អ្នក​តវ៉ា​បន្ត​ដាក់​ញត្តិ​​ឲ្យ​ដោះ​លែង ខណៈ​ជន​២១​នាក់​ធ្វើ​កូដកម្ម​អត់​បាយ

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ សម្ព័ន្ធសហជីពកម្មករ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី រួម​ទាំងព្រះសង្ឃបានបន្តនាំគ្នាជួបជុំដើម្បីដាក់ញ្ញតិ តាមស្ថានទូតបរទេសនិងក្រសួងមន្ទីរនានាទៀត ដើម្បី​ទាមទារឲ្យ​ដោះលែង​ជនសង្ស័យទាំង២១នាក់។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ សម្ព័ន្ធសហជីពកម្មករ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី រួម​ទាំងព្រះសង្ឃបានបន្តនាំគ្នាជួបជុំដើម្បីដាក់ញ្ញតិ តាមស្ថានទូតបរទេសនិងក្រសួងមន្ទីរនានាទៀត ដើម្បី​ទាមទារឲ្យ​ដោះលែង​ជនសង្ស័យទាំង២១នាក់។


ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិ - នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សម្ព័ន្ធសហជីពកម្មករ ព្រមទាំងសកម្មជនសិទ្ធិមនុស្ស និង​សកម្មជនដីធ្លី បានជួបជុំគ្នាជាថ្មីទៀតនៅព្រះអង្គដងកើរ មុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ព្រមទាំងដាក់ញត្តិ​តាមស្ថានទូតបរទេស និងក្រសួងរដ្ឋាភិបាល ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជនជាប់ចោទទាំង២១ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ ម៣ ត្រពាំងផ្លុងខេត្តកំពង់ចាម។

រីឯនៅមុខក្រសួងយុត្តិធម៌ មានប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលរួមមានប្រជាសហគមន៍មកពីតំបន់បឹងកក់ បុរីកីឡា ថ្មគោល សហគមន៍ព្រលានយន្តហោះពោធិ៍តុង រួមទាំងព្រះសង្ឃផងដែរ បានជួបជុំគ្នាស្រែកទាមទារ​មុខ​នៅក្រសួងយុត្តិធម៌។

សារសំខាន់ ក្នុងការជួបជុំគ្នាថ្ងៃនេះ គឺទាមទារអោយដោះលែងអ្នកជាប់ឃុំទាំង២១នាក់ និងតម្លើងប្រាក់ឈ្នួល​គោលកម្មករអោយបាន១៦០ដុល្លាក្នុងមួយខែ និងសារមួយចំនួនផ្សេងទៀត។

រួមជាមួយនឹងសម្លេងស្រែកហ៊ោនៅមុខក្រសួងយុត្តិធម៌ ដើម្បីអោយដោះលែងអ្នកទាំង២១នាក់ អ្នកស្រី សុង ស្រីលាភ ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បានអោយដឹងថា «ពួកយើងធ្វើការទាមទារថ្ងៃនេះ គឺដើម្បី​ស្អែក​នេះ​អោយតុលាការ និងក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌ ចំពោះជនរងគ្រោះទាំង២១នាក់នោះ និងធ្វើការដោះលែង។ ដោយមិនត្រឹមតែដោះលែងបណ្តោះអាសន្ននោះទេ គឺដោះលែងអោយរហូតតែម្តង»។ សកម្មជនដីធ្លីរូបនេះ បាន​ធ្វើ​ការទាមទារទៀតថា «សូមអោយតុលាការរកមុខអ្នក ដែលបានប្រើប្រាស់អំពើហិង្សាលើកម្មករ។ ជាពិសេស សូម​អោយចាប់លោក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពពិសេស ឆត្រយោងលេខ៩១១ ដែលជាអ្នកបញ្ជាផ្ទាល់។»

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ជនជាប់ចោទពីរនាក់ ក្នុងចំណោម២៣នាក់ ត្រូវបានដោះលែង​អោយមាន​សេរីភាពឡើងវិញ តែមិនមែនលោក វន់ ពៅ នោះទេ។ ហើយនៅថ្ងៃទី៩ ខែកុម្ភៈ ម្សិលមិញនេះអ្នកជាប់ឃុំ​ទាំង២១​នាក់នោះ បានចាប់ផ្តើមធ្វើកូដកម្មបង្អត់អាហារនៅពន្ធនាគារ ដើម្បីទាមទារឲ្យតុលាការដោះលែងពួកគេ ដោយគ្មាន​លក្ខខណ្ឌ។ នៅថ្ងៃទី១១កុម្ភៈ ឆ្នាំ២០១៤ ស្អែកនេះតុលាការសាលាឧទ្ធណ៍ នឹងបើកសវនាការលើបណ្តឹង​សុំនៅ​ក្រៅ​ឃុំ របស់ជនជាប់ចោទទាំង ២១នាក់៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...