រដ្ឋមន្ត្រីការបរទេសចិន នៅភ្នំពេញ៖ ចិនត្រៀមខ្លួន រួចជាស្រេច ក្នុងជំនួបនេះ

រដ្ឋមន្រ្តីការបរទេសចិន លោក យ៉ាង ជៀឈី បានអញ្ជើញមកដល់ រាជធានីភ្នំពេញហើយ កាលពីពាក់កណ្ដាលអាធ្រាត ថ្ងៃច័ន្ទទី០៩កក្កដានេះ តាមការអញ្ជើញរបស់ លោកហោ ណាំហុង រដ្នមន្ត្រីការបរទេសខ្មែរ និងជាប្រធានវេនរបស់សមាគម ប្រជាជាតិអាស៊ាន ដើម្បីចូលរួមក្នុងបណ្ដាកិច្ចប្រជុំ រវាងក្រុមរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្រ្តីការបរទេសចិន លោក យ៉ាង ជៀឈី បានអញ្ជើញមកដល់ រាជធានីភ្នំពេញហើយ  កាលពីពាក់កណ្ដាលអាធ្រាត ថ្ងៃច័ន្ទទី០៩កក្កដានេះ តាមការអញ្ជើញរបស់ លោកហោ ណាំហុង រដ្នមន្ត្រីការបរទេសខ្មែរ និងជាប្រធានវេនរបស់សមាគម ប្រជាជាតិអាស៊ាន ដើម្បីចូលរួមក្នុងបណ្ដាកិច្ចប្រជុំ រវាងក្រុមរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងនេះ។

ក្នុងឱកាសនោះ លោកយ៉ាង ជៀឈី (Yang Jiechi) ក៏នឹងជួបជាមួយ ដៃគូសន្ទនារបស់លោកផងដែរ ក្នុងគោលបំណង ជជែក ពីបញ្ហាតំបន់ ពិភពលោក និងកិច្ចប្រតិបត្តិការ។


រដ្ឋមន្រ្តីការបរទេសចិន លោក យ៉ាង ជៀឈី។ Photo: china-embassy.org

កិច្ចប្រជុំទាំងនោះ ដែលនឹងប្រព្រឹត្តិធ្វើ ពីថ្ងៃទី១០ ដល់ ថ្ងៃទី១២កក្កដាខាងមុខ​ រួមមានកិច្ចប្រជុំនៅក្នុងរូបមន្ត ១០+៣ (រដ្ឋមន្ត្រីនៃប្រទេសអាស៊ានទាំង១០ ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង) សនិ្នសិទ្ធរវាងរដ្ឋមន្ត្រីអាស៊ាន-ចិន ជំនួបកំពូល របស់បណ្ដារដ្ឋមន្ត្រី នៃប្រទេសនៅអាស៊ីខាងកើត និង វេទិកាតំបន់ទី១៩ របស់អាស៊ាន។

ការទន្ទឹងរងចាំរបស់ចិន ដើម្បីចូលរួមក្នុងជំនួបទាំងនេះ

នៅប៉ុន្មានថ្ងៃមុននេះ អ្នកនាំពាក្យ របស់ក្រសួងការបរទេសចិន លោក លី វ៉ៃម៉ីង (Liu Weimin) បានសម្ដែងពីបំណងរបស់ ខ្លួន នៅក្នុងសន្និសិទ្ធសារពត៌មាន ជាប្រចាំមួយ ចង់ឃើញជំនួបរបស់បណ្ដារដ្ឋមន្ត្រីការបរទេស នៃប្រទេសដែលពាក់ព័ន្ធ ទាំងអស់ ដើម្បីអនុញ្ញាតិអោយមាន ការទុកចិត្តគ្នាកាន់តែខ្លាំង ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹកការអភិវឌ្ឍន៍ នៅ តំបន់អាស៊ីខាងកើត។

