អតីត​ប្រធាន​សាលា​ដំបូង​រាជធានី អាំង មាលតី ត្រូវ​បាន​ឃាត់​ខ្លួន

អតីតប្រធានតុលាការសាលាដំបូង រាជធានីភ្នំពេញ លោក អាំង មាលតី ត្រូវបានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ធ្វើការ​ឃាត់​ខ្លួន កាលពីថ្ងៃម្សិលម៉ិញ បន្ទាប់ពីអង្គភាពនេះ ​បានរក​ឃើញថា លោក មាលីតី មាន​ជាប់​ពាក់​ព័ន្ធ​ ទៅ​នឹង​បទ​នីតិក្រម ដែល​ជា​បទល្មើស​អំពើពុករលួយ។ នេះ បើតាមការផ្សាយឲ្យដឹង នៃ​សារព័ត៌មាន​ក្នុង​ស្រុក។
អតីត​ប្រធាន​សាលា​ដំបូង​រាជធានី អាំង មាលតី ត្រូវ​បាន​ឃាត់​ខ្លួន
ផ្លាកសញ្ញា របស់អង្គភាព ប្រឆាំងអំពើពុករលួយ។ (រូបថត monoROOM.info/ KEO)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥​ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 15, 2015
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញ វេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ លោក អាំង មាលតី អតីតប្រធាន​សាលាដំបូង រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើតាម​ការ​បញ្ជាក់ របស់លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលត្រូវបានស្រង់​សម្ដី​ដោយ​សារព័ត៌មាន ក្នុងស្រុក។

លោក យ៉ិនទៀង បានបញ្ជាក់ទៀតថា តាមច្បាប់កម្ពុជា លោក មាលតី អាចនឹងត្រូវឃាត់​ទុក ក្នុងរយៈពេល​៤៨ម៉ោង មុននឹងបញ្ជូនខ្លួន ទៅកាន់តុលាការ។ លោក​ទេសរដ្ឋមន្ត្រី​ ដែលទទួលបន្ទុក​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​​រូបនេះ បាន​ថ្លែងឲ្យដឹងថា លោក​ អាំង មាលតី ​ត្រូវ​បាន​អង្គភាព​លោក​រក​ឃើញ ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទ​នីតិក្រម ដែល​ជា​បទល្មើស​អំពើពុករលួយ។

ប៉ុន្តែប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបានអះអាងថា តើនឹងត្រូវបញ្ជូនខ្លួនលោក អាំង មាលតី ទៅកាន់​តុលាការ​នៅ​ពេលណា ឬ​យ៉ាងណានោះឡើយ ដោយលោកគ្រាន់តែថ្លែងថា កំពុងតែ​ធ្វើតាម​នីតិវិធី។

សូមរំលឹកឡើងវិញថា នៅប៉ុន្មានម៉ោង ក្រោយប្រតិកម្មរបស់លោក ហ៊ុន សែន កាល​ពី​​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ទាក់​ទង​នឹងសំណុំ​រឿង​ដោះ​លែង ​ឪពុក​ម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ នោះ លោក អាំង មាលតី ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ជា​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយត្រូវបាន​ផ្ទេរ​ភារកិច្ច ​មកកាន់​ក្រសួង​យុត្តិធម៌វិញ។

នៅក្នុងសំនុំរឿងដ៏ស្មុគ្រស្មាញនោះ លោក ពេជ្រ ព្រហ្ម​មុនី អតីតឧត្តមសេនីយ៍យោធាផ្កាយ១ មួយរូប ដែលគេ​ស្គាល់ថាជាជំនួយការ​ និងជាមនុស្សជំនិត របស់លោក អាំង មាលតី ត្រូវបានតុលាការ សម្រេចឃុំខ្លួន​បណ្តោះ​អាសន្ន ដោយចោទពីបទជ្រៀតជ្រែក ចូលកិច្ចការរបស់តុលាការ និងប្រើប្រាស់ស្លាកលេខរថយន្ដក្លែងក្លាយ។ អតីតឧត្តមសេនីយ៍រូបនេះ ក៏មានជាប់សង្ស័យ នៅក្នុងការរត់កាត់ដ៏សម្ងាត់មួយ ដើម្បីឲ្យមានការ​ដោះលែង​​ឪពុក​ម្ដាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ នោះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...