ងប់​នឹង​រឿង​ភាគ​ខ្លាំង​ពេក បែរ​ជា​មក​ចាក់​សម្លាប់​សង្សា​ឯង ហើយ​កាត់​នាង​ជា​ដុំៗ

យុវជនម្នាក់ អាយុ១៧ឆ្នាំ ទើបនឹងត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមួយ នោះ​គឺ​បាន​ចាក់​សម្លាប់​សង្សាខ្លួនឯង ហើយបានកាត់នាងជាដុំៗ កាលពីខែមករាឆ្នាំ២០១៣កន្លងទៅ។ នៅក្នុងសវនាការ ចៅក្រម​បាន​ដឹង​ថា ឧក្រិដ្ឋកម្ម​របស់​យុវជនជំទង់​រូប​នេះ បានដកស្រង់តាម រឿងភាគទូរទស្សន៍ មានចំណងជើងថា Dexter ដែល​យុវជន​ជា​ជន​ល្មើស ងប់​ទស្សនា​យ៉ាង​ខ្លាំង។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 05, 2014
  • ប្រធានបទ: ឃាតកម្មរន្ធត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ កញ្ញា អលីហ្សាបេត ថូម៉ាស (Elizabeth Thomas) យុវតី​អាយុ​១៧ឆ្នាំ កំពុង​គេង​សម្រាក​ក្នុង​បន្ទប់ ដែល​ជា​លំនៅដ្ឋាន​ឪពុក​ម្ដាយ​របស់​នាង ក្នុង​ក្រុង អូសតេដ (Oxted - ភាគ​កណ្ដាល​នៃ​ចក្រភព​អង់គ្លេស)។ រំពេច​នោះ ស្ទេវេន ម៉ៃ (Steven Miles) កាល​នោះ​អាយុ​១៦ឆ្នាំ សង្សា​របស់​យុវតី​តាំង​ពី​៤ខែ​មក​ហើយ បាន​ហក់​ចូល​មក​ក្នុង​បន្ទប់របស់នាង ហើយ​បាន​បង្ក​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ឡើង។

យុវជន​ដែល​មាន​កាន់​កាំបិត​នៅ​នឹង​ដៃ បាន​ចាក់ អេលីហ្សបេត ថូម៉ាស ចំ​ក្បាល និង​ពី​ក្រោយ​ខ្នង តែ​មិន​ទាន់​ស្លាប់​ភ្លាម​ទេ។ ឃើញ​យុវតី​ជា​សង្សា​វ័យ​ក្មេង ដួល​ដេក​ទៅ​នៅ​នឹង​ដី​ប៉ុណ្ណេះ​ហើយ ស្ទេវេន ម៉ៃ បាន​បន្ថែម​ទម្ងន់​ទៅលើ​ទង្វើ​ដ៏​ឃោឃៅ​របស់​ខ្លួន ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត។

ជាមួយ​នឹង​រណា និងសម្ភារៈផ្សេងទៀត ដែលសុទ្ធជារបស់ឪពុករបស់ខ្លួន យុវជនបានកាត់ខ្លួនប្រាណនាង អេលីហ្សាបេត ជាកង់ៗ ក្នុងនោះមានដៃ និងជើង ត្រូវបានយុវជនខ្ចប់ដាក់ក្នុងថង់ផ្លាស្ទិក ហើយយកទៅបោះ​ចោលក្នុងធុងសម្រាម។ ខ្លួនប្រាណនៅសល់ ត្រូវបានយកទៅបោះចោលនៅខាងក្រៅផ្ទះ ដែលដាក់គ្របពី​លើ​ដោយ​ក្រណាត់តង់ ពណ៌បៃតង។

នេះមិនមែនជារឿងមួយខុសធម្មតាទេ សម្រាប់យុវជន ស្ទេវេន ម៉ៃ ដែលជាអ្នកងប់ទស្សនា រឿងភាគអាមេរិក Dexter ដែលល្បីជារឿងដ៏សាហាវមួយ មានតួអង្គជាឃាតករ និងបានកាត់ជនរងគ្រោះជាដុំៗ នៅក្រុងមីអាមី (Miami)។ គ្រាន់តែនៅថ្ងៃកើតហេតុ យុវជន ស្ទេវេន ម៉ៃ បានដើរតួរសមសួនបានទាំងស្រុង នៅឈុតឆាក​ដ៏​ពិតៗ​មួយ ដែលយុវជនរូបនេះ បានស្រម័យយកតាមភាពយន្ដភាគ។

នៅក្នុងសវនាការដែលទើបនឹងបញ្ចប់ កាលពីថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ គេបានដឹងថា យុវជនដែលជានិស្សិត ខាងវិទ្យាសាស្ត្រនយោបាយរូបនេះ ជាមនុស្សមានបញ្ហាខាងរវើរវាយ តាម​បែប​ក្មេង​ជំទង់ផ្ដេសផ្ដាស និងមានចរិកមានៈ។ ដើម្បីដោះសារពីទោសកំហុសរបស់ខ្លួន យុវជនបាននិយាយថា មាន​ជន​ស្រមោលម្នាក់ទៀតឈ្មោះ អេដ (Ed) បានបញ្ជាឲ្យខ្លួន ត្រូវ«សម្លាប់នរណាម្នាក់»។

នៅថ្ងៃកើតហេតុ មួយម៉ោងក្រោយមក បងស្រីរបស់អេលីហ្សាបេត បានត្រឡប់មកផ្ទះវិញ ស្ទេវេន បាន​សារភាព​ភ្លាមថា៖ «អេដ បានបង្ខំឲ្យខ្ញុំធ្វើរឿងអាក្រក់ហើយ»។ តាមពិតទៅ គេគួរតែដឹងទង្វើនេះជាមុន តាំង​ពី​យូរ​មក​ហើយ ព្រោះមានសារជាច្រើនណាស់ ដែល ស្ទេវេន ម៉ៃ បានផ្ញើរមក អេលីហ្សាបេត  ហើយ​មាន​ន័យ​សឹង​តែ​ដូចៗ​គ្នាថា៖ «ខ្ញុំនឹងសម្លាប់នរណាម្នាក់ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយអ្នកឯងនឹងឃើញថា មិន​មាន​ភាព​ខុស​គ្នា​ប៉ុន្មានទេ រវាង Dexter និងខ្ញុំ»៕

ខាងក្រោមនេះ ជាឈុតឆាកផ្សាយពាណិជ្ជកម្មរបស់ភាពយន្ដភាគនេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...