ក្រឡាប់​រថយន្ត​ក្រុង​ធ្លាក់​ពី​ភ្នំ​ដង​រែក​ ស្លាប់​១៦នាក់ របួស​២០នាក់

រថយន្តក្រុងដឹកអ្នកដំណើរ ចំនួន ៣៦ នាក់ ដែលទៅធ្វើបុណ្យ នៅវត្តតាមជាយដែន បានក្រឡាប់ពីភ្នំដងរែកយ៉ាងរន្ធត់ នៅក្នុងខេត្តឧត្តរមានជ័យ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ ហេងវុទ្ធី ភ្នំពេញថ្ងៃទី ១៣ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 14, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ១១ និង ៣០ នាទីព្រឹក មានរថយន្តក្រុងដឹកប្រជាពលរដ្ឋក្នុង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ៣៦ នាក់ ដែលនាំគ្នាទៅធ្វើបុណ្យ នៅវត្តក្នុងតំបន់ជាយដែន នៃខេត្តឧត្តរមានជ័យ បានក្រឡាប់ពីលើភ្នំដងរែក។ ហេតុការណ៍នេះ ​កើតឡើងនៅភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុក​អន្លុងវែង បណ្តាលឲ្យស្លាប់ ១២ នាក់ និងរងរបួស ២៤ នាក់ (អ្នករបួសបួននាក់​បានស្លាប់ ពេលទៅដល់​មន្ទីរពេទ្យ។

តាមលោក ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ដែលបានថ្លែង នៅក្រោយពេលកើតហេតុ បានឲ្យ​ដឹងថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់នេះ មានទីលំនៅក្នុងសង្កាត់ព្រៃសរ រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើ​បុណ្យ​តាមវត្តរួច ពលរដ្ឋទាំងនោះ បាននាំគ្នាហួសទៅលេង ច្រកជំាស្រងំា ក៏ស្រាប់តែជួបគ្រោះថ្នាក់នេះតែម្តង។

ក្រោយពេលកើតហេតុភ្លាមៗលោក សរ ថាវី អភិបាលខេត្តឧត្តមមានជ័យ ក្នុងនាមជាគណៈបញ្ជាការ កង​ឯកភាពខេត្ត បានបញ្ជាដល់​កម្លាំងសមត្ថកិច្ច អាជ្ញាធរ រួមទំាងរថយន្តសង្រ្គោះបន្ទាន់​គ្រប់អង្គភាព ឲ្យចេញ​ទៅ​ជួយ នៅកន្លែងមានគ្រោះថ្នាក់ភ្លាម។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្រុកអន្លុងវែង និងទីរួមខេត្តឧត្តរមានជ័យ។

បើតាមសំដីរបស់លោក ម៉ែន លី បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះ ដែលស្លាប់នៅនឹងកន្លែងទាំង ១២​នាក់ មានស្រី ១១នាក់។ រីឯអ្នករបួសបួននាក់ ទៀត បានស្លាប់ នៅក្រោយពេល បញ្ជូនទៅដល់មន្ទីរពេទ្យ ដែល​ធ្វើឲ្យចំនួនជនរងគ្រោះ ដល់ជីវិត កើនឡើងដល់ ១៦នាក់។

លោកស្នងការ បានឲ្យដឹងទៀតថា ជនរងគ្រោះសុទ្ធតែជាមនុស្សចាស់។ ទោះជាយ៉ាងណា លោកស្នងការ​មិនទាន់អាចបញ្ជាក់ ពីមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់នេះបានទេ។ ប៉ុន្តែសារព័ត៌មានក្នុងស្រុក បានដកស្រង់សម្ដីរបស់លោក ហ៊ឺង ថឹង នាយ​នគរបាល​ប៉ុស្តិ៍​ត្រពាំងប្រីយ៍ មករាយការណ៍ថា៖ ​«តៃកុង​ឡាន ​ដែល​រងរបួស​បាក់​​ភ្លៅ ​បាន​ឲ្យ​ដឹង​ថា​មូលហេតុ ​ដែល​បណ្តាល​ឲ្យ​ក្រឡាប់​នោះ​គឺ​ដោយសារ​តែ​រថយន្ត ​ចុះ​​ពី​​លើ​ភ្នំ​ដាក់​លេខ​មិន​ចូល ​ហើយ​​ហ្វ្រាំង​មិន​ស៊ី ​ស្ថិត​ក្នុង​ល្បឿន​លឿន​ ក៏​បណ្តាល​ឲ្យ​ក្រឡាប់​តែ​ម្តង»​៕





Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...