ហោ ណាំហុង៖ កម្ពុជា​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី តាមការ​ស្ម័គ្រ​ចិត្ត

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានបង្ហើបឲ្យដឹងថា ប្រទេសកម្ពុជា​ទទួលយកជនភៀសខ្លួន តាមការស្នើសុំរបស់ប្រទេសអូស្រ្តាលី តែក្នុងលក្ខខណ្ឌស្ម័គ្រចិត្តពីជនភៀសខ្លួនប៉ុណ្ណោះ។ ការបង្ហើបឲ្យដឹងរបស់លោក ហោ ណាំហុង គឺបានធ្វើឡើង ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា​លំអិតអំពី​ការស្នើសុំនេះនៅឡើយ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានបង្ហើបឲ្យដឹងថា ប្រទេសកម្ពុជា​ទទួលយកជនភៀសខ្លួន តាមការស្នើសុំរបស់ប្រទេសអូស្រ្តាលី តែក្នុងលក្ខខណ្ឌស្ម័គ្រចិត្តពីជនភៀសខ្លួនប៉ុណ្ណោះ។ ការបង្ហើបឲ្យដឹងរបស់លោក ហោ ណាំហុង គឺបានធ្វើឡើង ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា​លំអិតអំពី​ការស្នើសុំនេះនៅឡើយ។


រូបថតផ្តិតពីវីដេអូទូរទស្សន៍អូស្ត្រាលី ដែលបង្ហាញពីនាវាដឹកជនភៀសខ្លួន បែកធ្លាយនៅជិតឆ្នេររបស់ប្រទសនេះ។

សិទ្ធិ - ទន្ទឹមនឹងមិនបានបញ្ជាក់ ពីចំនួនជនភៀសខ្លួនឲ្យពិតប្រាកដ ដែលកម្ពុជាមានលទ្ធភាពទទួលយកនោះ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានព្រលយឲ្យដឹងថាប្រទេសកម្ពុជា អាចទទួយកជនភៀសខ្លួន​ពី​ប្រទេសអូស្រ្តាលី តែក្នុងក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំពីរដ្ឋាភិបាលអូស្រ្តាលី មកលើជនភៀសខ្លួន និង​ត្រូវមានការស្ម័គ្រចិត្តពីជនភៀសខ្លួន ថាចង់ស្វែងរកសិទ្ធិជ្រកកោន នៅកម្ពុជា។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្រសួងការបរទេសកម្ពុជា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នេះប្រមុខការទូតកម្ពុជា​លោក ហោ ណាំហុង ក៏បានលើកឡើងដែរថា បច្ចុប្បន្នគណៈកម្មការពិសេសមួយ ដែលត្រូវបង្កើតឡើងដោយ​រដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាវាយតម្លៃ ករណីសំណើរជនភៀសខ្លួនរបស់ភាគីអូស្រ្តាលី កំពុងបំពេញកិច្ចការ​របស់​ខ្លួន យ៉ាងសកម្មនៅឡើយ។

គួរកត់សម្គាល់ថា មានជនភៀសខ្លួនច្រើនរយនាក់ មកពីប្រទេស្រីលង្កា បង់ក្លាដេស នេប៉ាល់ជាដើម បានធ្វើដំណើរ​តាម​គ្រប់រូបភាព ដើម្បីសុំសិទ្ធិជ្រកកោន រស់នៅក្នុងប្រទេសអូស្រ្តាលី។ តែប្រទេសអូស្រ្តាលី ត្រូវបានគេដឹងថា មិន​ចង់ទទួលយកជនភៀសខ្លួនទាំងនោះទេ ហើយរដ្ឋាភិបាលអូស្រ្តាលីបានបញ្ចុះបញ្ចូលតាមការទូត ដល់ប្រទេស​ជា​ច្រើន រួមទាំងកម្ពុជាផង ឲ្យទទួលយកជនភៀសខ្លួនទាំងនោះ ជាថ្នូរប្រាក់ជំនួយច្រើនលានដុល្លារ។

ថ្មីៗនេះប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានរិះគន់ការស្នើសុំរបស់រដ្ឋាភិបាលអូស្រ្លាលី ហើយទទូច​ដល់រដ្ឋាភិបាលកម្ពុជា មិនត្រូវទទួយកការស្នើសុំរបស់ប្រទេសអូស្រ្តាលីនោះទេ។ លោកសម រង្ស៊ី បានលើកហេតុ​ផលថា៖ «កម្ពុជា មិនគួរទទួលយកជនភៀសខ្លួន ដែលប្រទេសអូស្ត្រាលី ច្រានចោលនោះទេ ពីព្រោះប្រទេស​​កម្ពុជា មានជនភៀសខ្លួនផ្ទៃក្នុង កាន់តែច្រើនឡើងៗ។»

ជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់ បានសម្តែងការមិនពេញចិត្ត ចំពោះគោលជំហរ​របស់រដ្ឋាភិបាលអូស្រ្តាលី ហើយបានទទូចដល់រដ្ឋាភិបាលកម្ពុជា គម្បីបដិសេធការស្នើសុំរបស់ភាគីអូស្រ្តាលី ព្រោះ​ពួកគេវាយតម្លៃថាកម្ពុជា ជាប្រទេសក្រីក្រជាងគេនៅឡើយ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកសិទ្ធិមនុស្ស និងសុខមាលភាពសង្គម ដើម្បីផ្តល់លក្ខខណ្ឌរស់នៅប្រសើរឡើង ដល់ក្រុមជនភៀសខ្លួនទាំងនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...