ជនជាតិកូរ៉េ ទឹក​ចិត្ត​ជា​ខ្មែរ៖ ប្រជាជន​កម្ពុជា​កំពុង​ស្រេក​ឃ្លាន​យុត្តិធម៌

«កម្ពុជាចង់ឲ្យពិភពលោកមើលឲ្យច្បាស់ កម្ពុជាឋិតនៅភាពយ៉ាងអយុត្តិធម៌។ (...) ប្រជាជនកម្ពុជាកំពុងតែស្រេក​ឃ្លានយុត្តិធម៌។ (...) ពិភពលោកជួយមនុស្សទាំងអស់ផង។ (...) ហ៊ុន សែនចុះចេញ!។ (...)»។ ពាក្យទាំងអស់ខាង​លើនេះត្រូវបានចារលើដងខ្លួន និងដៃទាំងពីរនៃបុរសជនជាតិកូរ៉េម្នាក់ ឈ្មោះ«ឃីកឃី»ដោយប្រជាពលរដ្ឋខ្មែរ និង​បរទេស។ ក្នុងសំណេរពាក្យពេជន៍នៅលើរាងកាយនេះ មានសរសេរជាបួនភាសា៖ ជាភាសារខ្មែរ ភាសារអង់គ្លេស ភាសាបារាំង និង​ភាសា​កូរ៉េ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«កម្ពុជាចង់ឲ្យពិភពលោកមើលឲ្យច្បាស់ កម្ពុជាឋិតនៅភាពយ៉ាងអយុត្តិធម៌។ (...) ប្រជាជនកម្ពុជាកំពុងតែស្រេក​ឃ្លានយុត្តិធម៌។ (...) ពិភពលោកជួយមនុស្សទាំងអស់ផង។ (...) ហ៊ុន សែនចុះចេញ!។ (...)»។ ពាក្យទាំងអស់ខាង​លើនេះត្រូវបានចារលើដងខ្លួន និងដៃទាំងពីរនៃបុរសជនជាតិកូរ៉េម្នាក់ ឈ្មោះ«ឃីកឃី»ដោយប្រជាពលរដ្ឋខ្មែរ និង​បរទេស។ ក្នុងសំណេរពាក្យពេជន៍នៅលើរាងកាយនេះ មានសរសេរជាបួនភាសា៖ ជាភាសារខ្មែរ ភាសារអង់គ្លេស ភាសាបារាំង និង​ភាសា​កូរ៉េ។


ជនជាតិកូរ៉េឈ្មោះ ឃីតឃី លើកក្រដាសឡើងបង្ហាញថា «Free Human Right Defender» នៅមុខសាលា​ដំបូង​រាជធានីភ្នំពេញថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)

កូរ៉េ និងកម្ពុជា - ស្របពេលសាលាដំបូងរាជធានីភ្នំពេញ កោះហៅថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី លោក កឹមសុខា និងថ្នាក់ដឹកនាំនៃសមាគមគ្រូបង្រៀនលោក រ៉ុង ឈុន ឲ្យចូលខ្លួនបំភ្លឺករណី​ញុះញង់ឲ្យ​មាន​ហិង្សា ក្នុងបាតុកម្មអហិង្សានាពេលកន្លងមកនេះ។ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នៅខាងក្រៅ មុខច្រកចូល​នៃ​សាលារាជធានីភ្នំពេញ មានជាតិកូរ៉េពីរនាក់ ទំនងជាប្តីនិងប្រពន្ធ បានអនុញ្ញាតិឲ្យអ្នកចូលរួមទាំងអស់ ចារជាពាក្យ​ពេជន៍​នានាទៅតាមអ្វី ដែលខ្លួនចង់និយាយ។

ក្នុងចំណោមពាក្យពេជន៍ជាច្រើន ដែលប្រជាពលរដ្ឋចូលរួមបានសរសេរ រូមមានពាក្យ«អយុត្តិធម៌» ប្រជាជនស្រេក​ឃ្លាននូវយុត្តិធម៌ និង ពាក្យ ហ៊ុន សែនចុះចេញទៅជាដើម។ មុននឹងមានការសរសេរលើដងខ្លួន គេសង្កេតឃើញ​មាន​សរសេរស្ទើរពេញលើដៃទាំងសងខាង និងនៅលើអាវយឺតពណ៌ស។ ដោយគ្មានកន្លែងសម្រាប់ អ្នកដែលចង់សរសេរ​ទៀតនោះ បុរសជនជាតិកូរ៉េរូបនេះបានសម្រេចចិត្តដោះអាវចេញ ហើយអនុញ្ញាតិឲ្យមានការសរសេរជាបន្តរបន្ទាប់ រហូតពេញតួខ្លួនទាំងមូល។

