ច្បាប់​សហជីព៖ ក្រសួង​ការងារ​និង​ភាគី​ពាក់​ព័ន្ធ កំពុង​ជជែក​គ្នា​ឡើង​វិញ

ច្បាប់ថ្មី ស្តីពីសហជីព នឹងត្រូវចេញក្នុងឆាប់នេះ។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។ លោក​បានសន្យាថា ខាងក្រសួងនឹងខិតខំធ្វើយ៉ាងណា​ ដើម្បីឱ្យសេចក្តីព្រៀងច្បាប់សហជីពនេះ ចេញឆាប់ៗក្នុង​ឆ្នាំ​២០១៤នេះ។ តែច្បាប់នេះ ត្រូវបានសហជីពមួយចំនួន លើកឡើងពីចំនុចមួយចំនួន ថាមានភាពមិនប្រក្រតី។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៨ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ច្បាប់ថ្មី ស្តីពីសហជីព នឹងត្រូវចេញក្នុងឆាប់នេះ។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។ លោក​បានសន្យាថា ខាងក្រសួងនឹងខិតខំធ្វើយ៉ាងណា​ ដើម្បីឱ្យសេចក្តីព្រៀងច្បាប់សហជីពនេះ ចេញឆាប់ៗក្នុង​ឆ្នាំ​២០១៤នេះ។ តែច្បាប់នេះ ត្រូវបានសហជីពមួយចំនួន លើកឡើងពីចំនុចមួយចំនួន ថាមានភាពមិនប្រក្រតី។


សិក្ខាសាលាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព នៅថ្ងៃទី២៨ ខែឧសភាព ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ច្បាប់ - នៅថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០១៤នេះ ក្រសួងការងារ និងភាគីពាក់ព័ន្ធមួយចំនួន បានរៀបចំ​សិក្ខា​សាលាស្តីពីកិច្ចពីគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព នៅសណ្ឋាគារ អ៊ីនធើខនធីណងថល ដើម្បី​ពីគ្រោះយោបល់ និងស្វែងយល់អំពីខ្លឹមសារនៃច្បាប់ដែលបានពង្រាង។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា នេះជាឱកាសមួយដែលល្អ សម្រាប់ស្ថាប័នពាក់ព័ន្ធត្រីភាគីធ្វើការពិនិត្យ ពិចារណានិងពិគ្រោះយោបល់ នៅក្នុងសេចក្តីព្រាងច្បាប់សហជីពនេះ។ លោកបន្តថា ច្បាប់ស្តីពីសហជីពនេះ ធ្លាប់បញ្ជូនទៅកាន់ទីស្តីការគណរដ្ឋមន្រ្តីម្តងរួចមកហើយ កាលពីឆ្នាំ២០១២ ប៉ុន្តែដោយសារតែមានបញ្ហា ដែលមាននៅសេសសល់ នៅក្នុសេចក្តីព្រាងច្បាប់នេះ ទើបច្បាប់មួយនេះ​មិនអាច​អនុម័ត​បាននៅឡើយ។

រដ្ឋមន្រ្តីក្រសួងការងាររូបនេះ បានថ្លែងបន្តថា នៅដើមអាណត្តិនេះ ក្រសួងការងារបានសម្រេចថា​ យកច្បាប់នេះ​ ដើម្បីយកមករៀបចំពីគ្រោះយោបល់ថែមទៀត ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា​ឱ្យមានភាពកាន់តែ​សុក្រិត​ថែមទៀត។ គោលបំណងរបស់រដ្ឋាភិបាល នៃការរៀបចំច្បាប់នេះ គឺសំដៅធានាការអនុវត្តសិទ្ធិសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវទៅតាមអនុសញ្ញាលេខ៨៧ របស់អង្គការអន្តរជាតិខាងកាការងារ។

«ច្បាប់ចេញហើយ យើងមិនពេញចិត្ត ចាំយើងអត្ថាធិប្បាយបន្តទៀត ...»

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ច្បាប់សហជីព គឺជាច្បាប់មួយដែលមានភាពរសើបរបស់វា នៅក្នុងស្ថាភាព​សង្គម​ប្រទេស​យើងបច្ចុប្បន្ន បើច្បាប់នេះចេញមកហើយយើងមិនពេញចិត្ត អាហ្នឹងចាំយើងអត្ថាធិប្បាយបន្តទៀត អាហ្នឹងវា​មិន​ទាន់ហួសពេលនោះទេ។ »។

តបទៅការលើកឡើងខាងលើនេះ លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថ្លែងថា លោកយល់ស្រប ថាច្បាប់សហជីព ជាសិទ្ធិរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យមានការបង្កើត។ តែលោកបាន​បញ្ជាក់ថា៖ «តែអ្វី ដែលខ្ញុំចង់បានយើងមិនជំទាស់ទេ ឱ្យតែច្បាប់នេះវាស្របទៅតាមច្បាប់ការងារ រដ្ឋធម្មនុញ្ញ និង​ច្បាប់អន្តរជាតិ តែយើងបារម្ភត្រង់ថា មាត្រាមួយចំនួន វាមានការប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាន របស់កម្មករ​ក្នុងការ​បង្កើតសហហជីពតែប៉ុណ្ណឹង»។

លោកបន្ថែមថា ច្បាប់នេះមិនមែនទើបតែតាក់តែងនៅក្នុងឆ្នាំនេះទេ តាក់តែងតាំងពីឆ្នាំ២០១០ និង២០១១មកម្លេះ។ ចំពោះជំហររបស់សហជីពមិនចង់ឱ្យមានច្បាប់នេះនោះទេ ព្រោះច្បាប់នេះគឺជាការស្នើរឡើង របស់ភាគីនិយោជក​ ដើម្បីដាក់សម្ពាធដល់សហជីពតែប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...