លោក លី បានអំពាវនាវ សុំអោយបណ្ដាអ្នកចូលរួមក្នុងជំនួបនេះ រួមគ្នាបង្កើតជាកម្លាំងមួយ ដែលនិយាយ ពីកិច្ចសហ ប្រតិបត្តិការ និងបង្កើតអោយបាន នូវបណ្ដាដៃគូដ៏ជិតស្និត ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ក្នុងការត្រៀមទប់ នឹង សេដ្ឋកិច្ចពិភពលោកមួយ​ ដែលមានសភាពផុយស្រួយ​ ដូចសព្វថ្ងៃ។

លោកបញ្ជាក់ថា «ចិនបន្តគាំទ្រ ដោយឥតងាករេ តួនាទីរបស់ ថ្នាក់ដឹកនាំអាស៊ាន ទៅលើកិច្ចសហប្រតិបត្តិការ នៃតំបន់ អាស៊ីខាងកើត។»

ការត្រៀមខ្លួនជាស្រេច ដើម្បីជជែក ពីសេចក្តីព្រាង​ក្រម​ប្រតិបត្តិ ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង COC

ចិននិយាយថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកជាមួយ បណ្ដាប្រទេសអាស៊ាន នៅពេលមានលក្ខខ័ណ្ឌចាំបាច់ លើសេចក្តីព្រាង​ក្រម​ប្រតិបត្តិ ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង មានន័យជាភាសាបារាំងថា Code de Conduite ឬអង់គ្លេស Code of Conduct, CoC។ នេះជាសេចក្ដីប្រកាសរបស់ លោកលី វ៉ៃម៉ីង ដដែល ក្នុងសន្និសិទ្ធសារពត៌មានមួយទៀត នៅថ្ងៃច័ន្ទ ទី០៩កក្កដានេះ។

លោកបានរៀបរាប់ថា «អ្នកទទួលខុសត្រូវជាន់ខ្ពស់ របស់ចិន និងមកពីបណ្ដាប្រទេសអាស៊ាន បានជួបនិយាយគ្នា លើ បញ្ហានេះកាលពីថ្ងៃអាទិត្យ មុនមួយថ្ងៃ។» លោកបន្តថា «គ្រប់ភាគីដែលមានវត្តមាន ក្នុងអង្គប្រជុំនេះ បានសុខចិត្តទទួល យកមកអនុវត្តន៍ នូវការប្រកាស នៃកិច្ច​ប្រតិបត្តិ របស់បណ្ដាភាគីទាំងអស់ នៅសមុទ្រចិនខាងត្បូង ដែលបានចុះហត្ថលេខា តាំងពី ១០ឆ្នាំមុនរវាងប្រទេសចិន និងប្រទេសអាស៊ាន​ ព្រមទាំង ត្រូវនាំមុខ នូវកិច្ចសហប្រតិបត្តិការ ដ៏ច្បាស់លាស់មួយ នៅជុំវិញបញ្ហានេះ។»

លោកបញ្ជាក់ថា «បើនិយាយពី ទំរង់របស់ សេចក្តីព្រាង​ក្រម​ប្រតិបត្តិ ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូងនេះ ប្រទេសចិនបានពន្យល់ ជាច្រើនលើករួចមកហើយ ពីបំណងរបស់ខ្លួន ថានឹងជជែកជាមួយបណ្ដាប្រទេស របស់អាស៊ាន នៅពេលមានលក្ខខ័ណ្ឌ ចាំបាច់។ តែខ្ញុំសូមបញ្ជាក់ថា សេចក្តីព្រាង​ក្រម​ប្រតិបត្តិនេះ មិនមែនបង្កើតឡើង ក្នុងបំណងដោះស្រាយជំលោះ នៅ​សមុទ្រ​ចិន​ខាងត្បូងទេ តែគឺដើម្បីជំរុញ នូវភាពទុកចិត្តគ្នាបន្ថែម និងកិច្ចសហប្រតិបត្តិការ រវាងភាគីអស់ទាំងនោះ៕»

---------------------------------------------------------------------
ដោយ ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង ចិនស៊ីនហួរ (xinhua)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...