វាយ​ឲ្យ​របួស រួច​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ

មួយករណីទៀតហើយ ដែលចោរមួយក្រុម បានធ្វើសកម្មភាពប្លន់ម៉ូតូ របស់អ្នកដំណើរ នៅតាមផ្លូវពេលយប់។ ប្លន់​យក​បាន​ម៉ូតូ​ហើយ ថែម​ទាំងវាយម្ចាស់ម៉ូតូ ឲ្យរងរបួសជាទម្ងន់ រហូតដេក ក្នុងថ្លុកឈាមទៀតផង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៣ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 14, 2015
  • ប្រធានបទ: ប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចទល់មុខ អគ្គាធិការដ្ឋាន ពុទ្ធិក​សិក្សាជាតិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ (មិនស្គាល់ម៉ាក) ម្នាក់ឯង តាមបណ្តោយផ្លូវខាងលើ ស្រាប់តែមកដល់កន្លែងកើតហេតុ មានក្រុមជនសង្ស័យ០៤នាក់ ជិះម៉ូតូ​០២គ្រឿង ម៉ាក Nex ពណ៌ស និង Dream ពណ៌ខ្មៅមិនស្គាល់ស្លាកលេខ មកពីក្រោយ រួចឈប់ម៉ូតូវាយ​ជន​រងគ្រោះ រហូតមានរបួសជាទម្ងន់។

បន្ទាបប់ពីប្រតាយប្រតប់គ្នារួច ក្រុមចោរមានគ្នា០៤នាក់នេះ បានយកម៉ូតូជនរងគ្រោះ​ជិះគេចខ្លួន​បាត់​ស្រមោល បន្សល់តែម្ចាស់ម៉ូតូ ដេកស្តូស្តឹងនៅលើផ្លូវ។

ករណីវាយម្ចាស់ម៉ូតូ រួចប្លន់យកម៉ូតូនេះ ត្រូវបានមន្រ្តីសមត្ថកិច្ចសង្កាត់ចតុមុខ ចុះជួយអន្តរាគមន៍ភ្លាមៗ តែ​មិនបានឃាត់ខ្លួនជនបង្ក ទាន់នោះទេ។ ក្រោយពេលធ្វើការពិនិត្យរួចរាល់ អ្នកដំណើរ និងសមត្ថកិច្ច បាន​បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីពេទ្យឯកជននៅក្បែនោះ ដើម្បីសង្គ្រោះជីវិត នៅម៉ោងប្រមាណ០១ រំលង​អធ្រាត ឈាន​ចូល​ថ្ងៃទី១៣ ខែសីហានេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...