ទំនាស់​ពាក្យ​សំដី​រហូត​ដល់... ជះ​ខ្លាញ់​ដាក់​គ្នា

បុរសពីរនាក់ បានទាស់ពាក្យសំដីគ្នា យ៉ាងតឹងសរសៃក បង្កជាការវាយតប់គ្នា នៅហាងលក់ការហ្វេមួយកន្លែង ធ្វើ​ឲ្យ​ផ្អើល​អស់​អ្នក​ដំណើរ​ពេញទាំងផ្លូវ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៤ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 14, 2015
  • ប្រធានបទ: ទំនាស់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ឈ្លោះទាស់ទែងគ្នាមួយ បានកើតឡើង នៅម៉ោង ១៦ ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ រវាង​បុរស​អ្នករត់កង់បីពីរនាក់ ដែលបានឈាន ដល់ការវាយតប់ និងជះខ្លាញ់​របស់អ្នកលក់នំ​នៅក្បែរនោះ​ដាក់គ្នា បណ្តាលឲ្យរងរបួស ដល់គូជម្លោះ រួមទាំងអ្នកធ្វើដំណើរ អស់ចំនួន ៥នាក់ នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនបង្កហេតុឈ្មោះ ចាន់ សឿន មានអាយុ ៣២ឆ្នាំ មុខរបរជាអ្នករត់កង់បី មានទីលំនៅផ្ទះលេខ ៤២E សង្កាត់​ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ ដែលជាគូជម្លោះ ឈ្មោះ សំ ម៉ាលីន អាយុ ៣២ឆ្នាំ និង​មាន​មុខរបររត់កង់បី មានផ្ទះជួលនៅមុខផ្សារដេប៉ូ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រសាសន៍ របស់មន្ត្រីនគរបាលមួយរូប បានឲ្យដឹងថា ដើមហេតុដំបូងកើតចេញពី ឈ្មោះ ចាន់ សឿន ដែល​បានគប់កែវកាហ្វេជ័រ រំលងក្បាល លោក សំ ម៉ាលីន បណ្តាលឲ្យជនរងគ្រោះខឹង ក៏បានជជែក និង​ប្រតាយ​ប្រតប់គ្នា ហើយនាំឲ្យជនបង្ក ទាញខ្ទះខ្លាញ់កំពុងក្ដៅ របស់អ្នកលក់នំក្បែរនោះ ជះមកលើ សំ ម៉ាលីន និង​បណ្តាល​ឲ្យរងរបួស ដល់ជនរងគ្រោះ និងអ្នកធ្វើដំណើរផ្សេងទៀត សរុបចំនួន ៥ នាក់។

ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យក្បែរនោះ។ រីឯ​ជនបង្ក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ បញ្ជូនទៅអធិការខណ្ឌទួលគោក ដើម្បីកសាងសំនុំរឿង បន្តទៅ​តុលាការ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...