នៅពេលដែលអ្នកសរសេរពាក្យជាភាសាកូរ៉េ ដែលមានន័យជាភាសារខ្មែរថា «ហ៊ុន សែនចុះចេញ» និងពាក្យជា​ភាសាខ្មែរថា «កម្ពុជាចង់ឲ្យពិភពលោកមើលឲ្យច្បាស់ កម្ពុជាឋិតនៅភាពយ៉ាងអយុត្តិធម៌។ ប្រជាជនកម្ពុជាកំពុង​តែ​ស្រេកឃ្លានយុត្តិធម៌» បានធ្វើឲ្យជនជាតិកូរ៉េខាងលើ ស្រែកទ្រហោរយំយ៉ាងខ្លាំង ជាមួយនឹងដៃទាំងពីរលើកសំពះ ដោយការរំជួលចិត្ត។ ជាមួយនឹងការយំនេះត្រូវបានគេចោទសួរថា ហេតុអ្វីបានជាអ្នកយំ? ជាមួយនឹងសម្លេង​ខ្សឹប​ខ្សួលមិនអាចហាស្តីបាន អ្នកចូលរួមម្នាក់ក៏បានឆ្លើយជំនួសថា «មកពីគាត់អាណិត និងស្រាលាញ់ជនជាតិខ្មែរ ដែល​ឃើញតែយំសោក រងទុក្ខវេទនា មិនមានការអើពើ ពីសំណាក់រដ្ឋាភិបាលដោយយកចិត្តទុកដាក់។ ពិសេស​រងទុក្ខ​ព្រោះតែបញ្ហាដីធ្លី ផ្ទះសម្បែង ការរស់នៅ និងការហូបចុក ដោយក្តីសមរម្យជាមនុស្ស ក្នុងសង្គម​ប្រជាធិបតេយ្យ»។

បុរសម្នាក់ផ្សេងទៀត ក្នុងវ័យជាងសាមសិបឆ្នាំ ក៏បាននិយាយលួងលោមទៅកាន់ជនជាតិកូរ៉េរូបនេះ ដើម្បីកាត់​បន្ថយនូវការរំជួលចិត្តថា «អយុត្តិធម៌មិនមានមានកើតឡើង ក្នុងសង្គមខ្មែរទៀតទេ។ អគុណច្រើន នូវសណ្តាន​ចិត្ត​របស់អ្នក។ អ្នកជាជនជាតិសាសន៍ផ្សេង ក៏ប៉ុន្តែរទឹកចិត្តរបស់អ្នក ក៏ដូចជាជនជាតិកម្ពុជាដែរ។ សូមអគុណយ៉ាង​ខ្លាំង​ជាទីបំផុត ចំពោះអ្នក។ (...) សូមឲ្យពិភពលោកទាំងមូល សម្លឹងមើលឲ្យបានច្បាស់ តើកម្ពុជាស្ថិតនៅត្រង់ណា?។ (...) កម្ពុជាកំពុងតែដើរទៅក្រោយបន្តិចម្តងៗ ទៅរករបបមួយផ្តាច់ការ របបមួយដែលគ្មានពហុបក្ស របបមួយប្រកប​ដោយ​បក្សពួកនិយម និងសម្លឹងមើលឲ្យច្បាស់ថា តើប្រទេសយើង (កម្ពុជា) ស្ថិតក្នុងប្រទេសនីតិរដ្ឋ ឬក៏ប្រទេស​អាណាធិបតេយ្យ ឬក៏ប្រទេសផ្តាច់ការដោយជនមួយក្តាប់តូច។ (...) គាត់ជាជនបរទេស តែគាត់មានឈាមជ័រដូចជា​ជនជាតិខ្មែរដែរ។»

បន្ទាប់ពីការថ្លែងដោយបុរស ក្នុងវ័យជិតពាក់កណ្តាលនោះចប់ បានធ្វើឲ្យជនជាតិកូរ៉េ ឃីតឃី ដែលចេះនិយាយ​ភាសារខ្មែរមួយម៉ាត់ៗនេះ បានឈប់ស្រែកទ្រហោរយំ និងវិលត្រឡប់មករកភាពរីករាយវិញ ជាមួយនិងការបន្ត​សរសេរនូវពាក្យថ្មីៗជាច្រើនទៀត ដោយអ្នកដែលបានចូលរួមទាំងនោះ។

ក្រោយពីការសរសេរត្រូវបានបញ្ចប់ ដោយគ្មានសេសសល់បន្លែងនោះ ស្រ្តីជនជាតិកូរ៉េ ទំនងជាភរិយា ឬជាមិត្តស្រី ឬអ្នកចូលរួមដែរនោះ បានទាញនូវបដារមួយផ្ទាំង ពីក្នុងកាបូបរបស់បុរសកូរ៉េនោះ ដើម្បីមកឲ្យបុរសកូរ៉េ ឃីតឃី យើង លើកបង្ហាញដល់សាធារណៈជនមើល។

ផ្ទាំងបដាជាភាសារអង់គ្លេសថា «Free Human Right Defender» ជាមួយនិងរូបបុរសបីនាក់ ដែលមានទំរផ្កាឈូក​ពីទងនៅខាងក្រោម។ រូបបុរសទាំងបីនាក់នោះ ត្រូវបានគេស្គាល់ថាមួយលោក ថេង សាវឿន លោក វន់ ពៅ និង​លោក ច័ន្ធ ពុទ្ធិស័ក ដែលត្រូវបានកងកម្លាំងពិសេស៩១១ឆ័ត្រយោង ចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ មុខរោងចក្រ យ៉ាក់ ជីន តាមបណ្តោយផ្លូវជាតិលេខបួន។

មិនត្រឹមតែប៉ុណ្ណោះ បុរសកូរ៉េ ឃីតឃី បានលើកស្ត្រីដែលជាដៃគូររបស់ខ្លួន ដាក់លើស្មារជាមួយ​នឹងការកាន់បដា​ខាងលើ បង្ហាញដល់់អ្នកចូលរួមទាំងអស់ ពិសេសដល់ក្រុមតុលាការដើម្បីបានឃើញ និងធ្វើការគិតគូរសាជាថ្មី​ឡើងវិញ ក្នុងការសម្រេចសេចក្តីប្រកបដោយភាពយុត្តិធម៌ និងត្រឹមត្រូវ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...