សហជីពថា រោងចក្រ​មួយ​ចំនួន​ហាម​កម្មករ​មិនឲ្យ​មក​វេទិការ​សាធារណៈ

ស្របពេលដែលសម្ព័ន្ធសហជីពទាំង១៨បានប្រកាសធ្វើវេទិកាសាធារណៈនៅថ្ងៃទី៨ មិនា រោងចក្រមួយ​ចំនួនក៏បាន​កំណត់យកថ្ងៃហ្នឹង ជាថ្ងៃដែលបើកប្រាក់ឈ្នួលអោយកម្មករដែរ។ សហជីពមួយចំនួនបានចាត់ទុកសកម្មភាពនេះថា ជាការហាមឃាត់មិនអោយ កម្មករមកចូលរូមសម្តែងមតិ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្របពេលដែលសម្ព័ន្ធសហជីពទាំង១៨បានប្រកាសធ្វើវេទិកាសាធារណៈនៅថ្ងៃទី៨ មិនា រោងចក្រមួយ​ចំនួនក៏បាន​កំណត់យកថ្ងៃហ្នឹង ជាថ្ងៃដែលបើកប្រាក់ឈ្នួលអោយកម្មករដែរ។ សហជីពមួយចំនួនបានចាត់ទុកសកម្មភាពនេះថា ជាការហាមឃាត់មិនអោយ កម្មករមកចូលរូមសម្តែងមតិ។


ក្រុមកម្មកររោងចក្រ នៅតាមផ្លូវវេងស្រេង។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - តំណាងសហជីព បានថ្លែងឲ្យដឹង នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤នេះថា កម្មកររោងចក្រមួយចំនួនធំ ត្រូវបានហាមឃាត់មិនអោយមកចូលវេទិការសាធារណៈ ជាមួយសម្ព័ន្ធសហជីព នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនេះទេ។

លោក សៀង សម្បតិ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ បានបញ្ជាក់ថា នៅថ្ងៃនេះ កម្មករនៅរោងចក្រមួយ ត្រូវបានទទួលការគម្រាមពីខាងរោងចក្រ តាមរយៈការបើកប្រាក់ឈ្នួលប្រនៅថ្ងៃ៨មិនានេះ មានរោងចក្រមួយចំនួន មិនត្រឹមតែមិនបើកប្រាក់ឈ្នួលអោយហើយ ថែមទាំងបង្ខំអោយធ្វើការទៀត និងមានរោងចក្រមួយចំនួនទៀត កងកម្លាំងអាជ្ញាធរបានគម្រាមកំហែងមិនអោយមកចូលរួម។

លោកបានអោយដឹងទៀតថា «ករណីនេះដែរ ដូចនៅព្រឹកមិញនេះ រោងចក្រនៅទួលសង្កែ តំណាងសហជីពរបស់ខ្ញុំ គេត្រូវបានដកហូតទូរស័ព្ទ ខណៈពេលដែលគាត់បានគៀងគរកម្មករអោយមកចូលរួម»។

នៅថ្ងៃនេះ ចំនួនកម្មករ ដែលមកចូលរួមវេទិកាសារធារណៈ របស់សម្ព័ន្ធសហជីពមានចំនួនតិចតួច ស្ទើតែមិន​ដល់​២០០នាក់នោះផង។ មេដឹកនាំសហជីពម្នាក់ទៀត លោកក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានសម្តែង​ការ​សោកស្តាយជាខ្លាំង ចំពោះចំនួនរោងចក្រមួយចំនួន ដែលមិនផ្តល់សិទ្ធិ​អោយកម្មករ ក្នុងថ្ងៃសិទ្ធិនារី។ លោកបន្តថា «យើងមានការសោកស្តាយជាទីបំផុត ដោយសាររោងចក្រមួយចំនួនធំ ត្រូវបានសមត្ថកិច្ចរារាំង ហើយរោងចក្រ​មួយ​ចំនួនទៀតបានដាក់ប៉ូលីស ប៉េអ៊ឹមនៅក្នុងរោងចក្រមិនអោយចេញ»។

ហេតុផលមួយទៀត ដែលធ្វើអោយកម្មករមិនមកចូលវេទិការសាធារណៈនៅថ្ងៃនេះដែរ ដោយទំនងជា​ក្រុមកម្មករ​មានការភ័យខ្លាច បន្ទាប់ពីការធ្វើសមយុទ្ធ ដោយកងកម្លាំងចម្រុះ ជាង២ពាន់នាក់កាលរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ​២០១៤ កន្លងមក។

ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយ ពីមន្ត្រីរដ្ឋាភិបាល ឬពីខាងសមាគម​តំណាង​ថៅកែរោងចក្រកម្ពុជា ទាក់ទងនឹងការលើកឡើងខាងលើ ដោយសារតែថ្ងៃនេះជាថ្ងៃសៅរ៍ និងជាថ្ងៃបុណ្យ​ឈប់សម្រាកនោះផង៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៨ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...