសភាពធម្មតាវិញហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...